Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ដែលហៅថា ទសពិធរាជធម៌គឺជា ធម៌ទាំង១០សម្រាប់ព្រះរាជា ឬសម្រាប់អ្នកដឹកនាំ ។

          ធម៌ទាំង១០នៅក្នុងទសពិធរាជធម៌មាន ៖

  • ទានៈ ការធ្វើអំណោយ ចេះធ្វើអំណោយឬ ចេះចែករំលែក ។
  • សីលៈ ការរក្សាសីល ការចេះធ្វើកាយវាចារ ចិត្តឲ្យផូរផង់ ឲ្យសុចរិតទៀងត្រង់ និងលះបង់អំពើអាក្រក់គ្រប់យ៉ាង ។
  • បរិច្ចាគៈ ការចំណាយទ្រព្យសម្បត្តិ ទ្រព្យធនរបស់ខ្លួន ដើម្បីចូលរួមក្នុងការកសាង ប្រយោជន៍សង្គមនិងប្រយោជន៍សាធារណៈពោលគឺមិនអាត្មានិយម ។
  • អាជ្ជវៈ មានចិត្តស្មោះត្រង់ ប្រកាន់សច្ចធម៌ គឺនិយាយបែបណាគឺធ្វើបែបនោះ ។
  • មទ្ទវៈ សេចក្តីទន់ភ្លន់ ចេះបន្ទន់ឥរិយាបថ និងចិត្តគំនិត ដោយប្រើសម្តីពិរោះ​​​​​​ ផ្អែមល្អែម ។
  • តបៈ ការកាន់ឧបោសថសីលតាមការកំណត់ម្តងកាល ដោយចេះព្យាយាមកម្ចាត់ចោលចិត្តអាក្រក់ពីខ្លួន ទាំងកាយ វាចា ចិត្ត ហើយតាំងខ្លួនឲ្យនៅក្នុងអំពើល្អជានិច្ច គឺរាំងស្កាត់សេចក្តីអាក្រក់ ។
  • អក្កោធនៈ មិនសម្តែងអាការៈច្រងេងច្រងាង  ទទឹសទាស់គឺ មិនធ្វើឲ្យគេខឹង ។
  • អវិហឹសាៈ មិនសងសឹក មិនបៀតបៀនអ្នកដទៃ ហ៊ានទទួល ឬឆាប់មើលឃើញទោសកំហុសខ្លួន មិនចាប់កំហុសអ្នកដទៃខុសបែបបទ
  • ខន្តីៈ សេចក្តីអត់ធន់ អត់ធ្មត់
  • អវិរោធនៈ មិនធ្វើឲ្យខុសឆ្គងពីគន្លងច្បាប់ គឺគោរពប្រតិបត្តិតាមច្បាប់់ជានិច្ច ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login