2018-12-06 12:47
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើ UNIFEM បង្កើតឡើងនៅឆ្នាំណា ? ជាអ្វី ?
២. តើ UNIFEM បានផ្តល់នូវអ្វីខ្លះ ?
៣. តើ UNIFEM បានធ្វើការជាចម្បងនៅលើផ្នែកអ្វីខ្លះ ?
៤. តើ UNIFEM បានជម្រុញស្រ្តីដូចម្តេច ?
៥. តើការឧបត្ថម្ភហិរញ្ញវត្ថុដល់ UNIFEMបានមកពីប្រទេសណា ?
ចម្លើយ
១. មូលនិធិអភិវឌ្ឍន៍អង្គការសហប្រជាជាតិសម្រាប់ស្រ្តី (UNIFEM ) បានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៧៦ ។ ជាមូលនិធិស្ម័គ្រចិត្តមួយសម្រាប់ទសវត្ស អង្គការសហប្រជាជាតិសម្រាប់ស្រ្តី ។ ដោយមានមូលដ្ឋាននៅទីក្រុងញូវយ៉ក និងមានការរិយាល័យថ្នាក់តំបន់ចំនួន ១១នៅអាស៊ីប៉ាស៊ីហ្វិកអាស៊ីខាងលិច អាហ្រិចអាមេរិចឡាទីន និងការ៉ាប៊ីនមូលនិធិនេះបានក្លាយទៅជាអង្គការស្វ័យឯករាជ្យមួយនៅក្នុងឆ្នាំ ១៩៨៥ ។
២. UNIFEMបានផ្តល់ដោយផ្ទាល់នូវការឧបត្ថម្ភផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុទៅឲ្យគោលគំនិត ចាប់ផ្តើមផ្សេងៗរបស់ស្រ្តីនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ។ មូលនិធិនេះក៏បានខិតខំអូសទាញស្រ្តីឲ្យចូលមកក្នុងដំណើរនៃផែនការអភិវឌ្ឍន៍ និងការធ្វើសេចក្តីសម្រេចចិត្ត ។ UNIFEM បានធ្វើឲ្យប្រសើរឡើង គុណសម្បត្តិនៃការរស់នៅសម្រាប់មនុស្សទាំងអស់ដោយជួយឲ្យស្រ្តី សម្រេចបាននូវសមភាពរយៈការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម ។
៣. UNIFEMបានធ្វើការជាចម្បងចម្បងនៅលើផ្នែកកម្មវិធីចំនួនបីគឺ ៖
៤. មូលនិធិនេះបានខិតខំជម្រុញស្រ្តីក្នុងការ សូត្រវិទ្យាសាស្រ្ត និងបច្ចេកទេសការទទួលបានកិត្តិយសព័ត៌មាននិងឧបករណ៍ផ្សេងទៀតសម្រាប់ការអភិវឌ្ឍហើយក៏បានភ្ជាប់ស្រ្តីសាមញ្ញទាំងឡាយទៅនឹងអង្គការពិភាក្សាជាសាកលអំពីបញ្ហាផ្សេងៗដូចជាការកាត់បន្ថយភាពក្រីក្រ បរិស្ថាន និងសិទ្ធិមនុស្ស ។ UNIFEMគ្រប់គ្រងនូវគម្រោងរាប់រយដែលមានទឹកប្រាក់២០០០ដុល្លារដល់រាប់លានដុល្លារ ។
៥. ការឧបត្ថម្ភហិរញ្ញវត្ថុដល់ UNIFEMបានមកពីប្រទេសជាសមាជិកអង្គការសហប្រជាជាតិបន្ថែមជាមួយនឹងវិភាគទានពីគណៈកម្មាធិការជាតិទាំង១២របស់ UNIFEMអង្គការស្រ្តី មូលនិធិផ្សេងៗសាជីវកម្មនិងបុគ្គល ។