ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សុកលូតលាស់ចេញពីជាលិកាដែលផលិតដោយអំប្រ៊ីយ៉ុងផង ស្បូនផង ។ ទម្រង់របស់សុកបង្ការមិនឲ្យមានល្បាយរវាងឈាមម្តាយនិងឈាមអំប៊្រីយ៉ុងកំពុងលូតលាស់បានដោយៈ ឈាមចេញពីម្តាយ ជ្រាបចូលទៅក្នុងលំហជុំវិញជ្រាំងកូរ្យ៉ុង ។ ជ្រាំងកូរ្យ៉ុងនិងភ្នាសសើមស្បូនបង្កើតបានជាសរីរាង្គមួយសម្រាប់ទ្រទ្រង់ជីវិតហៅថា សុក ។ ក្នុងជ្រាំងកូរ្យ៉ុង សរសៃប្តូរបែកខ្នែងចេញពីអាកទែដែលភ្ជាប់អំប៊្រីយ៉ុងទៅនិងសុកតាមទងសុក ។ សារធាតុផ្សេងៗសាយចេញទៅក្នុងសរសៃប្តូរនៃជ្រាំងកូរ្យ៉ុង ។ វ៉ែនទងសុកដឹកនាំឈាម ត្រឡប់ទៅកាន់អំប៊្រីយ៉ុង ។ ប្រដាប់របត់ឈាមអំប៊្រីយ៉ុងស្ថិតនៅក្នងសរសៃប្តូរនៃជ្រំាងកូរ្យ៉ុង ដូចនេះពុំមានល្បាយរវាយចរន្តឈាមម្តាយនិងចរន្តឈាមរបស់អំប៊្រីយ៉ុងទេ ។