Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ដើម្បីការកសាងខ្លួនឪ្យបានល្អគេត្រូវអភិវឌ្ឍចិត្ត ។ តើការអភិវឌ្ឍចិត្តត្រូវលើកត្តាសំខាន់ៗដូចតទៅ ៖

  • ការអភិវឌ្ឍចិត្ត គឺត្រូវធ្វើចិត្តដែលមានសុខភាពល្អ ឬ ជាកុសល្យសំដៅលើចិត្ត ដែលល្អជាកុសល្យបានគឺចិត្តដែលមានសុខភាព គុណធម៌ និងគុណភាព ។​

ក.ចិត្តមានសុខភាពគឺចិត្តដែលមានសុខភាពល្អ ។ ហើយចិត្តដែលមានសុខភាពល្អ គឺជាចិត្តដែលមិនចេអកើតទុក្ខ ដែលមានសុខភាពល្អ គឺជាចិត្តដែលចេះកើតទុក្ខ មិនសោកសៅ មិនខឹងច្រឡោត មិនវើរវាយរហូតដល់ថានៅពេលនិន្រ្ទាលង់លក់មិនយល់សុបិន្ដ មមើលមាយទៀតផង ។

    ដូចនេះមនុស្សដែលអាចសុខភាពល្អមាំមួនក៏អាស្រ័យទៅលើចិត្តមានសុខភាពល្អដែរ ។

ខ. ចិត្តមានគុណគឹសំដៅលើចិត្តដែលមានការអត់ធន់ អត់ធ្ងន់រឹងប៉ឺង​ក្លាហាន មាំមួនពូគីតចាំបានច្រើន បានយូរពូកែដឹងមិនងាយតកស្លុយភ័យរន្ទត់ ។ ល ។​ ពោលគឺធ្វើចិត្តឪ្យរឹងមាំព្រោះបើមិនរឹងមាំខ្វះការតស៊ូវិលវល់ចាប់នេះ ចាប់នោះមិនប្រាកដក្នុងការងារនឹងទទួលបរាជ័យក្នុងឆាកជីវិតជាមិនខាន ។

គ. ​​​ចិត្តគុណធម៌គឹចិត្តដែលឈរលើព្រហ្មវិហារធម៌បួនយ៉ាងគឺ  ៖

  • មេត្តា មានចិត្តមេត្តាចំពោះសព្វសត្វ
  • កុរណា មានចិត្តសង្រ្គោះគេឪ្យបានសេចក្តីសុខ មិនយកសុខតែឯង
  • មុទិតា ត្រេកអររីករាយ ពេលឃើញគេបានសុខសប្បាយ មិនច្រណែនឈ្នានីស ឬ ផ្តន្ទាគេ
  • ឧបេក្ខា មានចិត្តងជាកណ្ដាល មានយុតិ្ដធម៌ មិនលុះទៅក្នុងអតីតធម៌ ។

ម៉្យាទៀតត្រូវចៀសវាងនៅចិត្តគ្មានគុណធម៌ទាំង១៦យ៉ាងដែលបង្រួមមកត្រឹមតែ ៣ ប្រការសំខាន់ ចិត្តដែលមានសេចក្ដីលោភ (លោភៈ) សេចក្ដីក្រោធខឹង (ទោសៈ) និងដែលមានសេខក្ដីវង្វេងមិនដឹងខុសត្រូវ (មោហៈ) ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login