ការសិក្សាពីវប្បធម៌ចំណេះដឹងទូទៅត្រូវសិក្សាពីៈ ចំណេះដឹងទូទៅទូលំទូលាយ លើគ្រប់សកម្មភាពសង្គមមានៈ
- ចំណេះដឹងជំនឿសាសនា ចំណេះវិជ្ជា វិទ្យាសាស្រ្ត
- បច្ចេកទេស ភាសា អក្សរ សញ្ញា អក្សរសាស្រ្ត អក្សរសិល្ប៍ សិល្បះ ពត៌មាន ទំនៀមទម្លាប់ប្រពៃណី ការសិក្សា ការអប់រំ សីលធម៌ គុណធម៌ ចរិយាធម៌ ច្បាប់ទូន្មាន កីឡា ល្បែងកំសាន្ត ច្បាប់នានា មធ្យោបាយ បច្ចេកទេស វិទ្យាសាស្រ្តទំនើប ការបង្កបង្កើនផល ការដើរហើរ មុខរបរវិជ្ជាជីវៈ សេដ្ឋកិច្ច សង្គមកិច្ច នយោបាយក្នុងនិងក្រៅប្រទេសពោលគឹរបៀបរៀបរយសង្គមឲ្យមានសណ្តាប់ធ្នាប់ឲ្យមានការរីកចម្រើន
- ចំណេះដឹងពីអ្វីដែលខ្លួនមានដែលល្អ ហើយត្រូវបានអ្នកផងទាំងពួងស្រឡាញ់ និងទទួលស្គាល់តាំងពីបុរាណមក ពោលគឹស្គាល់មូលដ្ឋានគ្រឹះរបស់សង្គមជាតិព្រលឹងជាតិ អត្តសញ្ញាណជាតិ
- ចំណេះដឹងពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សិទ្ធិនិងច្បាប់ សិទ្ធិនិងករណីកិច្ច ការទទួលខុសត្រូវ វប្បធម៌សន្តិភាព ចំណេះចេះរស់នៅក្នុងសង្គម ការកសាងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតក្នុងរបបប្រជាធិបតេយ្យសេរីពហុបក្ស សិទ្ធិស្រ្តី សិទ្ធិកុមារ រដ្ឋធម្មនុញ្ញ អនាម័យសុខភាព
- ចំណេះដឹងស្តីអំពីអំពើហឹង្សានៅក្នុងគ្រួសារជាកត្តាដែលនាំឲ្យមានអំពើហិង្សាក្នុងគ្រួសារ ផលវិបាកនៃអំពើហិង្សាក្នុងគ្រួសារ ច្បាប់តប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ
- ចំណេះដឹងពីបរិស្ថាន ( ការថែរក្សា និងការការពារបរិស្ថាន ) ដើម្បីឲ្យយល់ច្បាស់ថា បរិស្ថានធម្មជាតិ គឺជាប្រភពជីវីតនៅលើភពផែនដី
- ចំណេះដឹងស្តីអំពីជម្ងឺអេដស៍ និងកាមរោគ ដែលជាជំងឺឆ្លងពុំអាចព្យាបាលបាន យល់ពីវិធីផ្សព្វផ្សាយ និងការពារជំងឺនេះ
- ចំណេះដឹងរឹងមាំលើព្រឹត្តការណ៍ជាតិ អន្តរជាតិ ពិសេសការយល់ដឹងស្តីអំពីការវិវដ្តនៃបច្ចេកវិទ្យាទំនើប នៅលើសកលលោកទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ។
សារៈសំខាន់នៃការសិក្សាចំណេះដឹងទូទៅៈ
- បណ្តុះមនោសញ្ចេតនា ថែរក្សាការពារនូវអ្វីៗដែលជារបស់ជាតិ មរតកនៃវប្បធម៌ជាតិពោលគឹវប្បធម៌ អរិយធម៌រុងរឿងរបស់បុព្វបុរស ដែលបានបន្សល់ទុកឲ្យ
- ស្គាល់ច្បាស់នូវប្រភពលក្ខណៈនៃវប្បធម៌ អរិយធម៌របស់ជាតិខ្លួន តាមរយៈឥរិយាបថ ដេក ដើរ ឈរ អង្គុយ ទំនៀមទម្លាប់ប្រពៃណី ជំនឿសាសនា សិល្បះ
- មានមនសិការក្នុងមុខរបរវិជ្ជាជីវៈ តាមសម្មាជីវោ មិនរំលោភលើអ្នកដទៃ
- ស្គាល់ព្រំប្រទល់រវាងសិទ្ធិ និងច្បាប់ករណីកិច្ច និងការទទួលខុសត្រូវដើម្បីជៀសវាងការរំលោភសិទ្ធិ
- មនុស្សត្រូវមានកាតព្វកិច្ច ការពារប្រជាធិបតេយ្យអភិវឌ្ឍន៍ប្រជាធិបតេយ្យនិងប្រើប្រាស់ប្រជាធិបតេយ្យដោយត្រឹមត្រូវ
- មានសាមគ្គីភាពល្អ ស្រឡាញ់យុត្តិធម៌ ស្រឡាញ់មនុស្សជាតិទូទៅ
- មានទំនាក់ទំនងជាមួយជាតិ និងអន្តរជាតិ មិនប្រកាន់ពូជសាសន៍ពណ៌សម្បុរ ជំនឿ សាសនា
- ដើម្បីរួមចំណែកក្នុងកិច្ចការពារបរិស្ថាននៅកម្ពុជាឡើងវិញការអប់រំ និងផ្សព្វផ្សាយចំណេះដឹងបរិស្ថាន គឺជាសំណូមពរចាំបាច់មួយជាបន្ទាន់ដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ និងគាំពារសកម្មភាពនេះ
- កិច្ចការពារបរិស្ថាន គឺជាភារកិច្ចរបស់យើងទាំងអស់គ្នា ហើយការងារនេះមិនអាចអនុវត្តដោយប្រសិទ្ធិភាព បើគ្មានកម្លាំងមហាជនចូលរួមគ្នានិងគ្មានការបណ្តុះស្មារតីមនសិការចំពោះបរិស្ថាន
- ការបំបាត់ភាពក្រីក្រ គឺជាចំណែកមួយដល់ការការពារ គុណភាពបរិស្ថានដែរ ។