ក្នុងនីតិវិធីត្រួតពិនិត្យចំពោះផលិតផលទំនិញ និងសេវាកម្មវិធានការណ៍ប្រាតិភោគ (វិធានការពាក់ព័ន្ធផ្សេងៗ)ដែលសមត្ថកិច្ចត្រួតពិនិត្យប្រើប្រាស់ក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួនរួមមាន ៖
- ឃាត់ទុកបណ្តោះអាសន្នគឺជាវិធានការសំដៅដល់ការហាមឃាត់ជាបណ្តោះអាសន្នរាល់ការចាត់ចែងរបស់ពីសំណាក់អ្នកកាន់កាប់នូវផលិតទំនិញដែលពាក់ព័ន្ធដើម្បីធ្វើការបន្ថែមនិងស្វែងរកភាពមិនប្រក្រតីជាយថាហេតុក្នុងករណីមិនមានការរកឃើញណាមួយអំពីភាពមិនប្រក្រតីក្នុងរយៈពេល១៥ថ្ងៃទំនិញត្រូវបានដោះលែង ។
- កែប្រែឱ្យសមស្របឡើងវិញជាវិធានការណ៍តម្រូវឱ្យអ្នកកាន់កាប់ឬម្ចាស់ទំនិញឬសេវាដើម្បីបញ្ចប់នូវមូលហេតុដែលបង្កឱ្យមានលក្ខណៈពុំសមស្រប ។
- ប្តូរទិសដៅ គឺសំដៅដល់វិធានការណ៍អនុវត្តជាការជញ្ជូនទំនិញដែលបានឃាត់ ទុកបណ្តោះអាសន្ននៅសហគ្រាសដែលនឹងអាចប្រើប្រាស់ផលិតផលនោះជាលក្ខណៈផ្ទាល់ខ្លួនឧទាហរណ៍ដូចជាការកែច្នៃជាចំណីសត្វឬសម្រាប់ធ្វើជាជីធម្មជាតិឬការកែប្រែឱ្យបានសមស្របតាមច្បាប់វិញ ។
- រឹបអូស ជាការដកហូតជាស្ថាពរនូវសិទ្ធិ ជាម្ចាស់កម្មសិទ្ធិហើយត្រូវបានអនុវត្ត ក្នុងករណីទំនិញត្រូវបានទទួលស្គាល់ពុំសមស្របតាមច្បាប់អ្នកកាន់ឬម្ចាស់ផលិតផលមិនព្រមធ្វើឱ្យមានលក្ខណៈសមស្របឬប្តូរទិសដៅចំពោះឧបករណ៍ឬផលិតផលទំនិញនិងសេវាប្រើប្រាស់សម្រាប់ការកែ្លងបន្លំនិងទំនិញដែលមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព សុវត្ថិភាពរបស់អ្នកប្រើ ។
- កម្ទេចចោលជាវិធានការណ៍ដែលមន្រ្តីមានសមត្ថកិច្ចអាចធ្វើឬឱ្យគេធ្វើក្រោមការត្រួតពិនិត្យរបស់ខ្លួននូវការតកំទេចឬបំប្លែងសភាពដើមនៃផលិតផលទំនិញដែលបានរឹបអូសពេលណាដែលផលិតផលនោះពុំអាចប្រើប្រាស់សមស្របបាន ។