ចំពោះការបោះបង់អនីតិជន និងបទញុះញង់ឪ្យបោះបង់ទារក ច្បាប់ព្រហ្មទណ្ឌ បានចែងដូចខាងក្រោម ៖
- មាត្រា ៣២១ បទបោះបង់ដអនីតិជន អំពើរបស់បុគ្គលមានអំណាចថែរក្សាដែលបោះបង់អនីតិជនអាយុចាប់ពី១៥ ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២ ០០០ ០០០ រៀល ១០ ០០០ ០០០ រៀល ប្រសិនបើអំពើបោះបង់នោះបណ្ដាលឪ្យអន្ដរាយដល់សុខភាពឬ សន្ដិសុខរបស់អនីតិជននោះ ។
- មាត្រា ៣៣០ បទញុះញង់ឲ្យបោះបង់ទារក អំពើនៅក្នុងគោលដៅចង់បានកម្រៃញុះញង់ដោយផ្ទាល់ដល់ឪពុក ដល់ម្ដាយឪ្យបោះបង់ចោលទារកដែលកើតមកហើយ ឬដែលនឹងកើត ត្រូវផ្ដន្ដាទោសដាក់ពន្ធនាគារពី១ ខែទៅ ៦ខែ និងពិន័យជាប្រាក់ពី ១០០ ០០០ រៀល ១ ០០០ ០០០ រៀល ។
- មាត្រា៣៣១ បទអន្ដរកាលរវាងអ្នកសុំកូននិងអ្នកបោះបង់កូន អំពើប្រព្រឹត្តទោក្នុងគោលដៅចង់បានកម្រៃ ធ្វើជាអន្ដរការីរវាងបុគ្គលម្នាក់ឬប្ដីប្រពន្ទដែលចង់សុំកូនមកចិញ្ចឹមនិងឪពុកម្ដាយដែលចង់បោះបង់កូនដែលកើតមកហើយ ឬ ដែលនឹងកើតត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ៦ ខែ និងពិន័យជាប្រាក់ពី ១០០ ០០០រៀល ទៅ ១ ០០០ ០០០ រៀល ។