Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សំណេរ និងអក្ខរាវិរុទ្ធមិនដូចគ្នាទេគឺ ៖​

ក. សំណេរ

        សំណេរ គឺជាបែបបទនៃគំនូសស្នាមអក្សរ ( ព្យព្ជានៈ ស្រៈ និងសញ្ញាវណ្ណយុត្តិ ) ។ ដែលចូលផ្សំគ្នាតាមក្បួនខ្នាតមួយដ៏ជាក់លាក់ ដើម្បីបង្កើតបានជាពាក្យ ឬអត្ថបទមួយ ។ សំណេរគឺ កើតចេញមកពីការសរសេរ ហើយវាអាចស្តែងឡើងពីទម្រង់រូបរាង្គនៃអក្សរ ។ ពាក្យដែលយើងសរសេរដូចជាមូល ជ្រុង ទ្រេត ឈរ អក្សរដៃ អក្សរពុម្ពជាដើម ។ ម៉្យាងទៀតសំណេរនៃពាក្យតែមួយអាចមានច្រើនបែបច្រើនយ៉ាងអាស្រ័យដោយការសរសេររប​ស់ស្មេរ ។ ឧទាហរណ៍ បើគេយកព្យញ្ជានៈ ក រ ង និងស្រៈ ុ ទៅប្រកបគ្នានោះ គេអាចបានពាក្យមួយដែលមានសំណេរពីបែបគឺ ក្រុង និង ក្រុង ។ ដូចគ្នាដែរការសរសេរកត់ត្រាសូរ ( អ ម ) ដោយប្រើសញ្ញាដំលើ ឬដោយការប្រកបសូររវាងស្រៈកប់តួខ្លី និងព្យញ្ជានៈ  នោះនាំឲ្យពាក្យដែលកម្លាយចេញពីឬស និងផ្នត់តែមួយមានសំណេរពីរផ្សេងគ្នាតែស្តែងពីបញ្ញាត្តិតែមួយ ។ ឧទាហរណ៍ ពាក្យ កម្ពស់ ឬ កំព​ស់ ចម្ការ ជាដើម ។

ខ.​ អក្ខរាវិរុទ្ធ

        អក្ខ​រាវិរុទ្ធ គឹជា សំណេរពាក្យក្នុងបរិបទដែលត្រូវបានកំណត់ច្បាស់លាស់ជាបទដ្ឋានជាតិមួយដើម្បីឲ្យមានការសរសេរពា​ក្យ ក្នងភាសាជាតិនោះឲ្យមានការឯកភាពគ្នា ។ ពាក្យ ក្រុង  ក្រុង កម្ពស់ ឬ កំព​ស់ ចម្ការ ឬ ចំការ ជាដើម ។ មានសំណេរពីខុសគ្នាហើយ ជាពាក្យត្រឹមត្រូវតាម អក្ខរាវិរុទ្ធដូចគ្នា បើផ្អែកទៅលើគោលការណ៍ប្រកបសូរក្នុងភាសាខ្មែរ ។ ក្នុងករណីដែលគេអនុញ្ញាតឲ្យសរសេរ ក្រុង លំង កំពស់ ចំការ ក៏បាននោះគឺគ្មានការខុសអក្ខរាវិរុទ្ធទេ​។ ប៉ុន្តែបើមានកា្រសម្រេចឲ្យសរសេរ តាមបែបណាមួយហើយនោះការសរសេរម្តងបែបនេះ ម្តងបែបនោះប្រាកដជានាំឲ្យមានកំហុសអក្ខរាវិរុទ្ធ ជាក់ជាមិនខានឡើយ ។ ជាក់ស្តែងបើយើងកំណត់ឲ្យមានសំណេរតែមួយដូចជា ក្រុង លម្អ កម្ពស់ ចម្ការ នោះការសរសេរ ក្រុង លំអ កំពស់ ចំការ នឹងត្រូវចាត់ទុកជាកំហុសអក្ខរាវិរុទ្ធហើយ ។ គួរយល់ថា ការខុសអក្ខរាវិរុទ្ធបែបនេះមិនស្តែងចេញពីសំណេរពាក្យ តាមការប្រកបសូរនៃភាសាខ្មែរ ដែលមានលក្ខណៈសត្យានុម័តនោះទេ តែវាគ្រាន់តែជាកំហុសមួយ ដែលបានកំណត់អត្តនោម័តហើយដែលមានលក្ខណៈជាអញ្ញថាភាពតែប៉ុណ្ណោះ ។

          ផ្ទុយទៅវិញបើយើងសរសេរខ្វះ ឬច្រឡំធាតុណាមួយនៃពាក្យដូចជា ក្រង់ កំពស ឬ ចម្ការ នោះគេថាយើងសរសេរខុសអក្ខរាវិរុទ្ធ ។ គួរកត់សម្គាល់ថាការសរសេរ ក្រង នៅក្នុងបរិបទដែលតម្រូវឲ្យសរសេរ ក្រុង ក្រុង នោះគឺជាការខុសអក្ខរាវិរុទ្ធដែរ ដោយហេតុថាស្មេរភ្លេចស្រៈ ( ុ ) ទោះបី ក្រង  ជាពាក្យត្រឹមត្រូវតាមអក្ខរាវិរុទ្ធក្នុងបរិបទមួយផ្សេងទៀតក៏ដោយចុះ ។

          តាមធម្មតាពាក្យ ក្រុង និង ក្រុង ស្តែងពីពាក្យមួយដែលមានសំណេរពីផ្សេងគ្នា ក្នុងអក្ខរាវិរុទ្ធតែមួយ ។ ដោយឡែកពាក្យ កំពស់ និង កម្ពស់ ចំការ និង ចម្ការ ជាសំណេរពីរផ្សេងគ្នា ដែលនាំឲ្យមានអក្ខរាវិរុទ្ធពីផ្សេងគ្នាដែរ ប៉ុន្តែវាជាពាក្យតែមួយ ប្រសិនបើយើងមិនទាន់កំណត់ជា អត្តនោម័ត ឬជាអញ្ញថាភាពឲ្យមានអក្ខរាវិរុទ្ធ តែមួយបែប ឬក៏មិនទាន់កំណត់ថាជាសំណេរទាំងពីរមានន័យថាខុសគ្នាទេនោះ ។ ក្នុងក្របខណ្ឌនេះយើងអាចសរសេរពាក្យកម្លាយជារាយព្យាង្គឬជាតម្រួតព្យាង្គក៏បាន ពោលគឺវាមិនខុសអក្ខរាវិរុទ្ធទេ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login