ដើម្បីជួយពង្រឹងវិស័យឯកជននិងការទាក់ទាញទុនវិនិយោគ គួរមានវិធានគន្លឹះមួយចំនួនដូចខាងក្រោម៖
- បន្តអនុវត្តគោលនយោបាយវិនិយោគ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជាផ្លូវស្ពាន ទឹក អគ្គិសនី ដើម្បីកាត់បន្ថយតម្លៃធុរកិច្ច ពង្រឹងទីផ្សារក្នុងស្រុក កាត់បន្ថយចំណាយលើការដឹកជញ្ចូន និងកែលម្អសុវត្ថិភាពធ្វើដំណើរ
- ពង្រឹងក្របខណ្ឌគតិយុត្តិចាំបាច់សម្រាប់គាំទ្រការអភិវឌ្ឍន៍វិស័យឯកជនឲ្យមានតម្លាភាព ជាពិសេសច្បាប់ដែលត្រូវអនុម័តនិងអនុវត្តក្នុងប្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក
- កែលម្អបរិយាកាសវិនិយោគទុនរួមមានច្បាប់ បទបញ្ញតិ្តនានានិងបរិយាកាសរដ្ឋបាល និងបង្កើនលទ្ធភាពចំពោះធាតុចូលសំខាន់ៗ ដូចជាបុគ្គលិកមានជំនាញ និងមានលទ្ធភាពប្រកួតប្រជែង
- បន្តកំណែទម្រង់ កិច្ចសម្រួលពាណិជ្ជកម្មពង្រឹងយន្តការត្រួតពិនិត្យការងារ និងដោះស្រាយជម្លោះឲ្យមានប្រសិទ្ធភាពខ្ពស់
- ជំរុញការធ្វើសមាហរណកម្មកម្ពុជានៅក្នុងអាស៊ាន ជាពិសេសតាមរយៈផែនការដៃគូរយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិលការសេដ្ឋកិច្ច ជាមួយប្រទេសជិតខាង
- ជំរុញលើកកម្ពស់ឧស្សាហកម្មកាត់ដេរ ដែលមានស្រាប់និងលើកទឹកចិត្តការវិនិកយោគក្នុងវិស័យស្បែរជើង
- ត្រៀមខ្លួនបង្កើតបរិស្ថាន អំណោយផលសម្រាប់ការអភិវឌ្ឍន៍គ្រឿងបន្សំអេឡិចត្រូនិចនិងគ្រឿងម៉ាស៊ីន
- ជំរុញឲ្យមានឧស្សាហកម្មកែច្នៃម្ហូបអាហារ នៅកម្ពុជាសម្រាប់បម្រើការនៃចេញនិងឧស្សាហកម្មជំនួសឲ្យការនាំចូលដោយផ្តោតលើដំឡូងមី ដូងប្រេង ម្ហូបបង្កកកៅស៊ូ ផ្លែឈើ និងផលិតផលកសិកម្មសរីរាង្គ
- បង្កើតលិខិតបទដ្ឋានច្បាស់លាស់ សម្រាប់ដំណើរការតំបន់សេដ្ឋកិច្ចពិសេសនិងធានាឲ្យបាននូវហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មដូចអគ្គិសនី ទឹក និងព្រឹត្តកម្មទឹកកខ្វក់ ។ ( ដងស្រងពីសុន្ទរកុំថាសម្តេចនាយករដ្ឋមន្រ្តីក្នុងការឆ្លុះបញ្ចាំងសមិទ្ធផលអនុវត្តយុទ្ធសាស្រ្តចុកោណ ) ។