2018-10-20 11:32
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ប្រភេទគ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជាមាន ៤ប្រភេទគឺ
១. ប្រភេទ មាតុប្រទេស គឺសម្រាប់ផ្តល់ជូនវរៈជនដែលមានគុណូបការ ដ៏ឩត្តុង្គឩត្តម ជូនមាតុប្រទេស ដើម្បីជាបុព្វហេតុក្នុងការសាមគ្គីភាពឯករាជ្យជាតិ និងសន្តិភាព ។ មេដាយនេះមាន៣ដូចខាងក្រោម ៖
១. មេដាយជាតូបការ
២.មេដាយព្រះរាជាណាចក្រកម្ពុជា មាន៥គឺ
៣. មេដាយ ឯកភាពជាតិ ។
២. ប្រភេទ រាជបល្ល័ង ៖ គឺសម្រាប់ផ្តល់ជូនវរៈជនដែលមានគុណបំណាច់ចំពោះរាជបល្ល័ង ព្រះមហាក្សត្រផ្ទាល់ព្រះរាជវង្សានុវង្ស ព្រះមហាក្សត្រ ជាពិសេស ជូនជាអនុស្សាវរីយ៍ពីព្រះមហាក្សត្រ ។ មេដាយនេះមាន ៣ ដូចខាងក្រោម ៖
១. មេដាយរាជសម្បត្តិ
២. មេដាយ រជ្ជកាលមាន ៣ គឺ មាស ប្រាក់ និងសំរិទ្ធ
៣. មេដាយអនុស្សារា ។
៣. ប្រភេទ ការពារជាតិ គឺសម្រាប់ផ្តល់ជូនពលទាហាន នាយទាហានរង នាយទាហាន កងកម្លាំងប្រដាប់អាវុធ ឬនគរបាល ក្នុងកិច្ចការពារព្រំដែន និងសន្តិសុខជូនប្រទេសជាតិក្នុងពេលសង្រ្គាម ។ មេដាយនេះមាន ២ ដូចខាងក្រោម ៖
១. មេដាយសេនាជ័យសិទ្ធ
២. មេដាយការពារជាតិ មាន ៣ ថ្នាក់គឺ មាស ប្រាក់ និងសំរិទ្ធ ។
៤. ប្រភេទ ចម្រុះមាន ៧គឺ ៖
១. មេដាយ សហមេត្រី គឺសម្រាប់បំពាក់ជូនអង្គ ទូតឬតំណាងប្រទេសជាមិត្ត ។ មេដាយនេះមាន ៣ ប្រភេទដូចខាងក្រោម ៖
២. មេដាយសុវត្ថារា គឺបំពាក់ជូនអ្នកមានស្នាដៃខាងកសិកម្ម សេដ្ឋកិច្ច ។ មេដាយ នេះមាន ៣ ប្រភេទ គឺ
៣. មេដាយមុនីសារភ័ណ្ឌ គឺបំពាក់ជូនខាងសិក្សាធិការ វិស័យផ្សេងៗ ។ មេដាយនេះមាន ៣ ប្រភេទ គឺ
៤. មេដាយការងារ គឺបំពាក់ជូនអ្នកមានស្នាដៃការងារល្អក្នុងការបំពេញភារកិច្ច ។ មេដាយនេះមាន ៣ ប្រភេទគឺ ៖
៥. មេដាយស្ថាបនាជាតិ មេដាយនេះមាន ៣ប្រភេទគឹ
៦. មេដាយខេមរាកីឡាឬទ្ធិ មេដាយនេះមាន ៣ ប្រភេទ គឺ
៧. មេដាយស្រ្តីវឌ្ឍនា មេដាយនេះមាន ៣ ប្រភេទ គឺ