Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ​

១. ក្នុងពិធីអាពាហ៍ពិពាហ៍ជាទម្លាប់មានផ្កាស្លា ៣ ។ តើផ្កាស្លាទាំង ៣ នេះតំណាងឪ្យអ្វីខ្លះ ?

២. ដូចម្ដេចដែលហៅដថាពុទ្ធសករាជ ? គ្រិស្ដសករាជ ? ចុល្លសករាជ ? មហាសករាជ ?

៣. តាមទស្សនៈពុទ្ធសាសនាទានចែកចេញជាប៉ុន្មានប្រភេទ ?

៤. តើទង់ព្រះពុទ្ធសាសនាបានចាប់លើកបង្ហូតនៅក្នុងប្រទេសខ្មែរពីពេលណាមក ? ទង់នេះមាសនប៉ុន្មានពណ៌ ហើយពណ៌នីមួយៗទាក់ទងនិងព្រះរាជសកម្មភាពសំខាន់អ្វីខ្លះរបស់ព្រះសម្មាសម្ពុទ្ធ ? តាសមរយៈនេះបានបង្កប់នូវគំនិតអប់រំដល់ពុទ្ធបរិស័ទ្ធដូចម្ដេចខ្លះ ?

៥. តើបុណ្យចូលឆ្នាំខ្មែរបានកំណត់ធ្វើឡើង ផ្អែកឡើងតាមហេតុផលអ្វីខ្លះ ? ចូរពន្យល់បង្ហាញ ។​

ចម្លើយ

១.​ ផ្កាស្លា ៣ គឺជាស្លាដែលគេចង់ជាបីដុំ ដាក់ក្នុងកែវបី ឬ តំកល់លើជលងពានបី ។

  • ផ្កាស្លាទីមួយ សំណុំផ្កាស្លាមាន ២១ ទងរុំស្រោបដោយស្លឹកម្លូរ ២១ សន្លឹកចងផ្អោបដោយអំបោះឆៅពណ៌ស ហើយដោតផ្លែស្លា ២១ ជុំវិញពក្រៅ ។ ផ្កាស្លានេះហៅថាផ្កាស្លាច្បង ជានិមិត្តរូបគុណទាំង ១២ របស់ឪពុក ។
  • ផ្កាស្លាទីពីរ សំណុំផ្កាស្លាមាន ១២ ទង រុំសោយដោយស្លឹកម្លូ ១២ សន្លឹក ចងផ្អោបដោយអំបោះឆៅពណ៌ស ហោយដោតផ្កាស្លា ១២ ជុំវិញក្រៅ ។ ផ្កាស្លានេះហៅថាផ្កាស្លាកណ្ដាល ជានិមិត្តរូបគុណទាំង ១២ របស់ម្ដាយ ។
  • ផ្កាស្លាទីបី សំណុំផ្កាស្លាមាន ៦ទង រុំស្រោបដោយស្លឹកម្លូរ ៦ សន្លឹកចងផ្អោបដោយអំបោះឆៅពណ៌ស ហើយដាតផ្លែស្លា ៦ ជុំវិញពីក្រៅ ។ ផ្កាស្លានេះហៅថាផ្កាស្លាពៅ ជានិមិត្តរូបគុណទាំង ៦ របស់បង ។

២. ពុទ្ធសករាជ គឺជាចំនួនថ្ងៃ ខែ ឬ ក៏ឆ្នាំសម្រាប់សម្គាល់ការរាប់ក្រោយពេលដែលព្រះពុទ្ធអង្គចូលបរិនិព្វាន ។ គឺព្រះពុទ្ធអង្គចូលបរិនិព្វាននៅថ្ងៃ ១៥ កើត ខែ ពិសាខ ឆ្នាំម្សាញ់ ។ ដូចនេះពុទ្ធសករាជត្រូវរាប់ថ្ងៃពុធ ១ រោជ ខែពិសាខ ឆ្នាំ ម្សាញ់មុនគ្រិស្ដសករាជ ៥៣៤ ឆ្នាំ ។

  • គ្រិស្ដសករាជ គេយកមកប្រើនៅក្នុងសម័យអាណានិគមនិយមបានរាំង រប្រៀបរាប់គ្រិស្ដសករាជ គឺគេរាប់ឆ្នាំទីមួយសំដៅយកឆ្នាំដែលព្រះយេស៊ូចាប់កំណើត ។ បានសេចក្ដីគ្រិស្ដសករាជកើតក្រោយពុទ្ធសករាជ ៥៤៣ ឆ្នាំ ។
  • ចុល្លសករាជ គឺចុល្លសករាជទីមួយក្នុងពុទ្ធសករាជពង្សាវតារសម្ដេចបទុមស្រីសុរិយាវង្សបានតាំងចុល្លសករាជទីមួយក្នុងពុទ្ធស​ករាជ ១១៨៣ គឺត្រូវនឹងថ្ងៃចន្ទទី ១៣ កើត ខែចេត្រធ្នាំកុរ ឯកកស័ក ។
  • មហាសករាជ គឺជាសករាជធំ មហាសករាជកើតឡើងពីជនមួយពួកហៅថា “ តាត៌ “ រស់នៅតំបន់មួយទិសពាយ្យនៃប្រទេស ។ ពួកត៌ាតនេះបានលុកលយុប្រទេសឥណ្ឌាប៉ែកខាងលិច ហើយតាំងសេ្ដចចេបស់ខ្លួនឈ្មោះសកៈ ឪ្យសាយរាជនៅទីនោះ ។ សេ្ដចសកៈក៏បានឪ្យគេរាប់ឆ្នាំទីមួយរៀងមកដែលមានឈ្មោះថាមហាសករាជ ។ ព្រះកេតុលោមាសូវ្យរ្ម័នបានតាំងមហាសករាជមួយក្នុងពសរាជក្នុងឆ្នាំ​៦២៥ ។

