ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ដូចម្តេចដែលហៅថា តេឡេទស្សន៍ ? តើវាត្រុវបានបង្កើតឡើងនៅឆ្នាំណា ? ដោយអ្នកណា ?
២. លោកទីកូប្រាបានបដិសេធន៍គំរូព្រះអាទិត្យនៅចំកណ្តាលប៉ុន្តែគាត់បានគាំទ្រគំរូផែនដីនៅចំកណ្តាល ។ តើការគិតរបស់លោកទីកូប្រាខុសពីគំនិតរបស់លោកតូលេមីដូចម្តេច ?
៣. តើលោកឃីព្ល័របានរកឃើញអ្វីទាក់ទងនឹងគន្លងរបស់ភព ?
៤. ដូចម្តេចដែលហៅថា អេលីប ?
៥. ហេតុអ្វីបានជាភពធ្វើចលនាក្នុងគន្លងរាងអេលីប ?
ចម្លើយ
១. តេឡេទស្សន៍គឺជា ឧបករណ៍សម្រាប់មើលវត្ថុដែលនៅឆ្ងាយឲ្យមើលឃើញជិត ។វាត្រូវបានបង្កើតឡើងនៅឆ្នាំ ១៦០៨ ដោយលោកជូហាន ឡឺព័រស៊ី ( Johannes Lippersy ) ជនជាតិហូឡង់ ។
២. លោកទីកូប្រាបានបដិសេធន៍គំរូព្រះអាទិត្យនៅចំកណ្តាលលប៉ុន្តែគាត់បានគាំទ្រគំរូផែនដីនៅចំកណ្តាល ។ ការគិតរបស់លោកទីកូប្រាខុសពីគំនិតរបស់លោកតូលេមីត្រង់ថាលោកទីកូប្រាជឿថាភពផ្សេងទៀតវិលជុំវិញព្រះអាទិត្យ ប៉ុន្តែព្រះអាទិត្យនិងព្រះចន្ទធ្វើដំណើរជុំវិញផែនដី ។
៣. លោកឃីព័របានឃើញថាគន្លងរបស់ភពមានរាងពងក្រពើ ឬអេលីប ។
៤. អេលីបគឺជា រាងពងក្រពើដែលមានលក្ខណៈសំប៉ែត្របន្តិចឬស្ទើរមូល ។
៥. បានជាភពធ្វើចលនាក្នុងគន្លងរាងអេលីបជុំវិញព្រះអាទិត្យដោយសារកត្តាពីរយ៉ាងគឺ ៖ កម្លាំងទំនាញ និងនិចលភាព