ក. ត្រូវបានសញ្ជាតិខ្មែរ ទោះបីកើតនៅទីណាក៏ដោយ
- កូនមានខាន់ស្លា ដែលកើតមកពីម្តាយ ឬឪពុកមានសញ្ជាតិខ្មែរ
- កូនឥតខាន់ស្លា ដែលកើតមកពីម្តាយ ឬឪពុកមានសញ្ជាតិខ្មែរ
- កូនដែលម្តាយឪពុកមិនទទួលស្គាល់កាលបើតុលាការបានចេញសាលក្រមថា កូននោះពិតជាកើតពីម្តាយ ឬឪពុកដែលមានសញ្ជាតិខ្មែរ ។
ខ. ត្រូវបានសញ្ជាតិខ្មែរដោយកើតនៅក្នុងព្រះរាជាណាចកម្ពុជា
- កូនដែលកើតពីម្តាយនិងឪពុកបរទេសដែលកើតនិងរស់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា
- កូនដែលកើតពីម្តាយឪពុកមិនស្គាល់និងកូនទើបនឹងកើតដែលគេរើសបាននៅក្នុងព្រះរាណាចក្រកម្ពុជាដែរ ។
- ស្ត្រី ឬបុរសបរទេសដែលយកប្តី ឬប្រពន្ធខ្មែរដោយបានរៀបអាពាហ៍ពិពាហ៍
- អាចទាមទារសញ្ជាតិខ្មែរបានលុះត្រាតែស្រ្តីឬបុរសនោះរស់នៅជាមួយគ្នារយៈពេលបីឆ្នាំក្រោយពេលចុះសំបុត្រអាពាហ៍ពិពាហ៍
- ប្រជាជនរដ្ឋខ្មែរមិនបាត់សញ្ជាតិខ្មែរដោយសារការរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេសទេ
- ប្រជាពលរដ្ឋខ្មែរមិនបាត់សញ្ជាតិខ្មែរដោយសារការរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេសទេ
- កូនដែលកើតពីម្តាយឪពុកបរទេស ដែលស្នាក់នៅក្នុងប្រទេសកម្ពុជារយៈពេល ៧ឆ្នាំ ។
គ. ជនបរទេសអាចសុំចូលសញ្ជាតិខ្មែរ
- ជនបរទេសអាចសុំចូលសញ្ជាតិខ្មែរបានដោយសញ្ជាតិតូបនីយកម្មសម្រេចដោយព្រះរាជ្យក្រឹត្យ លុះត្រាបំពេញតាមលក្ខខណ្ឌនៃការចូលសញ្ជាតិ ។
- ជនបរទេស ដែលមានលិខិតអនុសញ្ញាឱ្យវិនិយោគទុនពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចំណាយទុនចាប់ពី ១២៥០លានរៀល ឡើងទៅរយៈពេលស្នាក់នៅ ដែលមាននៅក្នុងលក្ខខណ្ឌនៃច្បាប់ចូលសញ្ជាតិត្រូវបានលើកលែង ។
- ជនបរទេសណា ដែលពុំមានលិខិតអនុសញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា តែបានទទួលការអនុសញ្ញាតិត្រឹមត្រូវតាមច្បាប់ ហើយដែលបានចំណាយទុនចាប់ពី ១២៥០លានរៀលឡើងទៅក៏ត្រូវបានច្បាប់លើកលែងពីរយៈពេលស្នាក់នៅដែរ ។
- ជនបរទេសណា ដែលបានធ្វើអំណោយជាប្រាក់ដល់ថវិកាជាតិចាប់ពី ១០០០លានរៀលឡើងទៅសម្រាប់ជាផលប្រយោជន៍ដល់ការស្តានិងកសាងសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ជនបរទេសនោះអាចធ្វើពាក្យសុំធ្វើសញ្ជាតិខ្មែរបានដោយមិនគិតរយៈពេលស្នាក់នៅ ។
- ជនបរទេស ដែលមានសហព័ទ្ធ ឬកូនដែលមានអាយុតិចជាង ១៨ឆ្នាំ ដែលមានបំណងសុំសញ្ជាតិខ្មែរ អាចសុំសញ្ជាតិតូបនីយកម្មជាចង្កោមគ្រួសារ ។