ត្រូវបានសញ្ជាតិជាខ្មែរទោះកើតនៅទីណាក៏ដោយ ៖
- កូនមានខាន់ស្លា ដែលកើតម្តាយ ឪពុកមានសញ្ជាតិខ្មែរ
- កូនឥតខាន់ស្លា ដែលកើតម្តាយ ឪពុកមានសញ្ជាតិខ្មែរទទួលស្គាល់
- កូនកើតពីម្តាយ ឪពុកមិនទទួលស្គាល់ បើតុលាការចេញសាលក្រម
- កូននោះពិតជាកើតពីឪពុក ម្តាយមានសញ្ជាតិខ្មែរ ។
ត្រូវបានសញ្ជាតិខ្មែរ ដោយកើតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៖
- កូនកើតពីម្តាយ ឪពុកបរទេសរស់នៅស្រប់ច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា
- កូនកើតម្តាយ ឪពុកមិនស្គាល់និងកូនទើបនឹងកើតដែលគេរើសបានក្នុង ព្រះរាជាណាចក្រកម្ពុជា
- ស្រ្តី-បុរសបរទេសដែលយកប្តី-ប្រព័ន្ធខ្មែរបានរៀបអាពាហ៍ពិពាហ៍អាចទាមទាវ សញ្ជាតិខ្មែរបានលុះត្រាតែរស់នៅជាមួយគ្នារយៈពេល៣ឆ្នាំសិនក្រោយពេលចុះសំបុត្រអាពាហ៍ពិពាហ៍ ។
- ប្រជាពលរដ្ឋខ្មែរ មិនបាត់សញ្ជាតិខ្មែរដោយសារការរៀបការអាពាហ៍ពិពាហ៍ជាមួយប្រទេសទេ ។
- ជនបរទេសអាចសុំចូលសញ្ជាតិខ្មែរបាននៅពេលដែរ ៖
- ជននោះកើតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្នាក់នៅរយៈពេល៧ឆ្នាំ
- ជននោះទទួលលិខិតនៃអនុញ្ញាតអោយវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍ អនុវត្ត ចំណាយទុនពី (១២៥០ ០០០ ០០០៧) ឡើងទៅ ។
- ជននោះបានធ្វើអំណោយពី(១០០០ ០០០ ០០០៧) សំរាប់ស្តារ កសាង សេដ្ឋកិច្ចជាតិនៃព្រះរាជាណាចក្រកម្ពុជា ជននោះអាចសុំចូលសញ្ជាតិខ្មែរ
- ជននោះបានបង្ហាញនូវភស្តុតាង រឺថ្មីថៃពិសេស គុណសម្បតិ្តប្រយោជន៍ដល់ព្រះរាជាណាចក្រកម្ពុជា អាចសុំចូលសញ្ជាតិខ្មែរ ។