ផ្លូវដែកនៅកម្ពុជាមានពីរខ្សែ គឺ ៖
- ខ្សែទី១ ៖ មានគោលដៅចេញពីភ្នំពេញទៅអូជ្រៅប្រវែង ៣៨៥គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិសាត់ និងបាត់ដំបង ។
- ខ្សែទី២ ៖ មានគោលដៅចេញពីភ្នំពេញទៅក្រុងព្រះសីហនុប្រវែង២៦៦គ.ម ឆ្លងកាត់ ខេត្ត កណ្តាល កំពង់ស្តឺ ។
ប្រសិនបើរដ្ឋាភិបាឆលយើងចង់សាងសង់ផ្លូវដែកបន្ថែមនោះគឹជាសំណង់ផ្លូវដែកដែលតភ្ជាប់ពីបាងកកមកភ្នំពេញ និងភ្ជាប់ទៅហូរជីមិញ ព្រោះ ៖
- ងាយស្រួលទំនាក់ទំនងជាមួយប្រទេសជិតខាង
- បង្កើតនូវហេដ្ឋារចនាសម្ព័ន្ធថ្មីក្នុងប្រទេស
- សម្រួលដល់ផ្នែកទេសចរណ៍ និងសេវាកម្មនៅកម្ពុជា ។
សំណង់ផ្លូវដែកនោះនាំមកនូវ ៖
ក. គុណសម្បត្តិ
- ងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាជន
- ងាយស្រួលក្នុងការទំនាក់ទំនងផ្នែកទេសចរណ៍ និងពាណិជ្ជកម្ម
- រដ្ឋាភិបាលបានកំរៃច្រើនពីសំណង់ផ្លូវដែកនោះ
- ប្រជាជនភាគច្រើនមានការងារធ្វើ និងអាចរកប្រាក់កំរៃបាន ។
ខ. គុណវិបត្តិ
- ប៉ះពាល់ដល់បរិស្ថានធម្មជាតិ និងបរិស្ថានសង្គម
- កែប្រែនូវហេដ្ឋារចនាសម្ព័ន្ធខេត្ត ក្រុង ។