Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ទឹកជ្រោះដ៏ស្រស់ស្អាតទាំង ៦ ៖

  • ជ្រោះទឹក Chasi ng Waterfalls អៀរឡង់ទឹកជ្រោះ Chasi ng Waterfalls ឋិតនៅក្នុងប្រទេសអៀរឡង់មានរយៈកម្ពស់១៣០ហ្វីត(ប្រហែល៧៨ម៉ែត្រ ) ព័ន្ធជុំវិញទៅដោយថ្មពណ៌បៃតង ដែលមានស្លែដុះពីលី ។ អ្វីដែលពិសេសបំផុតនោះគេអាច ចូលទៅខាងក្រោយទឹកជ្រោះនេះបាន ទៀតផង ។
  • ទឹកជ្រោះEnchanted Kawasan  ហ្វីលីពីន ទឹកជ្រោះ Enchanted Kawasan  ឋិតនៅប៉ែកខាងជើងចុងបំផុតនៃកោះ Cebu នៃប្រទេសហ្វីលីពីន ។ ភ្ញៀវទេសចរឡើងភ្នចំណាយពេលត្រឹមតែ៣០នាទីនឹងដល់ទឹកជ្រោះដែលពោរពេញទៅដោយរុក្ខជាតិត្រូពិក ។ កន្លែងនេះអាចឱ្យអ្នកទេសចរដែលទឹកនៅក្នុងថ្លុកដែលទឹកជ្រោះហូរចូល ។ លើសពីនេះគេក៏អាចជិះក្បូនឫស្សីលេង ឬក៏អង្គុយលេងក្រោមទឹកជ្រោះនោះដែរ ។
  • ទឹកជ្រោះ Jagala  ប្រទេសEstonia ទឹកជ្រោះ Jagala ត្រូវបានគេហៅថា Niagara Falls of Baltic  ដែលមានចម្ងាយត្រឹមតែ១៨ម៉ាយ (ប្រហែល ២៩គីឡូម៉ែត្រ) ពីរដ្ឋធានី Talinn របស់ប្រទេស Estonia មានរយៈកម្ពស់២៦ហ្វីត (ប្រហែល ១៦ម៉ែត្រ ) ។ នៅក្នុងរដូវរងា ទឹកជ្រោះនេះកកតែពាក់កណ្តាលទេ ។
  • ទឹកជ្រោះ Snoqualmie សហរដ្ឋអាមេរិក ជារៀងរាល់ឆ្នាំមានមនុស្សប្រមាណជាង ១.៥លាននាក់បានប្រមូលផ្តុំគ្នាមកទស្សនាទឹកជ្រោះ Snoqualmie ដែលមានទឹកធ្លាក់ប្រៀបដូចផ្ទាំងវាំងនន ។ Snoqualmieមានរយៈកម្ពស់ប្រមាណជាង២៧០ហ្វីត(ប្រហែល៨១ម៉ែត្រ)ឋិតនៅចម្ងាយប្រមាណ ៣០ ម៉ាយ (ប្រហែល ៤៨គីឡូម៉ែត្រ) ពីទីក្រុង Seattle  ក្នុងរដ្ឋវ៉ាស៊ីងតោន ។ Snoqualmiគឺជាកន្លែងដែលមានប្រជាប្រិយភាពបំផុតសម្រាប់គូស្នេហ៌រៀបចំអាពាហ៍ពិពាហ៍ ។
  • ទឹកជ្រោះ lguazu  ប្រេស៊ីល ទឹកជ្រោះ lguazu  មានទំហំធំជាង និងខ្ពស់ជាងទឹកជ្រោះ Niagzu ដ៏ល្បីល្បាញនៅឯសហរដ្ឋអាមេរិកដល់ទៅពីរដង ។ lguazuឋិតនៅលើព្រំប្រទល់ប្រទេសអាហ្សង់ទីន និងប្រទេសប្រេស៊ីល ។ lguazuពោរពេញទៅដោយដើមឈើផ្សេងៗដែលគ្របដណ្តប់ដោយអាប់ហើយមានឥន្ធធន្ធយ៉ាង ស្រស់ស្អាត ។
  • ទឹកជ្រោះភ្នំគូលែន កម្ពុជា ភ្នំគូលែនត្រូវបានដាក់បញ្ចូលជាឧទ្យានជាតិ ។ នេះជាកំពូលភ្នំដាច់តែឯងមួយដែលមានទីតាំងក្នុងស្រុកស្វាយលើនិងមានចម្ងាយ៤៨គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ។ កំពូលខ្ពស់បំផុតមានកម្ពស់៤៨៧ម៉ែត្រ ។ ភ្នំនេះត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថា ជាកន្លែងកំណើតនៃអាណាចក្រខ្មែរបុរាណ ។ អំឡុងពេលសាងសង់នៃប្រាសាទបុរាណក្នុងសតវត្សរ៍ទី៩ថ្មភក់ត្រូវបានយកពីភ្នំសក្ការនេះទៅអង្គរ ។ ស្ទឹងនេះបញ្ចប់ដោយទឹកជ្រោះដ៏ស្រស់ស្អាត ។ ភ្នំគូលែនត្រូវចូលចិត្តយ៉ាងខ្លាំងពីប្រជាជនខ្មែរជាទីតាំងសក្ការនិងបានអភិវឌ្ឍទៅក្នុងទិសដៅទេសចរណ៍យ៉ាងសំខាន់ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login