2018-11-07 17:31
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ជនជាតិណាក៏ដូចជាជនជាតិណាដែរយើងអាចរស់នៅជាមួយគ្នាដោយមិនប្រកាន់មិនរើសអើងពូជសាសន៍ ពណ៍ សម្បុរអ្វីឡើយ ។ តែការរស់នៅនៅរបស់គេត្រូវតែជាការរស់នៅស្របច្បាប់ពោលគឺពុំមែនជាជនអន្តោប្រវេសន៍ខុសច្បាប់ព្រោះថាការមានជនជាតិច្រើនធ្វើឱ្យយើងបានសិក្សាស្វែងយល់ពីរបៀបរបបនៃការរស់នៅការប្រកបរបរចិញ្ចឹមជីវិតដែលមានលក្ខណៈផ្សេងៗគ្នានិងទទួលបាននូវបទពិសោធន៍ចំណេះដឹងជាច្រើនដ៏សម្បូរបែបធ្វើឱ្យយើងមានគំនិតច្រើនគំនិតជឿនលឿនដែលជាចំណុចវិជ្ជមានមួយឈានទៅរកការអភិវឌ្ឍ ។លើសនេះការដែលមានជនជាតិផ្សេងៗមករស់នៅលើទឹកដីមួយ ហើយរស់នៅរួមគ្នាក្នុងភាពសុខសាន្តជាប្រភពនៃកម្លាំងពលកម្មក្នុងការអភិវឌ្ឍប្រទេសជាតិនិងបង្ហាញឱ្យឃើញពីសង្គមមួយដែលមានការអត់ឱន និងមានអធ្យាស្រ័យគ្នាទៅវិញទៅមក ។