Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើមូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមារ (UNIFEM ) ជាអង្គការដូចម្តេច ?

២. តើអង្គការសហប្រជាជាតិបានបង្កើតតុលាការឧក្រិដ្ឋកម្មមានគោលដៅប៉ុន្មាន ? អ្វីខ្លះ ?
៣. ចូរបកស្រាយអំពីគណៈកម្មាធិការ ការពារបទឧក្រិដ្ឋនិងតុលាការឧក្រិដ្ឋកម្ម ។

៤. តើវិទ្យាស្ថានស្រាវជ្រាវតុលាការ និងឧក្រិដ្ឋកម្មអន្តរតំបន់បង្កើតឡើងនៅឆ្នាំណា ? ក្នុងគោលបំណងអ្វី ?

៥. តើសន្ធិសញ្ញាអន្តរជាតិស្តីពីគ្រឿងញៀនមានអ្វីខ្លះ ?

ចម្លើយ

១. មូលនិធិអង្គការសហប្រជាជាតិសម្រាប់ (UNIFEM ) គឺជាអង្គការទោលនៅក្នុងចំណោមអង្គការដែលធ្វើសម្រាប់ការងភិវឌ្ឍន៍ធនធានមនុស្សរយៈពេលវែង និងប្រកបដោយនិរន្តរភាពដែលភ្ជាប់សិទ្ធិអំណាចរបស់ខ្លួនទៅនឹងការរស់រានការការពារនិងការអភិវឌ្ឍន៍កុមារ ។ ដោយបានបង្កើតឡើងនៅក្នុឲ្យងឆ្នាំ ១៩៤៦ដើម្បីបំពេញតម្រូវការបន្ទាន់ររបស់កុមារក្នុងរជ្ជកាលក្រោយសង្គ្រាមនៅអឺរ៉ុបនិងនៅប្រទេសចិន UNIFEM បច្ចុប្បន្ននេះបានសហការជាមួយនឹងរដ្ឋាភិបាលដើម្បីធ្វើឲ្យប្រសើរឡើងដល់ជិវីតរស់នៅរបស់កុមារគ្រប់ទីកន្លែង ។

២. អង្គការសហប្រជាជាតិបានបង្កើតតុលាការ ឧក្រិដ្ឋកម្មមយយដែលមានគោលដៅចំនួន៦ ៖

  • ការការពារបទឧក្រិដ្ឋក្នុង និងរវាងប្រទេសជាសមាជិក
  • ត្រួតពិនិត្យបទឧក្រិដ្ឋទាំងលក្ខណៈជាតិ និងអន្តរជាតិ
  • ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិក្នុងការការពារនិងប្រឆាំងនិងបទឧក្រិដ្ឋកម្មឆ្លងដែន
  • រួមបញ្ចូលគ្នានូវការប្រឹងប្រែងរបស់ប្រទេស ជាសមាជិកក្នុងការការពារនិងប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន
  • គ្រប់គ្រងរដ្ឋបាលនៃតុលាការឲ្យកាន់តែមានប្រសិទ្ធភាពដោយគោរពទៅតាមសិទ្ធិមនុស្សចំពោះបុគ្គលទាំងឡាយណាដែលពាក់ព័ន្ធនៅក្នុងប្រព័ន្ធតតុលាការនៃបទឧក្រិដ្ឋ ។
  • ជម្រុញបទដ្ឋាននៃភាពយុត្តិធម៌ មនុស្សធម៌ទង្វើរបស់តុលាការនិងអ្នកមានអាជីពទាំងឡាយឲ្យឈានដល់កម្រិតមួយខ្ពស់បំផុត ។

៣. គណៈកម្មការការពារបទឧក្រិដ្ឋនិងតុលាឧក្រិដ្ឋកម្មគឺជាអង្គការមុខងារមួយរបស់ក្រុមប្រឹក្សា សេដ្ឋកិច្ច និងសង្គមដែលត្រូវបានវង្កើតឡើងនៅក្នុងឆ្នាំ ១៩៩២ក្នុងគោលបំណងពង្រឹងសកម្មភាពអង្គការសហប្រជាជាតិនៅក្នុងផ្នែកនេះគណៈកម្មាធិការនេះមានសមាជិកចំនួន៤០រូប ហើយត្រូវជួបប្រជុំរៀងរាល់ឆ្នាំនៅទីក្រុងវ្យែន ។

