2018-12-11 17:21
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
កោះមរណៈទាំង៨លើពិភពលោកមានដូចខាងក្រោមនេះ ៖
កោះ Ilha da Queimadaត្រូវបានគេស្គាល់ផងដែរថាជាកោះពស់ស្ថិតនៅមាត់សមុទ្រប្រទេសប្រេស៊ីលហើយក៏ជាជំរករបស់សត្វពស់ពិសរាប់ពាន់ប្រកបដោយគ្រោះថ្នាក់ជាមួយនឹងសត្វពស់តូចជាច្រើនទៀត ។ សូម្បីតែកងនាវាជើងទឹករបស់ប្រេស៊ីល ក៏ត្រូវហាមឃាត់មិនឱ្យធ្វើដំណើរឆ្លងកាត់លើកោះនេះដែរ ។
កោះ Izu របស់ជប៉ុន ដែលលក្ខណៈពិសេសបំផុតរបស់កោះនេះគឺ Miyake Jima ជាភ្នំភ្លើង Oyama ដែលនៅតែមានសកម្មភាព ។ តាំងពីមានបន្ទុះភ្នំភើងកាលពីឆ្នាំ២០០៥ថ្មីៗនេះភ្នំភ្លើងនេះមានលេចចេញនូវឧស្ម័នជាតិពុលជាប់រហូតមានជាតិស្ពាន់ធ័រខ្ពស់ក្នុងខ្យល់ដែលគ្រប់គ្នាត្រូវតែពាក់របាំងការពារឧស្ម័នគ្រប់ពេលនិងគ្រប់ទីកន្លែង ជាមួយនឹងខ្យល់អុកស៊ីសែន ។
កោះ Saba ដ៏តូចល្អិតមួយនេះ ត្រូវបានទទួលរងឥទ្ធិពលខ្យល់ព្យុះច្រើនជាង ១៥០ ឆ្នាំកន្លងមកហើយ ។
នេះជាសំណល់ដ៏គ្រោះថ្នាក់នៃចំហាយវិទ្យុសកម្មថាពលនុយក្លេអ៊ែរ និងត្រីឆ្លាម ។ ពីឆ្នាំ ១៩៤៦ ដល់ ១៩៥៨ កោះនេះជាកន្លែងសាកល្បងអាវុធនុយក្លែអ៊ែរច្រើនជាង ២០ លើកនៅសហរដ្ឋអាមេរិក ។ នៅឆ្នាំ ១៩៩៧ ទោះបីសុវត្ថិភាពត្រូវបានគេប្រកាស ប៉ុន្តែគ្មានរណាចង់ត្រលប់មករស់នៅទីនេះទេ ។ លើសពីនេះ ទឹកនៅជុំវិញកោះនេះត្រូវបាត់ជាច្រើនយ៉ាងពិតប្រាកដ ។
កំឡុងពេលសង្រ្គាមលោកលើកទី២កោះដ៏តូចខាងជើងប្រទេសស្កត់ឡែនមួយនេះត្រូវរាជរដ្ឋាភិបាលចក្រភពអង់គ្លេស ប្រើជាតំបន់ជីវសាស្រ្តសម្រាប់សាកល្បងអាវុធ ។ បទពិសោន៍ទាំងឡាយត្រូវបានប្រតិបត្តិការលើកោះនេះដែលបង្កឱ្យមានជម្ងឺអាសន្នរោគដល់សត្វដែលរស់នៅកោះនេះ ដោយបានបំផ្លាញសត្វចៀមរាប់រយក្បាល ។ កោះនេះត្រូវបានបំបែកចេញពីតំបន់ដទៃទៀតជាច្រើនឆ្នាំ ។ រយៈពេល ៨០ ឆ្នាំក្នុងសតវត្សទី ២០ កោះនេះត្រូវបានគេបន្សាបជាតិពុល ដោយបាចប្រូម៉ាអស់ជាច្រើនរយតោន ។
ពីឆ្នាំ ១៩៤៦ ដល់១៩៧០ ទឹកជុំវិញកោះ Farallonនៅសាន់ប្រាន់ស៊ីសកូត្រូវបានគេប្រើប្រាស់ជាកន្លែងចាក់កាកសំណល់ថាមពលនុយក្លេអ៊ែរ ។ ជាការពិតគ្រោះថ្នាក់មិនប្រាកដថាបណ្តាល់ពីការបំពុលបរិស្ថាននោះទេហើយការលុបបំបាត់នៃកាកសំណល់កាន់តែគ្រោះថ្នាក់ជាងការបន្សល់ទុក ។ លើសពីនេះកោះនេះក៏ជាជំរករបស់ត្រីឆ្លាមសដ៏ច្រើនផងដែរ ។
កោះ Ramreeស្ថិតនៅតាមបណ្តាយឆ្នេរសមុទ្រមីយ៉ាន់ម៉ាដែលត្រូវបានគេស្គាល់ថាជាហេតុការណ៍ដ៏គ្រោះថ្នាក់មួយ ដែលបានកើតឡើងនៅពេលសង្រ្គាមលើកទី២ ។ នៅឆ្នាំ ១៩៤៥ បន្ទាប់ពីសង្រ្គាមរវាង អង់គ្លេស និងជប៉ុនត្រូវបានបញ្ចប់គេបានព្យាករណ៍ថាទាហានជប៉ុនប្រមាណជាង៤០០នាក់ត្រូវបានគេបោះចូលទៅក្នុងវាលភក់ជុំវិញកោះនេះដែលគេស្គាល់ថាជាតំបន់សត្វក្រពើទឹកប្រៃ ។ ជាលទ្ធផលអស់ជាពេលជាច្រើនថ្ងៃគេឃើញមនុស្សដែលមានជីវិតរស់នៅតែពីរបីនាក់ប៉ុណ្ណោះ ។
កោះនេះស្ថិតនៅចម្ងាយ ៥០០ ម៉ាយខាងត្បូងប្រទេសម៉ាលដាវីស (Maldives) ។ កោះគ្រោះថ្នាក់ពិតជាសក្តិសមនឹងឈ្មោះរបស់វា ។ ឈ្មោះនេះត្រង់បានកើតចេញពីកង្វះសុវត្ថិភាពនៃកន្លែងបោះយុថ្កាដើម្បីចត នាវា ។ ដំណើរទៅកាន់កោះនេះបានក្លាយទៅជាគ្រោះថ្នាក់ដ៏ច្រើនលើសលុបសម្រាប់អ្នកស្រាវជ្រាវរុករកថ្មី ។