ព្រឹត្តការណ៍នៅក្នុងរជ្ជកាលព្រះបាទអង្គចន្ទ គឺ
- ព្រះអង្គចន្ទជាបុត្រអង្គអេងត្រូវព្រះចៅសៀមលើកឱ្យឡើងសោយរាជ្យនៅបឹងកកនៅព្រះជន្ម ១៥ វស្សា ដោយមានក្សត្រអង្គស្ងួនជាព្រះឩភយោរាជនិងអង្គអិមជាព្រះឩបរាជ
- ក្រោយមកមានរឿងវិវាទមយយរវាងអង្គចន្ទនឹងអង្គស្ងួន ទើបអង្គចន្ទហៅទ័ពយួនឱ្យមកបោះទីតាំងនៅកោះចិន ដើម្បីការពារ
- ចាប់ពីពេលនោះមកខ្មែរក្លាយខ្លួនជាចំណុះយួន ហើយនាំសួយសារអាករថ្វាយស្តេចយួនចំនួនបីឆ្នាំជាប់គ្នា
- ដោយក្លាយក្រែងខ្មែរធ្លាក់ក្នុងអាណានិគមយួនផ្តាច់មមុខសៀមមិនបង្អង់ក៏លើកទ័ពជាបីផ្នែកចូលមកវាយទ័ពខ្មែរយួន ។ លក្ខខណ្ឌនេះតម្រូវឱ្យខ្មែរលើកសួយសារអាករថ្វាយស្តេចទើបសៀមព្រមដកទ័ពចេញពីប្រទេសខ្មែរ
- នៅឆ្នាំ ១៨១៤ សៀមលើកទ័ពមកសង្រ្គាប់យកខេត្តម្លូព្រៃ ទន្លេពៅ និងស្ទឹងត្រែង
- នៅឆ្នាំ ១៨១៥ បានកេណ្ឌប្រជាជនខ្មែរចំនួន ៥០០០នាក់ឱ្យជីកព្រែកវិញតេឬព្រែកយួន នៅលើទឹកដីខេត្តមាត់ជ្រូក មាន បណ្តោយ ៥៣ គីឡូម៉ែត្រ ទទឹង ៣៣ម៉ែត្រ ជម្រៅ ២.៥០ម៉ែត្រ ដែលតភ្ជាប់ពីមាត់ជ្រូកទៅសមុទ្រត្រង់ពាម (ហាទៀង) និងព្រែកវិញអានប្រវែង ១៤គីឡូម៉ែត្រ ភ្ជាប់ពីទន្លេតូច (ទន្លេបាសាក់)
- ព្រះឩទ័យរាជាអង្គចន្ទទ្រង់សុគតនៅឆ្នាំ ១៨៣៤ ដោយរោគាពាធក្នុងព្រះជន្ម ៤៤ វស្សានៅក្រុងឩដុង្គ ។