ប្រៀបធៀបគោលការណ៍ការរាងលទ្ធិសេរីនិយម អភិរក្សនិយម និងសង្គមនិយម ៖
ក. លទ្ធិសេរីនិយម
- គោលការណ៍ដ៏សំខាន់ៗសម្រាប់ទស្សនៈសេរីនិយមគឺសិទ្ធិមនុស្សក្នុងការរស់រានមានជីវិត សេរីភាព កម្មសិទ្ធិ សមភាពនៅចំពោះមុខច្បាប់សេរីភាព ក្នុងការបញ្ចេញមតិ ការបោះពុម្ភផ្សាយ ការប្រជុំ ការចូល រួមក្នុងសេចក្ដីសម្រេចចិត្តរបស់រដ្ឋ ។
- ពួកសេរីនិយមទាមទារកាត់បន្ថយសកម្មភាពអំណាចរដ្ឋតាមច្បាប់និងអនុម័តយកនូវការបែងចែកស្ថាប័នអំណាចជាបីដោយឯករាជ្យពីគ្នា ។ ដោយឈរឈើគោលការណ៍សេរីភាពបុគ្គលពួកសេរីនិយមបានធ្វើសេចក្ដីសម្រេចចិត្តបញ្ហាបុគ្គលដោយអះអាងថា មនុស្សម្នាក់ៗត្រូវទទួលខុសត្រូវលើភាពសុខ ដុមរមនារបស់ខ្លួនឯង ។
- ក្នុងវិស័យសេដ្ឋកិច្ច ពួកសេរីនិយមមានគោលការណ៍គាំទ្រដល់ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរីនិងការប្រកួតប្រជែងរវាងសហគ្រិន ដោយគ្មានអ្នកនៅពីក្រោយ គ្មានអាជ្ញាកណ្ដាលដើម្បីការតស៊ូមួយដែលជ័យជំនះ ត្រូវទទួលបានដោយសុចរិតអ្នកសុទិដ្ឋិនិយមទាមទារមិនឪ្យការធ្វើអន្តរាគមន៍អំពីអំណាចរដ្ឋនៅក្នុងដំណើររដ្ឋនៅក្នុងដំណើរប្រកួតប្រជែងដោយស្មោះត្រង់ ។ រដ្ឋមានសតមត្ថកិច្ចតែម្យ៉ាង គឺត្រូការពារនិងធានាសេរីភាពតាមច្បាប់ដល់សហគ្រាសឯកជន ធ្វើយ៉ាងណាដកខ្លួនចេញឪ្យផុតដោយមិនលូកដែចូលក្នុងបញ្ហាទំនាក់ទំនងទីផ្សារ ពោលគឺរដ្ឋមាននាទី ជា “ ឆ្នាំពេលយប់ “ ការពារទ្រព្យសម្បត្តិ ។
ខ. លទ្ធិអភិរក្សនិយម ពួកនេះឈរលើគោលការណ៍ប្រពៃណីទំនៀមទម្លាប់ ដើម្បីអភិវឌ្ឍសង្គមនិងស្ថានភាពបុគ្គល ។ ដែលមានគោលការណ៍សំខាន់ៗដូចខាងក្រោម ៖
- ថែរក្សាតម្លៃប្រពៃណីទំនៀមទម្លាប់មានដូចជា សាសនា របបរាជានិយម វប្បធម៌ជាតិ គ្រួសារ និងរប្រៀបរៀបរយ ។
- ពួកអភិរក្សនិយមខុសពីពួកសេរីនិយម ដោយទទួលស្គាល់តួនាទីនិងអំណាចដ៏ខ្លាំងក្លារបស់រដ្ឋដើម្បីឪ្យបុគ្គលត្រូវអាស្រ័យទៅនឹងការដឹកនាំរបស់រដ្ឋ ។ រដ្ឋមានសិទ្ធិដើរតួជាអ្នកសម្របសម្រួលបញ្ហាសេដ្ឋកិច្ចនៅ ក្នុងខណៈណាដែលចាំបាច់ទាក់ទងទេនឹងការថែរក្សាតម្លៃជាប្រពៃណីទំនៀមទម្លាប់ប៉ុន្ដែមិនឪ្យរំលាភលើកម្មសិទ្ធិឯកជនជាដាច់ខាត ។
- ពួកអភិរក្សនិយមមិនជឿនលើគោលការណ៍សមភាព រវាងមនុស្សទាំងអស់ក្នុងសង្គមទេ ។ ហេតុដូចនេះបានជាគេការពារដល់ការបែងចែកស្រទាប់មនុស្សទៅតាមឋានានុក្រមនិងវណ្ណៈខុសគ្នានៅក្នុងសង្គម ។ ពួកអភិរក្សនិយមនិយាយថា “មនុស្សទាំងអស់មានសិទ្ធិស្មើគ្នា ប៉ុន្ដែទ្រព្យសម្បត្តិមិនមែនត្រូវតែមានស្មើគ្នានោះទេ “ ។
- បើនិយាយពីសេរីភាពបុគ្គល ពួកអភិរក្សនិយមបានចង្អុលបង្ហាញថាសេរីភាពរបស់មនុស្សសំដែងទៅបានក្នុងលទ្ធភាពគោរពទៅដល់ប្រពៃណីទំនៀមទម្លាប់ ។
គ. លទ្ធិសង្គមនិយម គោលការណ៍សំខាន់ៗទ្រឹស្ដីសសង្គមនិយមមាន ៖
- កត្តាចាំបាច់ត្រូវលុបបំបាត់កម្មសិទ្ធិឯកជន
- ការពារផលប្រយោជន៍សមូហភាព
- កសាងមូលដ្ឋានសង្គមកុម្មុយនីស្ដ
សរុបមកគោលការណ៍ទាងបីខាងលើនេះបានមានវត្តមាននៅក្នុងសង្គមហើយគោលការណ៍ដែលល្អប្រសើរជាងគេនោះគោលការណ៍សេរីនិយម ។