Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ទំនៀមទម្លាប់ទាំង ១២ មាន ៖

១. ពីធីបុណ្យចូលឆ្នាំ

  • បុណ្យនេះប្រារព្ធធ្វើឡើងនៅខែចេត្រ ឬ ឆ្នាំខ្លះប្រារព្ធនៅខែពិសាខ រយៈពេលបី ឬ បួនថ្ងៃតាមកាលកំណត់របស់ហោរាសាស្រ្ដ ។​ ភាគច្រើនថ្ងៃដំបូងចំថ្ងៃ ១៣ ឬ ១៤​ មេសា ។

 គោលបំណងនៃការប្រារព្ធធ្វើនបុណ្យឆ្នាំខ្មែរ គឺ ៖

  • ទទួលអំណរសាទរ ការផ្លាស់ឆ្នាំចាស់ឆ្នាំថ្មីអបអរសាទការផ្លាស់ប្ដូរវេនគ្រប់គ្រងឆ្នាំពីទេវតាចាស់មកទេវតាថ្មី
  • បុណ្យនេះប្រាកដឡើងដើម្បីផ្ដល់ឪកាសកំសាន្ដ សប្បាយរីករាយដល់ពេលរដ្ឋគ្រប់ជាន់ថ្នាក់ ឪ្យអស់ចិត្តអស់ចង់មុនពេលចាប់យកការងារថ្មីៗ ចាប់ពីក្រោយចូលឆ្នាំទៅ និងជាឪកាសឪ្យយុវជន យុវនារីបានសម្គាល់គ្នាដើម្បីជ្រើសរើសគ្នាជាគូរស្រករ  បន្ដពូជពង្សមនុស្សទៅថ្ងៃមុខ ។
  • ធ្វើដើម្បីបញ្ចូនផលានីសង្ឃដល់អ្នករស់ ឬ អ្នកស្លាប់ទៅដែលពួកគេសុទ្ធសឹងជាបុព្វការីជន ជាអ្នកមានគុណស្របតាមជំនឿខ្មែរ ដែលតែងតែមានគំនិតតបស្នងសងគុណដល់បុគ្គលធ្លាប់បានធ្វើគុណមកលើខ្លួន ។
  • ធ្វើជំនះបាប​កម្មគ្រោះចង្រៃ ដែលកើតមានកន្លងមក និងពុំទាន់កើតមានសូមបរវាងជៀសឆា្ងយពីពួគគេទាំងឡាយ ដោយនៅក្នុងពិធីនោះខ្មែរទម្លាប់ធ្វើការពូនភ្នំខ្សាច់បំណងកាត់គ្រោះរំដោះកម្មអស់នាឆ្នាំចាស់ សូមមកវិញជ័យមង្គល សិរីសួស្ដី ភាពចម្រើនរុងរឿងនាឆ្នាំថ្មី ។

២. ពិធីបុណ្យឡើងអ្នកតាស្រុក

  • ពីធីធ្វើឡើងជារៀងរាល់ឆ្នាំ ដោយពិធីនេះអនុលោមទៅតាមជំនឿទំនៀមទម្លាប់ខ្មែរ គោរពចំពោះកម្លាងធម្មជាតិដែលខ្មែរបានកំណត់ថាអ្វីៗទាំងអស់ នោះជាអ្នកតា ។

+  គោលបំណងនៃការប្រារព្ធពិធីនេះ គឺ ៖

  • ឪ្យអ្នកតាការពារសុខទុក្ខរាស្រ្ដ និងអ្នកមុខអ្នកការក្នុងអាណាខេត្តរបស់ខ្លួនកុំឪ្យកើតផលរមស់ កុំឪ្យឧបទ្រពចង្រៃមកប្រៀតបៀនបានឡើយ ។
  • ឪ្យអ្នកតាបញ្ចៀសជម្ងឺរាតត្បាតសត្វ មនុស្សនៅពេលរាំងភ្លៀងម្ដងៗ ​
  • ឪ្យអ្នកតានាំទឹកភ្លៀងមកបានបរិបូរណ៍សម្រាប់បម្រើការងារកសិកម្ម កុំឪ្យកើតធ្វើមានទុរភិក្សក្នុងស្រុក ។

