Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក្នុងនាមជាគ្រូបង្រៀនម្នាក់ត្រូវមានករណីយកិច្ចត្រូវប្រតិបត្តិចំពោះខ្លួនឯងដូចខាងក្រោម ៖

  • គោរពជីវិត រាងកាយ ចិត្ត និងសេចក្តីថ្លៃថ្នូររបស់មនុស្សក្នុងពេលប្រកបវិជ្ជាជីវៈ (មាត្រា៥)
  • គ្រូបង្រៀនប្រកាន់ខ្ជាប់សីលធម៌ក្នុងការប្រកបវិជ្ជាជីវៈ (មាត្រា៥)
  • រក្សាការសម្ងាត់វិជ្ជាជីវៈក្នុងលក្ខខណ្ឌដែលបានកំណត់ដោយច្បាប់និងបទបញ្ញត្តិនានាដើម្បីផលប្រយោជន៍របស់អ្នកសិក្សា(មាត្រា៥)
  • ប្រកាន់ខ្ជាប់នូវឥស្សរភាពវិជ្ជាជីវៈដែលមានជាអាទិ៍ ៖ ឯករាជ្យ​សេរីភាព និងឩត្តមភាពក្នុងពេលបំពេញវិជ្ជាជីវៈរបស់ខ្លួន (មាត្រា៦)
  • ស្តាប់ ពិនិត្យឱ្យដំបូន្មាន ឬធ្វើអាណាព្យាបាលអ្នកសិក្សាទូទៅដោយមិនលម្អៀង និងមិនរើសអើងគ្រប់លក្ខខណ្ឌ(មាត្រា៧)
  • គ្រូបង្រៀនប្រកាន់ខ្ជាប់មនសិការវិជ្ជាជីវៈ (មាត្រា៨)
  • រៀបចំកិច្ចតែងបង្រៀន ដើម្បីកំណត់ការពន្យល់សំដៅធានាគុណភាព និងប្រសិទ្ធភាពនៃការបង្រៀន(មាត្រា៨)
  • ភ្ញាក់រលឹកក្នុងការសិក្សាស្រាវជ្រាវបន្ថែមនូវចំណេះដឹងរបស់ខ្លួន
  • មានការស្វ័យវាយតម្លៃទាំងសីលធម៌ អាកប្បកិរិយា និងលើការប្រតិបត្តិវិជ្ជាជីវៈរបស់ខ្លួន (មាត្រា៩)
  • ចូលរួម និងគាំទ្រគ្រប់សកម្មភាពអប់រំ ទោះក្នុងរូបភាពណាក៏ដោយ (មាត្រា១០)
  • និយាយស្តីដោយប្រុងប្រយ័ត្ន និងគិតទៅដល់ប្រតិឃាតនៃពាក្យសម្តីរបស់ខ្លួន ចំពោះអ្នកសិក្សានិងសាធារណៈជនក្នុងការផ្តល់ព័ត៌មានអំពីការអប់រំ ទាំងសាធារណៈទាំងឯកជន តាមគ្រប់មធ្យោបាយផ្សព្វផ្សាយ (មាត្រា១១) ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login