Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


វប្បធម៌ និងសង្គមធម៌មានទំនាក់ទំនងដូចជាក្នុងការនិយាយស្ដីក៏ដូចជាក្នុងការសរសេរខ្មែរយើងខ្មែរយើងក៏ដូចជាភាសាបារាំងដែរគេចូលចិត្តនិយាយថាអរិយធម៌យ៉ាងដូចនេះ ។ គេចូលចិត្តនិយាយយ៉ាងនេះព្រោះវប្បធម៌មានឥទ្ធិពលទាំងសំរាប់ទ្រទ្រង់អរិយធម៌ពោលគឺបើគ្មានវប្បធម៌ អរិយធម៌ក៏គ្មានដែរ ។ គេតែងនិយាយថា ដើម្បីឲ្យមានអរិយធម៍គ្រវតែបណ្តុះបណ្តាលជាមុនសិន ។ មនុស្សដែលពុំបានទទួលការបណ្ដុះបណ្ដាលរៀនសូត្រ ពុំអាចក្លាយជាមនុស្សមានអរិយធម៌បានឡើយ ។

     ម៉្យាងទៀតបានជាគេចូលចិត្តនិយាយវប្បធម៌ អរិយធម៌ យ៉ាងនេះព្រោះគេអាចមើលឃើញវប្បធម៌របស់មនុស្សម្នាក់ ឬរបស់សង្គមមួយ ឬរបស់ជនជាតិណាមួយមុននឹងឃើញវប្បធម៌របស់សង្គមជាតិនេះ ។

     ដូចនេះការនិយមហៅវប្បធម៌នៅជាប់នឹងមុខរបស់គេ ដែលគេត្រូវនិយាយ វប្បធម៌  អរិយាធម៌យ៉ាងដូចនេះ ។ ចំណែកឯសង្គមធម៌វិញគេពុំសូវនិយាយ ភ្ជាប់នឹងអរិយធម៌ទេ ថ្វីត្បិតតែវាជាមែកធាងនៃអរិយធម៌ដែរ ព្រោះគេពុំអាចមើលឃើញសង្គមធម៌របស់សង្គមបានដោយងាយឡើយ ។ ដើម្បីស្គាល់ពីសង្គមជាតិមួយគេត្រូវការពិនិត្យមើល ឬ ធ្វើការសិក្សាស្រាវជ្រាវអស់ពេលយ៉ាងយូរ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login