៣. ព្រះរាជពិធីច្រត់ព្រះនង្គ័ល

  • ពិធីនេះប្រារព្ធឡើងនៅថ្ងៃ ៤ រោច ខែពិសាខ ជារៀងឆ្នាំ ក្រោមព្រះរាជអធិភាពរបស់ព្រះរាជា អ្នកមុខអ្នកការ គ្រប់ស្ថានភាព និងប្រជារាស្រ្ដទូទៅ ។

+  គោលបំណងនៃការប្រារព្ធពិធីនេះ ៖

  • ដើម្បីប្រកាសជាផ្លូវការស្ដីពីការរដូវបង្កបង្កើនផលប្រចាំឆ្នាំដល់កសិករខ្មែរទូទាំងប្រទេសចាប់ផ្ដើមប្រឡូកការងាររបស់ខ្លួនកុំបីបង្អែរបង្អង់យូឡើយ
  • ដើម្បីពិនិត្យមើលប្រផ្នូលប្រចាំឆ្នាំសំបូរផ្នែកណាមួយ ឬ កើតមានហេតុអាក្រក់ណាមួយក្នុងសុ្រក ក្នុងតំបន់ពីទីក្រុងដល់ជនបទ
  • ដើម្បីបួងសួងសូមឪ្យទេវតាបង្អូរទឹកភ្លៀងបរិបូរណ៍ និងជួយបញ្ចៀសគ្រោះមហន្ដរាយផ្សេងៗកុំឪ្យកើតមាននូវទឹកជំនន់ខ្យល់ព្យុះ ជំងឺរាតត្បាត អំពើចោរកម្ម អំពើឪក្រិតនានា និងសង្រ្គាមជាដើម ។

៤. ពីធីបុណ្យពិសាខបូជា

  • ប្រារព្ធធ្វើនៅថ្ងៃ ១៥ កើត ខែពិសាខ ជារៀងរាល់ឆ្នាំ ។ ពិធីនេះខ្មែរប្រារព្ធធ្វើឡើងចាប់ពីរជ្ជកាលព្រះអង្គដួង ។

+  គោលបំណងនៃការប្រារព្ធពិធីនេះ ៖

  • ធ្វើឡើងដើម្បីថ្ងៃមហាមង្គលនៃព្រះសម្ពុទ្ធព្រះបរមគ្រូដែលទ្រង់ប្រសូតត្រាស់ដឹង និងចូលបរិនិព្វាន ។

៥.  ពិធីបំបួលនាគ

  • ពិធីនេះប្រារព្វឡើងនៅខែណាក៏បានលើកលែងតែរយៈពេល៣ ខែ ដែលព្រះសង្ឃចូលព្រះវស្សា ប៉ុន្ដែទំនៀមរៀងមកខ្មែរធ្វើពិធីបំបួលនាគនេះនៅថ្ងៃ ១៥ កើត ខែអាសាធជានិច្ច និងមុនថ្ងៃចូលព្រះវស្សា ។

+  គោលបំណងនៃការប្រារព្ធពិធីនេះ

  • តាមទំនៀមខ្មែរពិធីបំបួសនាគធ្វើឡើងជាការតបស្នងសងគុណដ៏ថ្លៃថ្លារបស់មាតាបិតា ឬ បងប្រុស ប្អូនប្រុសប្អូនប្អូនស្រី ឬ ញាតិកាដែលធ្លាប់មានគុណបំណាច់ចំពោះអ្នកបួស ។ គេធ្វើបែបនេះក្នុងបំណងរំលោះគុណ ។
  • តាមទស្សនៈមួយទៀតគឺដើម្បីឪ្យអ្នកបួសបានស្វែងយល់ពីរសព្រះធម៌សម្រាប់គ្រឿងពិចារណា រំដោះជីវិតឪ្យចាកផុតពីទុកវាលវដ្តសង្សារ

៦. ពិធីចូលព្រះវស្សា

  • ពិធីនេះតម្រូវឪ្យព្រះសង្ឃកាន់វស្សាពេលបីខែថ្ងៃ ១ រោច​ ខែអាសាធ ដល់ថ្ងៃទី ១៥ កើត ខែអស្សុជ ។

