កម្ពុជាបានក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ ១៩៩៩ ។ កម្ពុជាបានក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការពាណិជ្ជកម្មពិភពលោកនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០០៤ ។ សមាជិកភាពរបស់កម្ពុជាទាំងពីរនេះអាចផ្តល់ផលប្រយោជន៍ដល់ប្រទេស និងប្រជាពលរដ្ឋដូចតទៅ ៖
- ផ្តល់ទីផ្សារដ៏ធំក្នុងពិភពលោក សម្រាប់ផលិតផលដែលផលិត និងនាំចេញពីកម្ពុជា
- ផ្តល់នូវទំនិញដែលមានគុណភាពល្អ ច្រើនជម្រើស និងតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋកម្ពុជា
- សម្រាប់ទីផ្សារអាស៊ាន ពោលគឺពន្ធនាំចូលទាបសម្រាប់ផលិតផល ដែលផលិតពីកម្ពុជា
- បង្កើននូវទំនុកចិត្តដល់វិនិយោគិន ដោយកម្ពុជានឹងមានច្បាប់ស្របនឹងអាស៊ាន និងកិច្ចព្រមព្រៀង អង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងមានទីផ្សារដ៏ធំបំផុតក្នុងពិភពលោក
- ផ្តល់លទ្ធភាពឱ្យកម្ពុជា នាំចេញនូវផលិតផលវាយណភណ្ឌដោយមិនជាប់កូតាចាប់ ពីចាប់ទី ០១ ខែមករា ឆ្នាំ ២០១៥
- ជាចលករដើម្បីជំរុញឱ្យមានកំណែទម្រង់ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅក្នុងប្រទេស
- ផ្តល់នូវជំនួយបច្ចេកទេសនានាដើម្បីកសាងច្បាប់ពង្រឹងសមត្ថភាពក្រសួងនិងស្ថាប័ននានា ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រីរាជរដ្ឋាភិបាល និងវិស័យឯកជន
- ការកើនឡើងនូវសកម្មភាពពាណិជ្ជកម្មនិងជួយបង្កើននូវប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ និងជួយជំរុញនូវកំណើនសេដ្ឋកិច្ច ។