Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក. ករណីយកិច្ច ជាលក្ខណៈដែលតម្រូវមកលើកំណត់ចិត្តដោយសេរីភាពរបស់មនុស្ស ។ គេអាចនិយាយម៉្យាងទៀតថាករណីយកិច្ច ជាភារកិច្ច ឬការងារដែលត្រូវធ្វើ ។

សិទ្ធិ ជាអំណាចដែលមនុស្សទទួលបានពីធម្មជាតិ និងអ្វីៗ ដែលមនុស្សត្រូវតែមានជាចាំបាច់សម្រាប់រស់នៅឱ្យបានសមរម្យ និងមានសេចក្តីថ្លៃថ្នូរជាមនុស្ស ។

ខ. ទំនាក់ទំនងរវាងសិទ្ធិ និងករណីយកិច្ច

  • សិទ្ធិ និងករណីយកិច្ច ជាទិដ្ឋភាពពីរដែលបំពេញឱ្យគ្នា និងធ្វើជាមូលដ្ឋានឱ្យគ្នាទៅវិញទៅមក ។
  • ករណីយកិច្ចដែលយើងបំពេញឱ្យអ្នកដទៃជាចម្លើយតបនឹងសិទ្ធិរបស់អ្នកដទៃ ហើយករណីយកិច្ចដែលអ្នកដទៃបំពេញឱ្យយើងជាចម្លើយ តបនឹងសិទ្ធិរបស់យើង ។
  • សិទ្ធិ និងករណីយកិច្ច ត្រូវតែមានទំនាក់ទំនងជាមួយគ្នា ហើយដើរទន្ទឹមគ្នាជានិច្ចមិនអាចនៅដាច់ពីគ្នាបានទេព្រោះថា កាលណាយើងមានករណីយកិច្ចចាំបាច់ត្រូវតែមានសិទ្ធិមួយសមស្របដូចនេះ
  • បើមានតែសិទ្ធិខ្វះករណីយកិច្ច គឺអនាធិបតេយ្យ
  • បើមានតែករណីយកិច្ចខ្វះសិទ្ធិ គឺជារបបផ្តាច់ការ
  • បើមានទាំងសិទ្ធិ មានទាំងករណីយកិច្ច គឺជាប្រជាធិបតេយ្យ ។ ឩទាហរណ៍ ៖
  • សិស្សមានសិទ្ធិសំណូរពរ ឬស្នើរឱ្យគ្រូពន្យល់ចំណុចណាមួយនៃមេរៀនដែលមិនទាន់យល់ឱ្យគ្រូពន្យល់ម្តងទៀត ឯគ្រូមានករណីយកិច្ចពន្យល់សិស្សឱ្យយល់តាមសំណើររបស់សិស្ស (នេះជាករណីយកិច្ចរបស់គ្រូឆ្លើយតបនឹងសិទ្ធិរបស់សិស្ស)
  • គ្រូមានសិទ្ធិដាក់លំហាត់ ឬបញ្ហាឱ្យសិស្សបំពេញកិច្ចការអ្វីមួយ ។ សិស្សឆ្លើយសំណួររបស់គ្រូដើម្បីបំពេញករណីយកិច្ចជូនគ្រូ (ករណីយកិច្ចរបស់សិស្សបំពេញឱ្យគ្រូ គឺជាចម្លើយតបនឹងសិទ្ធិរបស់គ្រូ) ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login