+  គោលបំណងនៃការប្រារព្ធពិធីនេះ

  • ដោយរដូវនេះជារៀងភ្លៀងបង្កឪ្យការលំបាកដល់ការត្រាច់ចរបិណ្ឌបាត្ររបស់ព្រះសង្ឃ ។ ដូចនេះដើម្បីសម្រួលដល់បញ្ហានេះព្រះពុទ្ធទ្រង់តម្រូវឪ្យព្រះសង្ឃ ។ ដូច្នេះនេះដើម្បីសម្រួលដល់បញ្ហានេះព្រះពុទ្ធទ្រង់តម្រូវឪ្យព្រះសង្ឃគង់ចាំព្រះវស្សដើម្បីការគោរពដល់សង្ឃតំណាងពុទ្ធអង្គនោះ ។

៧. ពិធីបុណ្យភ្ជុំបិណ្ឌ

  • ពិធីនេះប្រារព្ធធ្វើឡើងរយៈពេល ១៥ ថ្ងៃ គឺចាប់ពីថ្ងៃ ១៥ រោង ខែភទ្របទ ។ ក្នុងរជ្ជកាលព្រះបាទយសោវរ័ន្ម ​( ១៨៩-៩១០ ) ព្រះអង្គតែធ្វើពិធីបូជាបាយបិណ្ឌ នៅគ្រប់អារាមដែលទ្រង់កសាងសម្រាប់បូជាចំពោះវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងចំបាំងរាំងជល់ និងចំពោះខ្មោចដែលគ្មានបងប្អូនជាទីពឹងទាំងឡាយជារៀងរាល់ឆ្នាំ ។

+  គោលបំណងនៃពិធីបុណ្យ

  • ឧទ្ទិសផលបុណ្យជូនដល់ជីដូនជីតា មាតាបិតា ញាតិកាទាំង ៧ សន្តានដែលបានធ្វើមរណកាលឪ្យមកសេពសោយអាហារ ភោជននានាបាន រួចឪ្យសព្វសាធុការដល់កូនចៅញាតិសន្ដានផង​ ។
  • ផ្តល់នូវបាយបត្តបូរ បាយបិណ្ឌ ម្ហូបចំណី នុំនែកផ្សេងៗបានដល់ខ្មោចជីដូចជីតាដែលកើតក្នុងទីស្ថានពុំសមគួរ មានឪកាសមកទទួលនូវអ្វីដែលរៀបរាប់ខាងលើនេះរយៈពេល ១៥ ថ្ងៃតាមរយៈពេល ១៥ ថ្ងៃតាមការដោះលែងពីយមរាជឋាននរក ។

+  ប្រេតមាន ៤ ពួកគឺ

  • ប្រេតដែលចិញ្ចឹមជីវិតដោយខ្ទុះឈាម
  • ប្រេតដែលស្រេកឃ្លានអាហារជានិច្ច
  • ប្រេតដែលភ្លើងឆេះជានិច្ច
  • ប្រេតដែលចិញ្ចឹមជីវិតដោយផលដែលបុគ្គលដទៃឧទ្ទិសទៅឪ្យ ។

៨. ពិធីបុណ្យចេញវស្សា

ពិធីនេះធ្វើឡើងពេញបូរមី​ ខែអស្សុជ គឺក្រោយយពេលព្រះវស្សាបីខែចប់សព្វគ្រប់មក ។

+  គោលបំណងនៃពិធីនេះគឺ

  • ប្រកាសថ្ងៃដែលព្រះសង្ឃអាចទៅគង់ទីកន្លែងណាមួយបាន ក្រៅពីអារាមដែលគង់ចាំវស្សា ។ នាឪកាសនោះព្រះសង្ឃប្រជុំគ្នាធ្វើកិច្ចចេញព្រះវស្សា គឺសុំឧមាទោសកំហុសរបស់ខ្លួនគ្រប់ព្រះអង្គ ។ នាពេលនោះមានប្រារព្ធពិធីឧទិសបូជាប្រទីបចំពោះព្រះរតនត្រ័យ និងនិយាយស្មាលាទោសព្រះគង្គា ព្រះធរណីដែលខ្លួនបានបន្ទោរបង់នូវវត្ថុកខ្វក់ផ្សេងៗ ក្នុងឆ្នាំនីមួយៗ លើទឹកដីដោយគេបានធ្វើក្បួនដាក់ចំណី ដោយសម្លជាដង្វាយបន្ដែតតាមទឹក ។

