សីលធម៌មានសារៈសំខាន់ណាស់ចំពោះជីវភាពរស់នៅរបស់មនុស្សគឺ
- ធ្វើឱ្យមនុស្សមានភាពថ្លៃថ្នូរ មានកិត្តិយស មានឧត្តមភាពក្នុងការងារ ប្រព្រឹត្តល្អគ្រប់បែបយ៉ាង ។
- ធ្វើឱ្យមនុស្សចេះម្ចាស់ការ និងមានទំនួលខុសត្រូវលើគ្រប់ការងារ ។
- មានការយោគយល់អធ្យាស្រ័យគ្នាល្អ ។
- ចេះជួយយកអាសាគ្នា និងទុក្ខធុរៈគ្នា ។
- មានសាមគ្គីភាពគ្នាល្អ ។