នៅក្នុងវេទិការាជរដ្ឋាភិបាល និងវិស័យឯកជនលើកទី១៣នាថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០០៨ សម្តេចតេជាហ៊ុនសែន បានគូសបញ្ជាក់នូវវិធានការជាក់ស្តែង ដែលរាជរដ្ឋាភិបាលបានដាក់ចេញសម្រាប់ដោះស្រាយបញ្ហាអតិផរណា ដើម្បីថែរក្សាស្ថេរភាពម៉ាក្រសេដ្ឋកិច្ច និងធានាកំណើន វិធានការទាំងនោះរួមមាន ៖
- រាជរដ្ឋាភិបាល បានចេញសេចក្តីណែនាំគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់ ត្រូវធ្វើការសន្សំសម្ចៃ ក្នុងការប្រើប្រាស់ប្រេងឥន្ធនៈនិងថាមពលអគ្គិសនី
- រាជរដ្ឋាភិបាលបានអនុញ្ញតិ ឱ្យមានការនាំចូលប្រភេទម្ហូបអាហារ ដូចជាសាច់ជ្រូកសាច់គោ សាច់មាន់ ប៉ុន្តែត្រូវមានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវ ពីបសុពេទ្យមុននឹងធ្វើការនាំចូល
- រាជរដ្ឋាភិបាល បានហាមឃាត់ជាបណ្តោះអាសន្នក្នុងការនាំចេញ ស្រូវអង្ករសម្រាប់រយៈពេលពីរខែ ដើម្បីទប់ស្កាត់នឹងការឡើង យ៉ាងខ្លាំងនៃថ្លៃស្រូវ និងអង្ករ ។
- បន្ថែមប្រាក់ឧបត្ថម្ភប្រចាំខែទាំងស្រុងជូនភរិយា ស្វាមី និងកូនរបស់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និវត្តជន មន្ត្រីបាត់បង់សមត្ថភាព និងជនពិការជាដើម
- តម្លើងប្រាក់បៀរវត្ស២០%នៅក្នុងឆ្នាំ ២០០៨ នេះជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រូបង្រៀន និងនិវត្តជន
- រាជរដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភបណ្តោះអាសន្នដល់ក្រុមហ៊ុនអគ្គិសនីកម្ពុជា ក្នុងការនាំចូលវត្ថុធាតុដើមផ្សេងៗ ដើម្បីធានាក្នុងការប្រើប្រាស់
- រាជរដ្ឋាភិបាលបាននឹងកំពុងរៀបចំសម្រួលចំពោះលំហូរសាច់ប្រាក់ដល់អ្នកវិនិយោគិនទាំងអស់ នៅក្នុងវិស័យកាត់ដេរនៅក្នុងប្រទេសកម្ពុជាដោយការផ្អាតជាបណ្តោះអាសន្ននូវការអនុវត្តពន្ធឱ្យនៅកម្រិតទាប ដើម្បីជាប្រយោជន៍ ក្នុងការតម្លើងប្រាក់ខែចំនួន៦ដុល្លារបន្ថែមទៀតជូនដល់កម្មករការិនី
- រាជរដ្ឋាភិបាលបានផ្តល់ជាសាច់ប្រាក់បង្វិលដល់គ្រប់រោងម៉ាស៊ីនកិនស្រូវ ដែលមានបំណងចង់ប្រមូលទិញស្រូវ អង្ករទុកដើម្បីផ្គត់ផ្គង់តម្រូវការស្រុក ។