តាមការផ្តល់អនុសាសន៍របស់គណៈកម្មការនេះសន្និសីទថ្នាក់រដ្ឋមន្រ្តីពិភពលោកស្តីអំពីការគ្រប់គ្រងបទឧក្រិដ្ឋឆ្លងដែន បានប្រារព្ធឡើងនៅទីក្រុង ណាឡេត នៃប្រទេសអ៊ីតាលីនៅក្នុងឆ្នាំ ១៩៩៤ ។ នៅក្នុងឆ្នាំដដែលនេះដែរ សន្ធិសីទអន្តរជាតិមួយស្តីអំពីការការពារនឹងត្រួតពិនិត្យការរលាងលុយកខ្វក់និងការប្រើប្រាស់នីតិវិធីឧក្រិដ្ឋកម្មត្រូវប្រព្រឹត្តិឡើង នៅទីក្រុង កូម៉ាយើ នៃប្រទេសអ៊ីតាលី ។ ដូចដែលបានចែងនៅក្នុងសេចក្តីប្រកាសនយោបាយនៃទីក្រុងណាឡេតនិងផែនការសកម្មភាពសាកលអនុសាសន៍នៃជំនួបប្រជុំនេះត្រូវអនុម័តដោយមហាសន្និបាតនៅក្នុងខែធ្នូ ឆ្នាំ១៩៩៤ ។ គណៈកម្មការនេះមានភារកិច្ចទទួលខុសត្រូវលើការជំរុញនិងត្រួតពិនិត្យលើការអនុវត្តន៍ការងារទាំងនេះ ។

៤. វិទ្យាស្ថានស្រាវជ្រាវតុលានិងឧក្រិដ្ឋកម្មអន្តរតំបន់បង្កើតឡើងនៅឆ្នាំ ១៩៦៨ ក្នុងគោលបំណងដើម្បីអនុវត្តនិងជំរុញការស្រាវជ្រាវទំនោរទៅរកសកម្មភាពឆ្ពោះទៅការការពារបទឧក្រិដ្ឋ និងប្រព្រឹត្តកម្មនៃឧក្រិដ្ឋការ ។ ដោយមានមូលដ្ឋាននៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលីវិទ្យាស្ថាននេះគឺជាអង្គការឯកច្ឆន្ទមួយដែលការប្រតិបត្តិទាំងឡាយ មានលក្ខណៈជាការស្រាវជ្រាវអន្តរតំបន់និងបង្ហាត់កងទ័ពនៃកម្មវិធីតុលាការឧក្រិដ្ឋកិច្ចនិងបទឧក្រិដ្ឋរបស់អង្គការសងប្រជាជាតិ ។ វិទ្យាស្ថាននេះក៏បានចូលរួមក្នុងការបង្កើតគោលនយោបាយដើម្បីធ្វើឲ្យសើរឡើងដល់ការការពារ និងត្រួតពិនិត្យបទឧក្រិដ្ឋតាមរយៈការស្រាវជ្រាវការបង្ហាត់ការបង្ហាញ សហប្រតិបត្តិការបច្ចេកទេសនិងការផ្សព្វផ្សាយព័ត៌មាន ។

៥.សន្ធិសញ្ញអន្តរជាតិទាំងនេះរួមមាន ៖

  • អនុសញ្ញទោលស្តីពីថ្នាំញៀន ( ឆ្នាំ ១៩៦១ ) ដែលបានលើកយកគោលសំខាន់​នៃតម្រូវការក្នុងការព្យាបាលនិងស្តារនីតិសម្បទានៃអ្នកដែលញៀនថ្នាំទាំងនេះ
  • អនុសញ្ញាអង្គការសហប្រជាជាតិ ( ឆ្នាំ ១៩៨៨ ) ប្រឆាំងនឹងចរាចរណ៍ហាមឃាត់ ក្នុងការជួញដូរគ្រឿងញៀននិងសារធាតុដែលធ្វើឲ្យវង្វេងស្មារតី ។ អនុសញ្ញានេះរៀបចំឡើងដើម្បីបង្អាក់អ្នកជួញដូរគ្រឿងញៀនទាំងនេះពីផលចំណេញទុច្ចរិតនិងសេរីភាពនៃចលនាទំនិញរបស់ពួកគេ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login