ក. អាស៊ាន មានន័យពេញលេញថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ។
ខ. បានជាប្រទេសកម្ពុជាយកចិត្តទុកដាក់ចូលជាសមាជិកអាស៊ានពីព្រោះ វានាំឱ្យមានប្រយោជន៍ដូចជា ៖
- ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
- ឱ្យមានស្ថេរភាព សន្តិសុខ និងសន្តិភាពក្នុងតំបន់
- ជំរុញសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមកលើគ្រប់វិស័យ
- ជំរុញការអភិវឌ្ឍប្រទេសជាតិបានឆាប់រហ័ស
- ជំរុញឱ្យមានការសិក្សាស្រាវជ្រាវក្នុងតំបន់អាស៊ីអាគ្នេយ៍
- រក្សាសហប្រតិបត្តិការជិតស្និទ្ធនិងមានផលប្រយោជន៍ជាមួយអង្គការអន្តរជាតិនានា និងអង្គការដែលមានស្រាប់ក្នុងតំបន់ ។