៩. បុណ្យកថិនទាន

ពិធីនេះប្រារព្ធធ្វើចាប់ពីថ្ងៃ ១ រោជ ខែអស្សុជ ដល់ ១៥ កើត ខែកត្តិកជារៀងរាល់ឆ្នាំ ។ វត្តនីមួយៗអាចទទួលបានតែកឋិនមួយក្នុងមួយឆ្នាំ ។

+  គោលបំណងនៃការនប្រារព្ធពិធីនេះ

  • ដើម្បីប្រគេននូវត្រៃចឹវរដល់ព្រះសង្ឃគ្រប់ព្រះអង្គសម្រាប់ទុកប្រើប្រាស់ដណ្ដប់ព្រះកាយជំនួសស្បង់ចីវរ ដែលបានប្រើប្រាស់កន្លងមកហើយវាបានពុកផុយរលួយដោយសារភ្លៀង ឬ ដោយសារប្រការផ្សេងៗ ។ ក្រៅពីនេះធ្វើឡើងដើម្បីប្រគេននូវបរិក្ខារឯទៀតរួមមានបាត្រ គ្រែ កន្ទេល ខ្នើយ មុង ចាន និងសម្ភារៈ ប្រើប្រាស់ផ្សេងៗទៀតជាច្រើន ។
  • ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធិផលផ្សេងៗ នៅទីអារាមសម្រាប់ធ្វើទីសក្ការៈបូជា ធ្វើជាគុដិ សាលាបុណ្យឪ្យមានភាពសមរម្យដែលញុំាចិត្តជ្រះថ្លាដល់ពុទ្ធសាសនិកទូទៅ ។​

១០. ពិធីបុណ្យអុំទូក បណ្ដែតប្រទីប ពិធីបុណ្យនេះប្រារព្ធចំនួនបីថ្ងៃទី ១៤ ១៥ កើត ខែកតិ្តក ដល់ថ្ងៃ ១ រោច ខែកត្តិក ។

+ គោលបំណងនៃពិធីនេះគឺ

  • មតិខ្លះថាដើម្បីសងគុណទឹកដី​ និងសូមខមាទោសទឹកដី ដែលមនុស្សបានបន្ទោរបង់មិនស្អាតទៅលើទឹកដីនោះ
  • មតិនោះថាធ្វើគោរពដើម្បីស្នាដៃព្រះពុទ្ធបាទដែលបាទប្រតិស្ថានទុកនៅលើផ្លូវខ្សាច់នម្មទា ដែលជាទន្លេយោនកៈ ( វាលខាងលិច )
  • មតិខ្លះគេថាធ្វើដើម្បីរំលឹងដល់ទូក ដែលគេធ្វើថ្វាយព្រះពុទ្ធអង្គនៅពេលដែលព្រះអង្គទ្រង់និមន្តទៅធ្វើឪ្យបាត់រាំងភ្លៀងនៅក្រុងវេសាឡី
  • មតិខ្លះថាធ្វើដើម្បីជាការបូជាដល់ព្រះចង្គូមកែវដែលប្រតិស្ថាននៅឯពិភពនាគឯនោះ
  • មតិខ្លះថាពិធីនេះជាការរំលឹកដល់នៃកងទ័ពជើងទឹកខ្មែរលើកងខ្មែរលើកងទ័ពបច្ចាមិត្តដែលចូលមកលុកលុយកងទ័ពខ្មែរ ទឹកដីខ្មែរ ។

១១. ពិធីសំពះព្រះខែ និងអកអំបុក ពិធីនេះធ្វើនៅថ្ងៃពេញបូរមី ខែកត្តិក ។ ព្រះរាជាប្រារព្ធធ្វើក្នុងរាជវាំងឬព្រះរាជាដំណាក់ផង ។ រីឯប្រជាសាស្រ្ដ ស្រែចំការធ្វើការវត្ត ឬ ទិវាលណាមួយដែលពុំមានស្លឹកឈើបាំងឡើយ ។ ឪកាសនេះគេរៀបចំគង្វាយព្រះច័ន្ទមានចំណីពិសេសអំបុកចេក ។

