ពាណិជ្ជកម្មអេឡិចត្រូនិចសំដៅលើការបែងចែកម៉ាឃីតធីង ការលក់ ឬការដឹកជញ្ជូនទំនិញ ឬសេវាកម្ម ដោយមធ្យោបាយអេឡិចត្រូនិច ជាពិសេសតាមរយៈអ៉ីនធើណេត សម្រាប់គោលដៅពាណិជ្ជកម្ម ។
ឧបករណ៍សំខាន់ៗនៃពាណិជ្ជកម្មអេឡិចត្រូនិចរួមមាន ៖
- ទូរសព្ទ
- ហ្វាក់
- ទូរទស្សន៍
- កុំព្យូទ័រ
- ប្រព័ន្ធទូទាត់និងផ្ទេរប្រាក់
- អ៉ីនធើណេត ។ ទូរសព្ទ ហ្វាក់ ទូរទស្សន៍ កុំព្យូទ័រ ត្រូវបានប្រើប្រាស់ជាគ្រឿងទំនាក់ទំនង និងផ្សព្វផ្សាយក្នុងប្រតិបត្តិការជំនួញ ។ ជាមួយនឹងអ៊ីនធើណេត ធាតុភាគច្រើននៃប្រតិបត្តិការជំនួញអាចនឹងធ្វើឡើងលើឆាកអន្តរសកម្ម គ្មានយល់ឈរជាមួយបុគ្គលម្នាក់ ឬច្រើននាក់ដោយគ្មានកំហិតពេលវេលា ឬទីតាំងជាមួយ និងឧបករណ៍ផ្សព្វផ្សាយព័ត៌មានជាច្រើនប្រភេទគួបផ្សំនឹងសំឡេង (Sound) រូបភាព (Picture) និងការបញ្ជូនអត្ថបទផងដែរ ប្រកបដោយចំណាយទាបសមល្មម ។
ប្រយោជន៍ នៃពាណិជ្ជកម្មអេឡិចត្រូនិចមានដូចតទៅ ៖
- ផ្តល់ដល់អ្នកប្រើប្រាស់និងសហគ្រាសជំនួញនូវព័ត៌មានទូទាំងពិភពលោកស្តីពីផលិតផលនិងសេវាថ្លៃ លក្ខខណ្ឌនៃការលក់ បរិមាណផលិតផល និងផ្តល់ឱ្យពួកគេនូវការផ្គត់ផ្គង់ក្នុងលក្ខខណ្ឌដ៏ល្អបំផុត
- ជួយសម្រួលដល់អ្នកលក់ និងអ្នកទិញក្នុងទំនាក់ទំនងរវាងគ្នា ដោយអាចបំបាច់ចោលនូវភាពយឺតយ៉ាវមួយចំនួនក្នុងការបញ្ជាទិញឬការផ្គត់ផ្គង់ទំនិញ និងសេវា
- ផ្តល់ដល់ក្រុមហ៊ុនពិសេសក្រុមហ៊ុនធុនតូចនិងមធ្យមកាត់បន្ថយ បាននូវការចំណាយចាំបាច់មួយចំនួន ដូចជាបន្ថយនូវកម្រិតសន្និធិ និងស្តុកទំនិញរបស់ខ្លួន ការចំណាយចាំបាច់លើភ្នាក់ងារតំណាង នៅបរទេសឬការចំណាយលើការបោះទីតាំងជាដើម ។