Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សង្រ្គាមលោកលើកទី២ មានបង្កផលវិបាកដូចតទៅ ៖

ក. ផលវិបាកខាងមនុស្ស ៖ សង្រ្គាមឆ្នាំ ១៩៣៩១៩៤៥ បានធ្វើឱ្យបាត់បង់ជីវិតមនុស្សប្រមាណ ៤៥ លាននាក់ ។ ការបាត់បង់ដ៏ច្រើននេះបណ្តាលពីឥទ្ធិពលនៃការទម្លាក់គ្រាប់បែក នយោបាយបំបាត់ពូជសាសន៍ដែលអ៊ីទ្លែបានអនុវត្តទៅលើជនជាតិជ្វីប ការបាញ់សម្លាប់និងសម្លាប់និងស្លាប់ដោយប្រការផ្សេងៗ ។

ខ. ផលវិបាកខាងសម្ភារៈ

  • មានការខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើនឥតគណនា ដែលបណ្តាលមកពីការទម្លាក់គ្រាប់បែក ការបាញ់ផ្តក់ដាក់គ្នា ការបាញ់រះពីលើយន្តហោះ ។
  • ធ្វើឱ្យទីក្រុងទាំងឡាយក្លាយជាផេះ ដូចជាទីក្រុងហាំប៊ូក រ៉ូទែដាំវ៉ាសូរី ។
  • ប្រទេសដែលធ្លាប់នៅក្នុងកណ្តាប់ដៃហ្វាស៊ីសអាឡឺម៉ង់ ក្នុងពេលសង្រ្គាមភោគទ្រព្យខាងកសិកម្ម ឩស្សាហកម្មជាដើម ។​

គ. ផលវិបាកខាងនយោបាយនិងការបាត់បង់ទឹកដី

  • ប្រទេសអាឡឺម៉ង់ អ៊ីតាលី និងជប៉ុនត្រូវបាត់បង់ទឹកដីដែលខ្លួនបានដណើមយកពីមុនអស់វិញដូចជា ប្រទេសអូទ្រីស ឆេកូស្លូវ៉ាគី ភូមិភាគខាងលិចអាល់បានី អាណាខេត្តម៉ាន់ជូរី ប្រទេសកូរ៉េ
  • ប្រទេសអាឡឺម៉ង់ត្រូវបែងចែកជា៤ តំបន់គឺ តំបន់ស្ថិតក្រោមការត្រួតត្រារបស់ប្រទេសអង់គ្លេស សហរដ្ឋអាមេរិក បារាំង និងសហភាពសូវៀត ។ ទីកក្រុងប៊ែឡាំងក៏ត្រូវបែងចែកជា ៤ ដូចជាប្រទេសទាំងមូលដែរ
  • ផលវិបាកខាងនយោបាយដ៏សំខាន់ គឺការចាប់កំណើតនៃប្រទេសដែលកាន់របបសង្គមនិយមមួយចំនួនមាន អាឡឺម៉ង់ខាងកើត ប៉ូឡូញ ឆេកូស្លូវ៉ាគី យូហ្គោស្លាវី អាល់បានី ប៊ុយហ្គាលី ម៉ុងហ្គោលី កូរ៉េខាងជើង ចិនប្រជាមានិត ហុងគ្រី ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login