+  គោលបំណងនៃពិធីនេះ

  • ផ្សងមើលពីកម្រិតទឹកភ្លៀងដែលធ្លាក់ប្រចាំឆ្នាំពីរដើមឆ្នាំ កណ្ដាលឆ្នាំ និងចុងឆ្នាំ ។ បើក្នុងរាជរាំងអាចផ្សងពីកម្រិតទឹកផ្សងពីកម្រិតទឹកភ្លៀងតិច ឬ ច្រើននៅតាមខេត្តនីមួយៗ ទូទៅប្រទេសទៀតផង ។
  • បួងសួងសុំឪ្យទេវតាបញ្ជូនទឹកភ្លៀង ឪ្យធ្លាប់នៅលើផែនដីនៅតាមខេត្តជាបានសព្វគ្រប់មានដីនៃប្រទេសកម្ពុជាបានសព្វគ្រប់មានដីជាតិល្អ ។
  • ត្រួតពិនិត្យផលិតផលក្នុងស្រុកតាមរយៈកម្រិតតំនក់ទៀនស្រក់លើភស្លឹកដែលអ្នករៀបចំពិធីចាត់ចែងនៅពេលនោះ
  • រំលឹកនងស្ងើចសរសើរដល់ទន្សាយពោធិសត្វដែលទ្រង់បានបរិច្ចាគជីវិតដល់ឥន្រ្ទព្រាហ្មណ៍ដោយសុខចិត្តលោតចូលក្នុងភ្លើងឆ្អិនសាច់សម្រាប់ជាចំណីឥន្រ្ទព្រាហ្មណ៍ ។

១២. ពិធីបង្ហើរខ្លែង ពិធីនេះតាមទំនៀមទម្លាប់ពីបុរាណខ្មែរគឺច្រើនប្រារព្ធធ្វើឡើងនៅថ្ងៃពេញបូរមី ខែមិគសិរ    ក្នុងកំឡុងខែវិច្ឆិកា ។ នៅពេលពិធីនេះប្រព្រឹត្តទៅខ្មែរបានធ្វើខ្លែងបង្ហោះមានដាក់ឯកនៅក្នុងក្បាលខ្លែង ពេលយប់បន្លឺសំឡេងឆ្លងឆ្លើយគ្នាពីរោះ រងំ ។ ក្រោយមកខ្មែរបានធ្វើពិធីបង្ហើរខ្លែងប្រជល់គ្នា ប្រកួតប្រជែងយកឈ្នះ ចាញ់ ដោយសន្មតយកលើខ្លែងដែលចាត់ធ្លាប់ដី ឬ ខ្លួនខ្លែងធ្លុះធ្លាយពុំអាចជក់ខ្យល់ហោះបានទៀត ។

+ គោលបំណងនៃកការប្រារព្ធពិធីនេះ

  • ក្នុងរជ្ជកាលព្រះអង្គឌួង ទ្រង់បានទុកទំនៀមទម្លាប់បង្ហើរខ្មែរខ្សែនេះដើម្បីជាការគោរពបូជាចំពោះចូឡាមកណីចេតិយ
  • សម័យក្រោយមកពិធីនេះដើម្បីបំពេញពីទេសពីទេសកោសល្យខ្មែរក្នុងការផលិតខ្លែង និងការងារកីឡាមួយបែបបំបាត់ការអផ្សុរក្នុងការងារផង និងដើម្បីរក្សាសុខភាពផង ។

១៣. ពិធីបុណ្យមាឃបូជា ពិធីនេះប្រារព្ធនៅថ្ងៃទី​ ១៥ កើតពេញបូរមី ខែមាឃ រៀងរាល់ឆ្នាំ ។

+ គោលបំណងនៃពិធីបិណ្យនេះ

  • រំលឹកដល់ថ្ងៃពុទ្ធទ្រង់ដាក់អាយុសសង្ខារ ហើយទ្រង់ប្រកាសប្រាប់ដល់សាវគ្គរបស់ព្រះអង្គទាំងអស់ថា ៣ ខែទៀតព្រះអង្គនឹងចូលវិនិព្វានហើយ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login