ការអប់រំគឺជា ការធ្វើសកម្មភាពទៅលើបុគ្គលដែលមានគោលបំណង់ច្បាស់លាស់ក្នុងការប្រើប្រាស់ចិត្តគំនិតរបស់មនុស្ស ។ ហើយការប្រែប្រួល ឬរីកចម្រើននូវបុគ្គលិកលក្ខណៈរបស់មនុស្ស ។ ចំណែកឯការអភិវឌ្ឍគឺជា ការធ្វើឲ្យប្រែប្រួលឆ្ពោះទៅរកការរីកចម្រើន ។
- ជួបប្រទះនូវអនក្ខរជន និងទុគ៌តជន និងភាសពក្រីក្រតោកយ៉ាកនៅក្នុងសង្គម
- ខ្វះធនធានមនុស្សសម្រាប់ការពារ និងកសាងប្រទេសេជាតិ មានន័យថា«មិនបានដាំក្នុងសាលារៀនគ្មានផ្លែផ្កានៅក្នុងសង្គម « ។
- កើតមានអំពើអសីលធម៌ផ្សេងៗដូចជា អំពើហិង្សា ចោរកម្ម ឃាតកម្ម បងតូច បងធំ ...។
- ខូចបរិស្ថានដោយការប្រើប្រាស់វត្ថុធម្មជាតិ ខុសទំនង និងគ្មានចំណេះដឹង
- មានជំងឺច្រើន និងមានវិបត្តិកាយសម្បទាដោយសារពួកគេខ្វះអនាម័យ
- ពិបាកក្នុងការកសាងប្រទេសជាតិឲ្យរីចម្រើន
- បាក់ទឹកចិត្ត ឈឺចាប់ក្នុងចិត្តអស់សង្ឃឹមក្នុងឆាកជីវិត
- បាត់បង់សេវាសង្គម ប៉ះពាល់ប្រព័ន្ធអប់រំសង្គម បាត់បង់សេចក្តីថ្លៃថ្នូររបស់ជាតិ អរិយធម៌ធ្លាក់ចុះ
- គ្មានស្មារតីសាមគ្គីភាព ភាតរភាព សិទ្ធិប្រជាធិបតេយ្យ គ្មានស្មារតីថែរក្សាការពារអត្តសញ្ញាណជាតិ
- គ្មានគំនិតបង្កើតស្នាដៃ ទេពកោសល្យរបស់មនុស្សឲ្យក្លាយជា កោសិការបស់សង្គមបាន
- មិនអាចធ្វើខ្លួនឲ្យទៅជាមនុស្សមានគុណប្រយោជន៍ដល់សង្គមជាតិ ។