Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក្នុងការសិក្សាស្រាវជ្រាវពីជនជាតិខ្មែរមានមតិខ្លះយល់ថាជនជាតិខ្មែរគឺជាជនឥណ្ឌា ឥណ្ឌាគឺជាខ្មែរ​ ឬ ខ្មែរគឹឥណ្ឌា  ។ គេបានអះអាងថានៅប្រទេសឥណ្ឌាមានរដ្ឋមួយឈ្នោះកុមេរុ ។ ពាក្យកុមេរុនេះអាចក្លាយទៅជាកុមេ »កមេរ »ក្មេរ »ខ្មែរ ។ គេខំពន្យល់ទៀតថាជនជាតិខ្មែរយើងមានភាសា អក្សរ​ ពាក្យ សម្ដី ជំនឿ សាសនា ... ដូចជនជាតិឥណ្ឌាដែរ ។

      តើឥណ្ឌាគឺខ្មែរ ឬ ខ្មែរជាឥណ្ឌាមែនឬទេ ?

      តាមប្រវត្តិសាស្រ្ដបានឪ្យដឹងថាជនជាតិឥណ្ឌាមានទំនាក់ទំនងនិងជនជាតិខ្មែរយើងនៅស.វទី ៣ ឬ ទី ២ មុ​នគ.សដោយយោងទៅតាមប្រវត្តិសាស្រ្ដនៃស្ដេច មហាសោកដែលបានបញ្ជូនសមណទូតពីរអង្គនាមសោណត្ថេរ និងឧត្តរត្ថេរមកផ្សព្វផ្សាយព្រះពុទ្ធសាសនា ថេរវាទនៅដែនដីសុវណ្ណភូមិ ឬ ឥណ្ឌាចូលមកទំនាក់ទំនងនៅស.វនៃគ.សហើយយោងទៅលើការមកដល់ព្រាហ្មណ៍កៅឌិណ្យ ( ហ៊ុន ទៀន ) ។ ប៉ុន្ដែមុនវត្តមាននៃជនជាតិឥណ្ឌា ជនជាតិខ្មែរបានមានមុខនៅលើទឹកដីរបស់ខ្លួនស្រេចទៅហើយគឺតាំងមុនគ.ស ៤២៩០ ឆ្នាំម្ល៉េះ បើដូចនេះជនជាតិខ្មែរពុំមែនជាជនជាតិឥណ្ឌាទេ ។

      ម៉្យាងទៀតបើយើងប្រៀបធៀបរូបរាងកាយកំពស់ និងសន្ទស្សន៍លលាដ៏ក្បាលរបស់ជនជាតិឥណ្ឌា និងជនជាតិខ្មែរទោះបីឥណ្ឌាមានខ្មៅក្ដី ឃើញថាខុសគ្នាច្រើនណាស់ ពុំអាចនិយាយថាខ្មែរ​ពីឥណ្ឌា ឬ ឥណ្ឌាពីខ្មែរបានឡើយ ។

     ចំពោះបញ្ហាដែលជនជាតិខ្មែរ និងជនជាតិឥណ្ឌាមានភាសា អក្សរ សាសនា និងទំនៀមទំម្លាប់ខ្លះដូចគ្នានបោះគេយល់ថាជាការធម្មតាទេ វប្បធម៌របស់ជនជាតិមួយតិច ឬ ច្រើនតែងទទួលវប្បធម៌ជនជាតិមួយតិច ឬច្រើនតែទទួលបានវប្បធម៌របស់ជនជាតិដទៃដែលឥទ្ធិពលដល់គ្នាទៅវិញទៅមក ។

       ដូចនេះជនជាតិទាំងឡាយដែលមានភាសា អក្សរ និងសាសនាដូចគ្នា ពុំមែនមានន័យថាជនជាតិតែមួយបានឡើយ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login