នៅក្នុងសង្គមដែលមានអំពើពុករលួយ មានចំណោទសង្គមដូចជា៖
- ទំនិញឡើងថ្លៃលើសកម្រិត
- ការគ្រប់គ្រងគ្មាប្រសិទ្ធិភាព
- អំពើពុករលួយឆាប់រាលដាលដូចជំងឺឆ្លងហើយអាចបង្កើតបានជំងឺច្រើនយ៉ាងដូចជា ទង្វើចោរកម្ម និងឧក្រិដ្ឋកម្មផ្សេងៗទៀត
- ច្បាប់ត្រូវជនពុករលួយបំផ្លាញ និងជាន់បង្កប់ចោល
- គ្មានប្រសិទ្ធិភាពក្នុងការបំពេញការងារ និងមានភាពច្របូកច្របូលក្នុងសង្គម ។
ហើយដើម្បីទប់ស្កាត់អំពើពុករលួយយើងត្រូវ៖
- ជ្រើសរើសអ្នកដឹកនាំល្អដែលមានចរិយាធម៌ត្រឹមត្រូវ និងជាគំរូដល់អ្នកនៅក្រោមបង្គាប់
- សមាជិកម្នាក់ៗក្នុងសង្គមពង្រឹង និងតម្កើងកម្ពស់ចរិយារបស់ខ្លួន
- ស្ថាប័ន អង្គការ ឬពាណិជ្ជកម្មធំៗណាដែលមានអំណាច និងបានកិត្តិស័ព្ទ ស្ថាប័ននោះមុខជាទាញមនុស្សល្អៗមកជិតខ្លួនឲ្យធ្វើការហើយច្រានមនុស្សពុករលួយឲ្យឃ្លាតឆ្ងាយ ។