មាត្រាមួយចំនួននៃច្បាប់ស្តីពីសញ្ជាតិចែងថាជនបរទេសណាដែលកាន់កាប់និងប្រើប្រាស់អត្តសញ្ញប័ណ្ណសញ្ជាតិខ្មែរឬលិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ដល់ ១០ឆ្នាំ (មាត្រា២០) ។
- ជនដែលក្លែងធ្វើការកោសលុបសរសេរត្រួតឬឱ្យគេសរសេរឈ្មោះក្លែងក្លាយនៅក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជា ឬមួយប្រើប្រាស់ឯកសារទាំងនោះត្រូវផ្តន្ទាទតោសដាក់ពន្ធនាគារ ពី៥ ឆ្នាំ ដល់ ១០ឆ្នាំ (មាត្រា២១) ។
- មន្រ្តីភ្នាក់ងាររាជការឬជនដែលលសមគំនិតជួយលាក់បាំងឬផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរត្រូវផ្តន្ទាទទោសដូចគ្នានឹងជនដែលកាន់កាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬលិខិតឆ្លងដែនដោយខុសច្បាប់ ដូចមានចែងក្នុងមាត្រា ២១ នៃច្បាប់នេះដែរ (មាត្រា ២២) ។