ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើកាបូនត្រូវបានស្តុកទុកនៅន្លែងណាខ្លះ នៅលើភពផែនដី ?
២. ចូរនិយាយពីវដ្តអាសូត ។
៣. តើអាសូតមានសារៈសំខាន់ដូចម្តេចចំពោះសារពាង្គកាយមានជីវីតលើផែនដី ?
៤. មនុស្ស សត្វ និងរុក្ខជាតិមិនអាចប្រើប្រាស់អាសូតនៅក្នុងបរិយាកាសផ្ទាល់បានទេ ។ តើធ្វើដូចម្តេចទើបអាចប្រើប្រាស់អាសូតបាន ?
៥. តើសកម្មភាពមនុស្សមានឥទ្ធិពលដូចម្តេចគទៅលើវដ្តអាសូត ?
ចម្លើយ
១. នៅលើភពផែនដី កាបូនត្រូវបានស្តុកទុកនៅក្នុងកន្លែងជាច្រើនដូចជា ៖
២. និយាយពីវដ្តអាសូត ៖ នៅក្នុងបរិយាកាសមានអាសូតប្រមាណ ៧៨% ។ សត្វ និងរុក្ខជាតិមិនអាចប្រើប្រាស់អាសូតដោយផ្ទាល់បានទេ ប៉ុន្តែតាមដំណើរប្រព្រឹត្ត២ យ៉ាង( ការភ្ជាប់អាសូតតាមជីវសាស្រ្ត និងការភ្ជាប់អាសូតបរិយាកាស ) សត្វ និងរុក្ខជាតិអាចប្រើប្រាស់អាសូតបាន ។ នៅក្នុងរុក្ខជាតិ និងសត្វ អាសូតធ្វើចលនាតាមបណ្តាញអាហារក្នុងទម្រង់ជាប្រូតេអ៊ីន និងសមាសធាតុដទៃទៀត ។ នៅពេលដែលរុក្ខជាតិ និងសត្វងាប់ ហើយបំបែកធាតុអាសូតត្រូវបំប្លែងជាអាម៉ូញ៉ាក់ ហើយត្រឡប់ចូលទៅក្នុងដីវិញ ។ នៅក្នុងដី អាម៉ូញ៉ាក់បានបំប្លែងទៅជានីត្រាតក្រោមអំពើនៃមីក្រុប ។ នីត្រាតបានបាត់បង់ពីស្ថានប្រព័ន្ធដីគោកដោយរបៀបពីរយ៉ាងគឺ វិនីត្រាតកម្ម( បាក់តេរីដែលប្លែងនីត្រាតទៅជាអាសូត ) និងការដឹកជញ្ជូនតាមទឹកចូលទៅក្នុងស្ថានប្រព័ន្ធទឹក ។
៣. អាសូតមានសារៈសំខាន់ចំពោះសារពាង្គកាយមានជីវីតលើផែនដី គឺថាសារពាង្គកាយមានជីវីតលើផែនដីទាំងអស់ត្រូវការអាសូតដើម្បីផលិតប្រូតេអ៊ីន ។
៤. មនុស្ស សត្វនិង រុក្ខជាតិមិនអាចប្រើប្រាស់អាសូតនៅក្នុងបរិយាកាសផ្ទាល់បានទេ ។ ដើម្បីអាចប្រើប្រាស់អាសូត បានទាល់ តែមានដំណើរប្រព្រឹត្តិពីរគឺ ៖
៥. សកម្មភាពមនុស្សមានឥទ្ធិពលទៅលើវដ្តអាសូតដូចតទៅ ៖
មនុស្សបានបញ្ជូនឧស្ម័នអាសូតយ៉ាងច្រើនពីផែនដីទៅក្នុងបរិយាកាស និងពីផ្ទៃដីក្នុងប្រព័ន្ធទឹក ។ ឌីអាសូតម៉ូណូអុកស៊ីត( N2O ) ដែលអណ្តែតនៅក្នុងបរិយាកាសជាលទ្ធផលនៃការដាំដំណាំ ចំហេះ ជីវម៉ាស់ គោ ក្របី ចំណីសត្វ និងប្រភពឧស្សាហកម្មផ្សេងៗទៀត ។ ឌីអាសូតម៉ូណូអុកស៊ីតមានផលប៉ះពាល់យ៉ាងខ្លាំងដល់មណ្ឌលអាកាសស្ងប់ នៅពេលដែលវាប្លែងខ្លួនហើយក្លាយជាកតាលីករមួយក្នុងការបំផ្លាញអូសូនក្នុងបរិយាកាស ។ ឌីអាសូតម៉ូណូអុកស៊ីតនៅក្នុងបរិយាកាសជាឧស្ម័នផ្ទះកញ្ចាក់មួយដែលធ្វើឲ្យផែនដីឡើងកម្តៅបន្ទាប់ពីកាបូនឌីអុកស៊ីត និងមេតាន ។ នៅក្នុងបរិយាកាសវាចូលរួមបង្កើតស្មូកផូតូគីមី ។ អាម៉ូញ៉ាក់ក្នុងបរិយាកាសជាលទ្ធផលនៃសកម្មភាពមនុស្ស វាជាប្រតិកម្មមួយនៅក្នុងបរិយាកាសមាននាទីជាអាអេរ៉ូសូលមួយក្នុងការកាត់បន្ថយគុណភាពខ្យល់និង តោងជាប់ជាមួយតំណក់ទឹកបង្កើតបានជាភ្លៀងអាស៊ីត ។