Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពិធីចូលម្លប់មានប្រវត្តិទាក់ទងនឹងរឿងព្រងនិទានស្ដីពីមហាចោរនិងកូនស្រីនៅក្នុងសៀវភៅប្រជុំរឿងព្រេងនិទានភាគ ៩ ទំព័រ ២១ ។ រហូតមកដល់បច្ចុប្បន្ននេះយើងពុំដែលឃើញមានឯកសារណា ច្បាស់លាស់បញ្ជាក់ពីកាលបរិច្ឆេទនៃការចាប់ផ្ដើមអនុវត្តអំពីពិធីចូលម្លប់នេះឡើយ ។​ តាមរយៈរឿងទុំ ទាវ ក្នុងស.វទី ១៦ បានចែងច្បាស់អំពីការចូលម្លប់របស់នាងទាវដែលជាតំណាងនារីក្នុងគ្រួសារធូធារមួយក្នុងសម័យនោះ ។ ដូចនេះយើងសន្និដ្ឋានថាការចូលម្លប់នេះប្រាកដជាខ្មែរយើងអនុវត្តន៍តាំងពីយូរលង់ណាស់មកហើយ ។​​ ពិធីនេះត្រូវបានខ្មែរយើងបោះបង់ចោលនៅចុងរាជព្រះបាទស៊ីសុវត្ថិមុនីបង្ស គឺប្រហែលរវាងគ.ស ១៩៣០-១៩៤០ ។ តែទោះបីយ៉ាងណានេះក្ដីតាមរយៈការចង់ចាំតៗទៅគ្នានៃព្រឹទ្ធាចារ្យយើងពិធីនេះក៏នៅតែដិតជាប់ក្នុងអារម្មណ៍ខ្មែរយើងនៅឡើយ ទោះបីមិនគ្រប់ជ្រុងជ្រោយក៏ដោយ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login