ការផ្ដល់សេវាសាធារណៈមានគោលដៅ បំរើប្រជាបលរដ្ឋឪ្យកាន់តែប្រសើរឡើងមានន័យថា រដ្ឋបាលត្រូវធ្វើដូចជា ៖
- ធានាភាពងាយស្រួលក្នុងការទទួលយកការប្រើប្រាស់ ផ្ដល់ពត៌មានគ្រប់គ្រាន់ ច្បាស់លាល់ និងងាយយល់ កាត់បន្ថយការិយាល័យធិបតេយ្យ និងនីតិវិធី ស្មុគស្មាញ សំដៅកាត់បន្ថយការលំបាករបស់អ្នកប្រើប្រាស់សេវាលើអ្នករត់ ការក្រៅផ្លូវការ ។
- ផ្ដោតទៅលើតម្រូវការជាក់ស្ដែងរបសដ់អ្នកប្រើប្រាស់ កន្លងមកមន្ដ្រីរាជការ ក្នុងឥរិយាបថ ជាអ្នកគ្រប់គ្រង់បានកំណត់ ជាំស្រេចនូវប្រភេទ សេវាដែលត្រូវផ្ដល់ជូនអ្នកប្រើប្រាស់ ទោះជាសេវាមួយចំនួនអ្នកប្រើប្រាស់មិនត្រូវការក៏ដោយ ។ ប៉ុន្ដែសក្នុងឥរិយាបថជាអ្នកផ្ដល់សេវាគឺ ត្រូវកំណត់ប្រភេទសេវាទៅតាមតម្រូវការរបស់ទីផ្សារ និងរបស់អ្នកប្រើប្រាស់វិញ ។
- ផ្ដល់សេវាឪ្យចំទីកន្លែងនៃតម្រូវការរបស់អ្នកប្រើប្រាស់ រដ្ឋបាលសាធារណៈត្រូវផ្ដល់សេវាដថល់ទីកន្លែងដែលអ្នកប្រើប្រាស់ ត្រូវការលើក លែងតែក្នុងករណីពិសេស មួយចំនួនដែលមិន អាចផ្គត់ផ្គង់បាន ។
- ត្រូវមានតម្លាភាពនិងការទទួលខុសត្រូវក្នុងការផ្ដល់សេវា អ្នកផ្ដល់សេវាត្រូវផ្ដល់ពត៌មានឪ្យបានទូលំទូលាយចំហរដោយផ្ដល់សេវាឪ្យបានទាន់ពេលវេលាកំណត់ នឹងមានគុណភាព ជូនអ្នកប្រើប្រាស់ដោយស្មារតី ទទួលខុសត្រូវខ្ពស់ ។ ទន្ទឹមនឹងនេះអ្នកផ្ដល់សេវាត្រូវទុកលទ្ធភាពឲ្យអ្នកប្រើប្រាស់តាមដាន និងស្វែងយល់អំពីនីតីវិធីនៃការផ្ដល់សេវា និងអាចធ្វើការទិទៀតវ៉ា ឬទាមទារឪ្យមានការកែលអការខ្វះខាតផ្សេងៗតាមតម្រូវការ សំដៅលើកម្ពស់ប្រសិទ្ធិភាព និងតម្លាភាពស្របភាពសេវាតាមគោលការណ៍អភិបាលកិច្ចល្អ ។ គុណភាពនិងប្រសិទ្ធិភាពសេវាអ្នកផ្ដល់សេវាត្រូវគោរពឪ្យបាននូវស្ដង់ដារកំណត់មានន័យថាអ្វីដែលបានជូនអ្នកប្រើប្រាស់ត្រូវតែធ្វើតាមការកំណត់នោះ ទាំងតម្លៃ ទាំងពេល ទាំងពេលវេលា ទាំងគុណភាព ។ សេវាទាំងឡាយណាដែលរដ្ឋភិបាលសាធារណៈ ពុំមានសមត្ថភាពផ្ដល់ជូនអ្នកប្រើប្រាស់សេវាតាតម្រូវការ ។