សីលគុណសម្បត្តិរបស់ស្យង់កើតពីគុណសម្បត្តិផ្នែកបញ្ញារបស់ស្យង់ដែលរួមមាន៖
- ការមិនគិតប្រយោជន៍ៈ ព្រោះស្យង់គ្មានបំណងត្រូវការទ្រព្យ សម្បត្តិកិតិ្តនាមឬផលប្រយោជន៏ផ្ទាល់ខ្លួនទេ ប៉ុន្តែសច្ចភាពដែលជាបំណងរបស់ស្យង់។
- ភាពទៀងត្រង់ក្នុងគំនិតៈ អ្នកប្រាជ្ញស្យង់មិនត្រូវបកស្រាយការផ្សេងៗតម្រូវទៅតាមទ្រឹស្តីរបស់ខ្លួនឡើយ តែត្រូវការមធ្យោបាយពិសោធន៏អោយបានសព្វគ្រប់។
- សេចក្តីក្លាហាន និងអត់ធ្មត់អ្នកប្រាជ្ញស្យង់មិនរាថយចំពោះរាល់ការណ៏ទិទៀនទោះគ្មានន័យ ឬនាំផលអាក្រក់ដល់ខ្លួនក៏ដោយទោះជួបឧបសគ្គយ៉ាងណាក៏ដោយ។
- គំនិតក្រុមៈ ស្យង់សមយ័ថ្មីតែងបែរទៅរកការរុករករួមគ្នាវិញ ព្រោះការរុករកឯកោតែងនាំមកនូវបរាជយ័។ប្រការនេះនាំឲ្យយកើតការស្រុះចិត្តការជំនះខ្លួនឯងម្នាក់ៗពលីកម្មផ្ទាល់ខ្លួនឬការមូលមតិគ្នាដើម្បីលាក់ឈ្មោះផ្ទាល់ខ្លួនបណ្តាលឲ្យយកើតមានស្មារតីក្រុមគំនិតក្រុម។