មិត្តអាក្រក់ ឬបាបមិត្តមាន៤ ប្រភេទដែលមានលក្ខណៈសម្គាល់ដូចតទៅ ៖
មនុស្សគិតតេពីខាងបាន
- គិតយកសម្រាប់ តែម្នាក់ឯង
- ព្រមខូចប្រយោជន៍តេបន្តិចបន្តួច និងតែចង់បានតែខាងច្រើន
- ពេលខ្លួនមានភ័យ ទើបស្ទុះទៅជួយធ្វើកិច្ចរបស់មិត្ត
- សេពគប់មិត្តព្រោះសម្លឹងឃើញប្រយោជន៍
មនុស្សបានតែខាងនិយាយ
- ពូកែរំលើកយករឿងដែលអស់ហើយមកនិយាយ
- ពូកែលើកយករឿងដេលមិនទាន់មកដល់យកមកប្រាស្រ័យ
- ជួយសង្គ្រោះដោយរបស់គ្មានបានប្រយោជន៍
- ពេលមិត្តមានធុរះអាងលេសថាមានរវល់ ឬមានកិច្ចអញ្ចេះអញ្ចុះជានិច្ច
មនុស្សប្រចុប
- ពេលមិត្តធ្វើអាក្រក់ក៏សាទរ
- ពេលមិត្តធ្វើល្អ ក៏សាទរ
- នៅពីមុខមិត្តពោលសរសើរ
- នៅកំបាំងមុខមិត្តក៏គន់និន្ទា
មនុស្សនាំទៅរកតែរឿងវិនាស
- ពេលផឹកគ្រឿងស្រវឹងក៏ផឹកជាមួយគ្នា
- ពេលមិត្តដើរលេងយប់ក៏ដើរជាមួយគ្នា ។
២៣ តើមិត្តល្អឬកល្យានមិត្តមានប៉ន្មានប្រភេទ និងមានលក្ខណៈសម្គាល់់ដូនម្តេចខ្លះ ?
មិត្តល្អឬកល្យានមិត្តមាន៤ ប្រភេទ និងមានលក្ខណៈសម្គាល់់ដូចជា ៖
មិត្តឧបេក្ខា
- ពេលមិត្តប្រមាថក៏ជួយរក្សា
- ពេលមិត្តប្រមាថ ក៏ជួយរក្សាទ្រព្យសម្បត្តិឲ្យ
- ពេលមិត្តមានភ័យក៏យកខ្លួនឲ្យជាទីពឹងរបស់មិត្តបាន
- ពេលមិត្តមានការចាំបាច់ ជួយចេញទ្រព្យសម្បត្តិឲ្យច្រើនជាងមិត្តសុំឲ្យជួយទៅទៀត
មិត្តរួមសុខទុក្ខ
- ប្រាប់រឿងសម្ងាត់ដល់មិត្ត
- បិទបាំងរឿងសម្ងាត់របស់មិត្ត
- ពេលមិត្តមានភ័យអន្តរាយ មិនលះបង់មិត្តចោល
- សូម្បីតែជីវិតក៏អាចលះបង់បានដើម្បីមិត្ត
មិត្តណែនាំប្រយោជន៍
- ឃើញមិត្តប្រុងធ្វើរឿងវិនាសក៏ហាមប្រាម
- ណែនាំមិត្តឲ្យតាំងនៅសេចក្តីល្អ
- ឲ្យមិត្តបានស្តាប់ បានដឹងនូវអ្វីដែលមិត្តមិនបានស្តាប់
- ប្រាប់ផ្លូវទៅកាន់ឋានសួគ៌ដល់មិត្ត
មិត្តមានទឹកចិត្ត
- ពេលមិត្តមានទុក្ខ ក៏កើតទុក្ខដែរ
- ពេលមិត្តបានសុខក៏សប្បាយរីករាយ
- ពេលគេទិទៀនមិត្ត ក៏ជួយការពារឲ្យ
- ពេលសរសើរមិត្ត ក៏ជួយនិយាយសរសើរបន្ថែម ។