ជនបរទេសដែលអាចសុំចូលជាសញ្ជាតិខ្មែរបានត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម ៖
ក. លក្ខខណ្ឌទូទៅ
- មានលិខិតបញ្ជាក់ថាមានគំនិតមារឃាទនិងសីលធម៌ល្អដែលចេញដោយមេឃុំ ឬចៅសង្កាត់ខ្លួន រស់នៅ ។
- មានលិខិតថ្កោទោសបញ្ជាក់ថា ពុំដែលមានទោសពីបទព្រហ្មទណ្ឌណាមួយ ។
- មានលិខិតបញ្ជាក់ថាជននោះមានលំនៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយស្នាក់នៅជាប់ចំនួនប្រាំពីរឆ្នាំ ដោយគិតពីថ្ងៃដែលបានទទួលប័ណ្ណស្នាក់នៅ ដែលចេញឱ្យក្នុងក្របខ័ណ្ឌនៃច្បាប់ជនអន្តោប្រវេសន៍ ។
- មានទីលំនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅពេលដាក់ពាក្យសុំសញ្ជាតិតូបនីយកម្ម ។
- ចេះនិយាយភាសាខ្មែរចេះអក្សរខ្មែរនិងយល់ដឹងប្រវត្តិសាស្រ្តាខ្មែរខ្លះៗហើយបង្ហាញភស្តុតាងច្បាស់ថាខ្លួនអាចរស់នៅក្នុងសង្គមខ្មែរបានដោយសុខដុមព្រមទាំងទទួលបាននូវទំនៀមទម្លាប់ និងប្រពៃណីល្អរបស់ខ្លួន ។
- មានសញ្ជាតិនិងកាយសម្បទាដែលមិននាំឱ្យគ្រោះថ្នាក់ ឬនាំឱ្យមានបន្ទុកដល់ជាតិ ។
ខ. លក្ខខណ្ឌគុណសម្បត្តិ
- ជនបរទេសដែលបានធ្វើអំពណោចជាប្រាក់ដល់ថវិកាជាតិចាប់ពីមួយពាន់លានរៀល (១ ០០០ ០០០ ០០០ រៀល) ឡើងទៅ ឬបានបង្ហាញនូវភស្តុតាងថាខ្លួនបានផ្តល់គុណសម្បត្តិពិសេស ឬថ្វីដៃពិសេសអ្វីមួយជាប្រយោជន៍ដល់ការស្តារ និងកសាងសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជាជនបរទេសនោះអាចធ្វើពាក្យសុំចូលសញ្ជាតិខ្មែរបានក្នុងករណីដែលជននោះបំពេញបានចំណុចមួយចំនួនក្នុងលក្ខខណ្ឌទូទៅ ។
គ. លក្ខខណ្ឌសហព័ទ្ធ
ជនបរទេសដែលមានសហព័ន្ធ ឬកូនដែលមានអាយុតតិចជាង ១៨ឆ្នាំ ដែលមានបំណងសុំសញ្ជាតិជាចង្កោមគ្រួសារ ។ បែបបទ និងនីតិវិធីនៃការសុំសញ្ជាតិខ្មែរការសម្រចផ្តល់សញ្ជាតិខ្មែរត្រូវធ្វើសម្បថនៅចំពោះមុខតុលាការកំពូល ។