ដែលហៅថាពិចារណាតាមទស្សនវិជ្ជា គឺ
- ពិចារណាតាមបែបទស្សនវិជ្ជា គឺជាការពិចារណាមួយ ដែលទាមទារនូវអំណត់ខន្តីជំនះគ្រប់តណ្ហា គ្រប់ឧបសគ្គនិងការលំបាកដែលផ្តើមចេញពីចំងល់ទៅសង្ស័យដើម្បីឈានទៅដល់ការពិចារណា ។
- តាមសូក្រាត ពិចារណាតាមបែបទស្សនវិជ្ជាគឺ ហាត់ស្លាប់មានន័យថាសូក្រាត ពិចារណាលើន័យជីវីតរបស់ខ្លួនផ្ទាល់សិនរួចហើយទើបពិចារណាដល់បញ្ហាអ្នកដទៃ ។
- តាមកង់ ពិចារណាតាមបែបទស្សនវិជ្ជា គឺពិចារណាលើបញ្ហាធំៗបី ៖ តើយើងអាចស្គាល់អ្វីខ្លះ ? តើយើងត្រូវធ្វើអ្វីខ្លះ ? តើយើងអាចសង្ឃឹមលើអ្វីខ្លះ ?