Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2018-11-28 17:06

ក្នុងនាមជាគ្រូបង្រៀនដ៏ល្អមួយខ្ញុំត្រូវប្រកាន់យមនូវសីលធម៌ និងអាកប្បកិរិយាដូចតទៅ ៖

  • ត្រូវជាជនគំរូនៅក្នុងគ្រប់មជ្ឈដ្ឋាន
  • ជាអ្នកកសាងសតិបញ្ញាណរបស់ជាតិ
  • ត្រូវយល់សតិបញ្ញាណរបស់ជាតិ
  • ត្រូវយល់ថាគ្រូវបង្រៀន​ជាមុខរបរមួយថ្លៃថ្នូរ និងឧត្តុង្គឧត្តម
  • ត្រូវយល់ថាគ្រូ​បង្រៀនជាមាតាបិតាទីពឹងរបស់សិស្ស
  • ត្រូវយល់ថាគ្រូបង្រៀនជាវិស្វករនៃព្រលឹង
  • ត្រូវធ្វើខ្លួនឪ្យទៅជាមនុស្សប្រកាន់នូវសច្ចធម៌ យុត្តិធម៌ ឧត្តមគតិ ស្នេហា មុខរបរវិជ្ជាជិវៈ និងគតិប្រយោជន៍ជាតិជាធំ
  • សកម្មភាពរបស់គ្រូត្រូវទាមទារ នូលក្ខណៈសម្បតិ្តសីលធម៌​និងភាពអត់ធ្មត់ ព្រមទាំងវាងវៃ ដើម្បីនាំមកនូវសតិសញ្ញារបស់សិស្សឪ្យមានការវិវត្ត
  • គ្រប់កាយវិការ ទោះបីជាដក ដើរ ឈរ អង្គុយ និយាយស្ដីគ្រប់កន្លែង គ្រប់សកម្មភាពរបស់គ្រូត្រូវតែជាគម្រូ
  • គ្រូបងៀនត្រូវយយកត្រូវយកចិត្តទុកដាក់ដល់ការបង្រៀន​​​និងស្រាវជ្រាវ បន្ថែមដើម្បីផ្ដល់នូវចំណេះដឹង ចំណេះធ្វើនិងបំណិន​ប្រសប់ដល់សិស្ស ។

ដូចនេះដើម្បីក្លាយជាគ្រូបង្រៀនដ័ល្អមួយរូបចាំបាច់ត្រូវមានព្រហ្មវិហារធម៌ទាំងបួនចំពោះសិស្ស ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login