Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


លក្ខណៈខុសគ្នារវាងអ្នកចំណេះដឹង​និងអ្នកគ្មានចំណេះដឹង ៖

ក. អ្នកមានចំណេះដឹងគឺធ្វើឪ្យខ្លួន

  • មានភាពងាយស្រួលក្នុងករការងារធ្វើ ប្រកបដោយប្រាក់ខែ្ពស់
  • មានកិត្តិយស សេចក្ដីថ្លៃថ្នូវ មានភាពខ្ពង់ខ្ពស់ មានភាពប្រសេរីថ្លៃថ្លា
  • ចេះដោះស្រាយរាល់បញ្ហាពិបាកៗ និងឧបគ្គស ចំពោះមុខនិងនៅអនាគត
  • ចេះដោះស្រាយទំនាស់ផ្សេងៗដោយសន្ដិវវិធី
  • រំដោះខ្លួនឪ្យរួចចាកផុតពិការល្ងង់់ខ្លៅ ឬ គ្រោះអវិជ្ជា
  • រំដោះខ្លួនឪ្យរួចចាកពីការបោកប្រាស់កេងប្រវញ្ច
  • ពោរពេញដោយបទពិសោធន៍
  • មានគំនិតជឿនលឿន អភិវឌ្ឍទៅមុខជានិច្ច
  • ជាមនុស្សមានសីលធម៌ ចរិយាធម៌ សុជីវធម៌ល្អ
  • ចេះគោរពចាស់ទុំ លោកគ្រូ អ្នកគ្រូ ចេះឪនលំទោន
  • ជាធនធានមនុស្សដ៏ប្រសើរសម្រាប់សង្គម ។

ខ.​ ចំពោះបុគ្គលផ្ទាល់ខ្លួន

  • មិនចេះអក្សរជាមនុស្សល្ងង់ ខ្លៅឆាប់ចាញ់បោកបញ្ជោតគេ
  • ពិបាកក្នុងការងាររកធ្វើ
  • ការងារភាគច្រើនប្រើដោយកម្លាំងកាយ ប្រាក់កម្រៃដែលទទួលបានតិចតួច មិនសមមាត្រ និង ថាមពលដែលបព្ជោញ នឿយហត់ខ្លាំងសុខភាព ឌ្រុទទ្រោមព្រោះខ្វះខាតនូវចំណីអាហារហូបចុកមិនគ្រប់ខ្វះជីវជាតិ ។
  • ជីវភាព និងស្ថានភាពគ្រួសារលំបាក
  • គ្រួសារខ្វះសុភម​​ង្គល ច្រើនឈ្មោះប្រកែកគ្នា (ប្រើអំពើហិង្សា)
  • ជាមនុស្សឆេវឆាវ ឆាប់ច្រឡោត ត្រចៀកសឆាប់ជឿគេខ្វះការពិចារណា បាត់ម្ចាស់ការក្នុងការរស់នៅ
  • មិនចេះអក្សរ គ្មានចំណេះដឹង គ្មានការពិចារណាល្អិតល្អន់ ច្រើនប្រកាន់ទិដ្ឋិមានៈ
  • មិនចេះអក្សរ មិនអាចទទួលបាននូវពុទ្ធិថ្មីៗ ឬ ចំណេះដឹងនានាតានរយៈការអានបានទេ
  • ច្រើនទទួលរងគ្រោះដោយប្រការផ្សេងៗពិសេសពួកឆក់ឪកាស ។

ផលវិបាលចំពោះសង្គមជាតិ

  • សង្គមមួយដែលសំបូរដោយមនុស្សមិនចេះអក្សរមានន័យថាសង្គមនោះខ្វះអ្នកចេះដឹង ខ្វះធនធានមនុស្ស
  • សេដ្ឋកិច្ចសង្គមអន់ថយព្រោះខ្វះអ្នកចេះដឹងខ្វះ អ្នកបច្ចេកទេសស្រាវជ្រាវ
  • សង្គមនោះនិងបាត់ឯករាជ្យភាព បាត់ម្ចាស់ការក្នុងអភិវឌ្ឍសង្គម ពឹងផ្អែកតែជំនួយបរទេស
  • បរទេសឆក់ឪកាសបញ្ចូលវប្បធម៌របស់គេធ្វើឪ្យអត្តសញ្ញាណជាតិរបស់ខ្លួនត្រូវបំផ្លាញបន្ដិចម្ដងៗព្រោះប្រជាជនល្អង់ខ្លៅ  ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login