Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ស្ពានអាកាសស្ទឹងមានជ័យដែលជាកិត្តិយសប្រវត្តិសាស្រ្តដំណាក់កាលទី៣របស់ព្រះរាជាណាចក្រកម្ពុជាត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១២ក្រោមអធិបតីភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ស្ពានអាកាសស្ទឹងមានជ័យនេះត្រង់បានសិក្សាប្លង់មេតាមលក្ខណៈបច្ចេកទេសដូចខាងក្រោម​ ៖

  • សាងសង់ស្ពានអាកាសធំពីបេតុងអារមេស្របពីលើផ្លូវលេខ២៧១ត្រង់ចំណុចភ្លើងស្តុបមានទទឹង ១៤,៨០ម៉ែត្រ សម្រាប់ចរាចរទ្វេរទិសដោយមាន ២ខ្សែទៅនិង២ខ្សែមក ។
  • សាងសង់ស្ពានអាកាសតូចពីរឯកទិសពីបេតុងអារមេមានទទឹង៦,៥០ម៉ែត្រនិងសាងសង់ស្ពានបេតុងមួយទៀត ជំនួសស្ពានបានឡេដែលមានទទឹង ៨ម៉ែត្រ ។
  • អ៊ុតកៅស៊ូអមសង្ខាស្ពានទទឹងពី ៥,៥០ម៉ែត្រ ទៅ ៧ម៉ែត្រ និងចិញ្ចើម ៣ម៉ែត្រ
  • កម្ពស់សុវត្ថិភាពក្រោមស្ពាន ៥,២០ម៉ែត្រ
  • ក្រៅពីនេះការស្ថាបនាលូច្រាំបេតុងប្រឡាយជើងទេរសួនឡាខឿនបែងចែកទ្រូងស្ពាន ដំឡើងបង្គោលភ្លើងលាបគំនូសចរាចរដាក់ស្លាកចរាចរជាដើម ។

ប្រតិបត្តិការស្ថាបនានឹងបែងចែកជា ២ដំណាក់កាល ដែលក្នុងនោះមាន ៖

  • ដំណាក់កាលទី១៖សាងសង់ស្ពានអាកាសមេ២ស្ពានរូងក្រោមដី១ដោយប្រើរយៈពេលសាងសង់ចំនួន ១៨ និងត្រូវចំណាយថវិកាអស់ប្រមាណជាង ១២ លានដុល្លារ
  • ដំណាក់កាលទី២ ៖ សាងសង់ស្ពានបែងខ្នែងចំនួន ១ ស្ពានឆ្លងកាត់ប្រឡាយចំនួន ២ដោយប្រើរយៈពេលសាងសង់ចំនួន ៨ខែ និងចំណាយអស់ថវិកាប្រមាណជិត ៥លានដុល្លារ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login