ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ចូរពន្យល់ថាហេតុអ្វីបានជាគន្លងមួយមានភពតែមួយគត់ធ្វើដំណើរជុំវិញព្រះអាទិត្យ ?
២. ហេតុអ្វីបានជាភពទាំងអស់ធ្វើដំណើរជុំវិញព្រះអាទិត្យតាមទិសដៅតែមួយ ? ហើយហេតុអ្វីបានជាភពទាំងអស់ស្ថិតនៅលើប្លង់តែមួយជាមួយគ្នា ?
៣. តើណេប៊ុយឡាព្រះអាទិត្យជាអ្វី ?
៤. តើណេប៊ុយឡាព្រះអាទិត្យមានប្រភពមកពីណា ? តើនឹងមានអ្វីកើតឡើងនៅពេលណេប៊ុយឡាព្រះអាទិត្យប៉ះទង្គិចគ្នា ?
៥. តើជនដំបូងដែលបានប្រើតេឡេទស្សន៍ដើម្បីសង្កេតមេឃឈ្មោះអ្វី ? តើគាត់ជាជនជាតិអ្វី ?
ចម្លើយ
១. បានជាក្នុងគន្លងមួយមានភពតែមួយគត់ធ្វើដំណើរជុំវិញព្រះអាទិត្យព្រោះផ្អែកលើកំណកំណើតប្រព័ន្ធព្រះអាទិត្នយគឺថា ណេប៊ុយឡាព្រះអាទិត្យដំបូងចាប់ផ្តើមទង្គិចគ្នាដោយសារទំនាញ ហើយណេប៊ុយឡាព្រះអាទិត្យចាប់ផ្តើមវិលជុំវិញខ្លួនឯងបង្កើតរាងសំប៉ែត និងក្តៅនៅចំណុចកណ្តាល ។ បន្ទាប់មកបណ្តុំភពតូចៗចាប់ផ្តើមកកើតនៅក្នុងរង្វិលរាងថាសហើយបណ្តុំភពតូចៗចាប់ផ្តើមប្រមូលផ្តុំធូលី និងឧស្ម័ននៅក្នុងណេប៊ុយឡាព្រះអាទិត្យបានកាន់តែច្រើនឡើង ។ បណ្តុំភពតូចៗទាំងនេះបានទង្គិចជាមួយបណ្តុំភពធំ ហើយភពទាំងឡាយចាប់ផ្តើមរីកធំឡើងៗ ។ ធូលឡីនិង ឧស្ម័នដែលនៅសល់ត្រូវបានបោសសំអាតពីណេប៊ុយឡាព្រះអាទិត្យបន្តិចម្តងៗ ហើយបន្សល់ទុកនូវភពទាំងឡាយធ្វើដំណើរជុំវិញព្រះអាទិត្យ ។
២. បានជាភពទាំងអស់ធ្វើដំណើរជុំវិញព្រះអាទិត្យតាមទិស ដៅតែមួយព្រោះប្រព័ន្ធព្រះអាទិត្យដែលកកើតចេញពីពេប៊ុយឡាគឺបានកំពុងវិលយ៉ាងយឺតៗនៅក្នុងទិសដៅផ្ទុយនឹងទ្រនិចនាឡិកា ហើយប្រព័ន្ធព្រះអាទិត្យនៅតែបន្តវិលក្នុងទិសដៅដដែលនេះ ដូច្នេះភពទាំងអស់ត្រូវវិលជុំវិញព្រះអាទិត្យក្នុងទិសដៅផ្ទុយនឹងទ្រនិចនាឡិកាដែរ ។
បានជាភពទាំងអស់ស្ថិតនៅលើប្លង់តែមួយជាមួយគ្នាព្រោះ ណេប៊ុយឡាព្រះអាទិត្យដំបូងចាប់ផ្តើមទង្គិចចូលគ្នាដោយសារទំនាញនិងក្រោយមកណេប៊ុយឡាព្រះអាទិត្យចាប់ផ្តើមវិលជុំវិញខ្លួនឯងបង្កើតរាងសំប៉ែត និងក្តៅនៅចំណុចកណ្តាល នៅទីបំផុតកកើតបានជាភពដែលស្ថិតនៅលើប្លង់តែមួយជាមួយគ្នា ។
៣. ណេប៊ុយឡាព្រះអាទិត្យគឺជា ឈ្មោះរបស់ណេប៊ុយឡាដែលង្កើតបានជាប្រព័ន្ធព្រះអាទិត្យ ។
៤. ណេប៊ុយឡាព្រះអាទិត្យមានប្រភពមកកពីពពកធូលី និងឧស្ម័ននៅក្នុងលំហ ។ នៅពេលណេប៊ុយឡាព្រះអាទិត្យប៉ះទង្គិចគ្នា វានឹងអាចផ្ទុះបញ្ចេញនូវធាតុជាច្រើនមកបុកទង្គិចគ្នាបង្កើតបានជាភព ។ បាតុភូតនេះច្របាច់តំបន់ពពកតូចៗ ឲ្យណែនពេលនោះកម្លាំងទំនាញខ្លាំងជាងសម្ពាធ បន្ទាប់មកទំនាញធ្វើឲ្យពពកប្រមូលផ្តុំ នេះគឺជាដំណាក់កាលនៃកំណកំណើតតារា និងភពដូចករណីព្រះអាទិត្យ ។
៥ . ជនដំបូងគេដែលបានប្រើតេឡេទស្សន៍ដើម្បីសង្កេតមេឃគឺ លោកកាលីឡេអូ ។ គាត់គឺជាជនជាតិអ៊ីតាលី ។