Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ដូចម្តេចដែលហៅថា ការរលាយនុយក្លេអ៊ែ ?

២. ចូរនិយាយពីការរលាយនៃអ៉ីដ្រូសែននៅក្នុងព្រះអាទិត្យ ។

៣. តើតារាវិទូប្រើរង្វាស់អ្វីខ្លះដើម្បីវាស់ចម្ងាយនៅក្នុងលំហ ?

៤. តើខ្នាតតារាសាស្រ្តជាអ្វី ? តើមួយខ្នាតតារាសាស្រ្តមានចម្ងាយប៉ុន្មានគីឡូម៉ែត្រ ?

៥. តើមួយវិនាទីពន្លឺមានចម្ងាយប៉ុន្មានគីឡូម៉ែត្រ ?

ចម្លើយ

១. ដែលហៅថា ការរលាយនុយក្លេអ៊ែគឺ ស្នូលអាតូមតូចពីរ​ឬច្រើន ( ដូចជាអ៊ីដ្រូសែន ) ភ្ជាប់គ្នា ឬរលាយចូលគ្នាបង្កើតជាស្នូលអាតូមធំមួយ ( ដូចជាអេល្យូម ) ហើយថាមពលយ៉ាងច្រើនត្រូវបានផលិត ។

២. ការរលាយនៃអ៉ីដ្រូសែននៅក្នុងព្រះអាទិត្យ ៖

  • អ៉ីដ្រូសែនពីរ ( ប្រូតុង ) ទង្គិចគ្នា ។ ប្រូតុងមួយបញ្ចេញភាគល្អិត និងថាមពល បន្ទាប់មកក្លាយជាណឺត្រុងមួយ ។ ប្រូតុង និងណឺត្រុងផ្សំគ្នាបង្កើតជាទម្រង់ធ្ងន់មួយនៃអ៉ីដ្រូសែនឈ្មោះថា ដឺតេរ្យ៉ូម ។
  • ដឺតេរ្យ៉មផ្សំជាមួយស្នូលអ៉ីដ្រូសែនមួយទៀតបង្កើតបានជាអេល្យូមផ្សេងទៀតឈ្មោះថា អេល្យូម-3 ។ ថាមពលជាច្រើនត្រូវបានបញ្ចេញរួមទាំងកាំរស្មីហ្គាម៉ាផងដែរ ។
  • បន្ទាប់មកអាតូមអេល្យូម-3​ ចំនួនពីរផ្សំគ្នាបង្កើតបានអេល្យូម-4 ហើយបញ្ចេញថាមពលជាច្រើន និងស្នូលអ៉ីដ្រូសែនពីរ ។

៣. ដើម្បីវាស់ចម្ងាយនៅក្នុងលំហ តារាវិទូប្រើរង្វាស់ចម្ងាយដូចជា ខ្នាតតារាសាស្រ្ត មួយវិនាទីពន្លឺ មួយនាទីពន្លឺ មួយម៉ោងពន្លឺ និងមួយឆ្នាំពន្លឺ ។

៤. ខ្នាតតារាសាស្រ្ត ( Astronomical Unit = AU ) គឺជាចម្ងាយមធ្យមនៅចន្លោះផែនដី និងព្រះអាទិត្យ ។ មួយខ្នាតតារាសាស្រ្តមានចម្ងាយ ១៥០ លានគីឡូម៉ែត្រ ( ៨.៣នាទីពន្លឺ ) ។

៥. មួយវិនាទីពន្លឺមានចម្ងាយ ៣០០,០០០ គីឡូម៉ែត្រ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login