Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១.តើ UNDCP ជាអ្វី ? បង្កើតឡើងនៅឆ្នាំណា ? ដើម្បីអ្វី ?

២. តើ UNDCP ការិយាល័យប៉ុន្មាន ? ធ្វើការទៅលើអ្វី ?

៣. តើប្រព័ន្ធទទួលខុសត្រូវអន្តរជាតិអនុវត្តន៍ចំពោះអ្វីខ្លះ ?

៤. តើកិច្ចការស្នូររបស់អង្គការសហប្រជាជាតិជាអ្វី ?

៥. តើស្ថាប័នណាដែលសំខាន់ជាងគេ របស់អង្គការសហប្រជាជាតិនៅក្នុងការដោះស្រាយជម្លោះ ?

ចម្លើយ

១. UNDCP គឺជាកម្មវិធីត្រួតពិនិត្យថ្នាំញៀនអន្តរជាតិ របស់អង្គការសហប្រជាជាតិត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩០ដើម្បីធ្វើឲ្យប្រសើរនូវប្រសិទ្ធភាពនៃរចនាស​ម្ព័ន្ធសម្រាប់ត្រួតពិនិត្យថ្នាំញៀន ។

២. UNDCP មានការិយាល័យចំនួន២០បានបម្រើការជាមជ្ឈមណ្ឌលរបស់សកលលោកដែលផ្តុំទៅ ដោយអ្នកជំនាញនិងព័ត៌មានអំពីការត្រួតពិនិត្យថ្នាំញៀននិងដើរតួនាទីចម្បងក្នុងការគ្រប់គ្រងការអភិវឌ្ឍន៍ទាំងឡាយក្នុងគោលបំណងផ្តល់អនុសាសន៍ជាសកម្មភាពនិងផ្តល់ជំនួយការជាបច្ចេកទេសទៅប្រទេសទាំងឡាយ ។ UNDCP បានផ្តល់ការបម្រើរបស់ខ្លួនទៅក្រុមប្រឹក្សាសន្តិសុខមហាសន្និបាតនិងអង្គការផ្សេងៗទៀតរបស់អង្គការសហប្រជាជាតិដើម្បីដោះស្រាយជាមួយនឹងគ្រឿងញៀន ។ ក្រុមប្រឹក្សានេះបម្រើការជាស្នាក់ការកណ្តាលសម្រាប់ជម្រុញការស៊ើបអង្កេតរបស់ទសវត្សអង្គការសហប្រជាជាតិប្រឆាំងនឹងកាបំពានគ្រឿងញៀន ។

៣. យោងតាមមាត្រា៨នៃធម្មនុញ្ញអង្គការសហប្រជាជាតិបានបង្កើតប្រព័ន្ធទទួលខុសត្រូវជាអន្តរជាតិមួយឡើង សម្រាប់គ្រប់គ្រងថែរក្សាលើ Trust Territories ( ជាដែនដីទាំងឡាយដែលមិនទាន់ទទួលបានសិទ្ធិពេញលេញក្នុងការចាត់ជារដ្ឋឬប្រទេសមួយ ) ដែលត្រូវដាក់ចំណុចនៅក្រោមនេះដោយកិច្ចព្រមព្រៀងជាឯកត្តាជាមួយនឹងប្រទេសដែលជាអ្នកគ្រប់គ្រង ។ ប្រព័ន្ធនេះអនុវត្តចំពោះ ៖

  • ដែនដែលស្ថិតនៅក្រោម Mandates ដែលបង្កើតឡើងដោយសង្គមប្រជាជាតិ  ( League of Nations ) ក្រោយសង្គ្រាមលោកលើកទីមួយ ។
  • ដែនដីបំបែកចេញពីរដ្ឋជាសត្រូវ ដែលជាលទ្ធផលនៃសង្គ្រាមលោកលើកទី២និងបន្សល់ទុកដូចជា កូរ៉េ និងអាល្លឺម៉ង់ ។
  • ដែនដីដែលដាក់ខ្លួនដោយស្ម័គ្រចិត្ត ឲ្យស្ថិតនៅក្រោមប្រព័ន្ធទទួលខុសត្រូវអន្តរជាតិក្នុងការរ៉ាប់រង់ការគ្រប់គ្រងរដ្ឋបាលរបស់ពួកគេ ។

គោលបំណងគ្រឹះរបស់ប្រព័ន្ធនេះ គឺជម្រុញភាពឈានមុខខាងផ្នែកសេដ្ឋកិច្ច នយោបាយនិងសង្គមដល់ Trust Tenitories  និងការអភិវឌ្ឍន៍ជាលំដាប់ទៅរកការស្វ័យគ្រប់គ្រងឯករាជ្យភាព ។

៤. កិច្ចការស្នូលរបស់អង្គការសហប្រជាជាតិគឺជា ការកាត់សេចក្តី ឬការផ្សះផ្សាជម្លោះជាអន្តរជាតិតាមមធ្យោបាយសន្តិវិធី ដោយអនុលោមទៅតាមគោលការណ៍យុត្តិធម៌ និងតាមច្បាប់អន្តរជាតិដូចដែលមានចែងក្នុងមាត្រា១នៃធម្មនុញ្ញាប្រជាជាតិ ។ ក្នុងចំណោមវិធីសាស្រ្តក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីទាំងនោះធម្មនុញ្ញបានបញ្ជាក់នៅក្នុងមាត្រា៣៣អំពីការដោះស្រាយតាមវិធីអាជ្ញាកណ្តាលនិងតាមវិធីគតិយុត្តិ ( តាមផ្លូវតុលាការ )​​ ។

៥. ស្ថាប័នដែលសំខាន់ជាងគេ របស់អង្គការសហប្រជាជាតិនៅក្នុងការដោះស្រាយជម្លោះគឺស្ថាប័ន តុលាការអន្តរជាតិ ( International Court Justice ) ។ ចាប់តាំងពីពេលកើតនៃស្ថាប័ននេះ (នៅឆ្នាំ ១៩៤៦ ) មានរដ្ឋជាច្រើនបានដាក់សំណុំរឿងជូនស្ថាប័នឲ្យដោះស្រាយជម្លោះដែលច្រើនជាង៧២ករណីនិង២២គំនិតនៃការណែនាំដែលបានស្នើរសុំដោយអង្គការអន្តរជាតិ ។ ស្ទើរតែគ្រប់ករណីទាំងអស់បានដោះស្រាយដោយតុលាការពេញអង្គនេះ ។ ប៉ុន្តែចាប់ឆ្នាំ ១៩៨១ មកមានករណី៤បានដោះស្រាយដោយសភាពិសេសតាមការស្នើរសុំរបស់គូភាគីនៃជម្លោះនិងមាន១១ករណីនៃវិវាទមិនបានសម្រេច ។ ករណីដែលបានដាក់ជូនឲ្យដោះស្រាយទាំងនោះ គឺគ្រប់ដណ្តប់យ៉ាងទូលំទូលាលើប្រធានបទជាច្រើន ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login