Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


មូលហេតុដែលបណ្តាលឲ្យមានកំហុសអក្ខរាវិរុទ្ធនាពេលបច្ចុប្បន្ននេះគឺ៖

ក. ការសរសេរពាក្យខុសដោយសារស្មេរពុំស្គាល់ពីឬសរបស់ពាក្យនោះ

ឧទាហរណ៍ ៖

  • រំលស់បំណុលៈ ត្រូវសរសេរបែបនេះព្រោះ រំលស់ ចេញពីពាក្យឬស លស់ មិនអា​ចសរសេរ រម្លោះ រំលោះ បែបនេះទេ ។
  • ស្រឡះ ការសរសេរបែបនេះគឺមិនសមហេតុផលឡើយ ត្រូវសរសេរ ស្រលះ បែបនេះពីព្រោះ ស្រលះ ចេញពីឬស លះ កម្លាយជាមួយផ្នត់ដើម [-ស្រ]> ស្រលះ ។

ខ. ការសរសេរពាក្យខុសដោយសារស្មេរមិនស្គាល់ច្បាស់លាស់ទំនាញសូរ

ឧទាហរណ៍៖

  • ត្រឡប់>ត្រឡប់ បែបនេះព្រោះគេយល់ថាព្យាង្គទីមួយត្រទាញព្យាង្គទីពីរ លប់ ឲ្យមានសូរ/ឡប់/ហេតុនេះហើយទើបគេសរសេរត្រលប់បែបនេះទៅ ។

គ. ការសរសេរពាក្យខុសដែលបណ្តាលមកពីការពុំយល់ច្បាស់ពីគោលការណ៍សម្រាយ និងតម្រួត

ឧទាហរណ៍៖

  • ប៉ុននោះ ជំនួសពាក្យ ប៉ុណ្ណោះ ដោយគេយល់ថាដូចគ្នា ។ ការសរសេរប៉ុននោះតាមបែបរាតព្យាង្គគឺមិនត្រូវទេ ព្រោះវាជាពាក្យពីរផ្សេងគ្នា​។

ឃ. ការសរសេរខុសអក្ខរាវិរុទ្ធពីព្រោះពុំស្គាល់ពីប្រភពដើម និងក្បួនដែលខ្មែរខ្ចីពីបរទេស

ឧទាហរណ៍៖

  • ការវិវត្តន៍ ត្រូវសរសេរ ការវិវត្ត បែបនេះពីព្រោះវាចេញមកពីកិរិយាសព្ទ វិវត្ត ហើយខ្មែរយកនាមសព្ទជា វិវត្តនៈ មកប្រើ វិវត្តន៍

ង. ការសរសេរខុសអក្ខរាវិរុទ្ធដោយយើងពុំបានបង្កើតឲ្យមានលំនឹងវេយ្យាករណ៍

ឧទាហរណ៍៖

  • ស៊ីម៉ង់ត៍ ( ខ្ចីពីបារាំង ) ត្រូវសរសេរមានត៍ពីព្រោះ T= ត  ក្នុងភាសាខ្មែរ​ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login