សរុបមក ហាងសករាជកើតក្រោយពុទ្ធសករាជ ៦២១ ឆ្នាំក្រោយ គ្រិស្ដសករាជ ៧៨ ឆ្នាំ ។

៣. តាមទស្សនៈពុទ្ធសាសនាទានចែកចេញពីរសប្រភេទ គឺ ៖

  • អាមិសិទាន គឺជាឪ្យវត្ថុសម្រាប់ប្រើប្រាស់ និងអាហាងបរិភោគផ្សេងៗ ។
  • ធម៌ទាន គឺកាឪ្យគម្ពីរ សៀវភៅដែលដែលមានចារ ឬ សរសេរកត់ត្រានូវធម៌ និងវិន័យ ឬ បង្រៀនសំដែងធម៌ទេសនាដល់អ្នកដទៃស្ដាប់ សិក្សាអាន ។
  • ទង់ព្រះពុទ្ធសាសនាបានចាប់លើតបង្ហូតនៅក្នុងប្រទេសខ្មែរនៅពុទ្ធសករាង ២៥០០ នៅភ្នំពេញ គឺក្រោយពេលសម្ដេចព្រះ

៤. ទង់ព្រះពុទ្ធសាសនាបានចាប់លើតបង្ហូតនៅក្នុងប្រទេសខ្មែរនៅពុទ្ធសករាង ២៥០០ នៅភ្នំពេញ គឺក្រោយពេលសម្ដេចព្រះសង្ឃរាជជួន ណាតយាងមកពីប្រជុំមហាសន្និបាតប្រមុខដឹកនាំពុទ្ធសាសនាទូទាំងពិភពលោកនាប្រទេសឥណ្ឌា ។ ទង់ព្រះពុទ្ធសាសនាមាន ៦ គឺ ៖

  • ពណ៌ខៀវ​ កាលព្រះអង្គយកកំណើតព្រះបាទស្រីពិរាស្រ្ដឥន្រ្ទព្រាហ្មណ៍ មកសុំព្រះនេត្រទាំងគូ ព្រះពោធិសត្វ ខ្វេះឆ្កៀលភ្នែកខ្លួនឯងដាក់ទានដល់ឥន្រ្ទព្រាហ្មណ៍ ។
  • ពណ៌ក្រហម កាលព្រះអង្គយកកំណើតជាមាណពឈ្មោះបុទុ​មកុមារ​ ពស់ចឹកមាតា ពេទ្យ ឪ្យរកបេះដូងឪ្យពេទ្យផ្សំថ្នាំឪ្យព្រះមាតាសោយ ដើម្បីឪ្យបាត់ឈឺចុកចាក់ ហើយរស់ឡើងវិញបាន ។
  • ពណ៌លឿង កាលព្រះអង្គុយកំណើតជាវៃបណ្ឌិតព្រះឥន្រ្ទមិត្តនិមិត្តធ្វើជាជាងទង ។ វៃបណ្ឌិតបានអារកាត់សាច់ខ្លួនឯងហុចឪ្យជាងវាយដំ ផ្សំផែបិទព្រះពុទ្ធរូប ដែលខ្វះខាតដោយពេញលេញឡើងវិញ ។
  • ពណ៌ហង្សបាទ កាលព្រះអង្គកើតជាព្រះកើតជាវិទ្យាធរ យក្សចាប់មាតាទៅ ។ វិទ្យាសាធរបានអារសាច់ឪ្យយក្សស៊ីដើម្បីដូរមាតាមកវិញ ។
  • ពណ៌ស កាលព្រះអង្គកើតជាព្រះវេស្សន្តរ ឪ្យទានដំដល់ព្រាហ្មណ៍
  • ពណ៌ផ្លេក ឬ ឥទ្ធធនូ ឬ ពណ៌ចំរុះ កាលព្រះអង្គកើតជាសត្វទន្សាយលោតចូលភ្លើង ដើម្បីសយកសាច់ឈាមឪ្យដល់ឥន្រ្ទព្រាហ្មណ៍ធ្វើអាហារ ។

តាមរយៈពណ៌តំណាងព្រះរាជសកម្មភាពនេះបានបង្កង់នូវគំនិតអប់រំដល់ពុទ្ធបរិស័ទ គឺឪ្យមានចិត្តចេះព្រះរាជសកម្មភាពនេះចែករំលែកសេចក្តីសុខផ្ទាល់ខ្លួនដលើខ្លួនអ្នកដទៃ ក្រៅពីជាតិខ្លួនសម្រាប់ឪ្យពួកគេមានលទ្ធភាពអាចរស់នៅសុខសាន្ដ មិនប្រកាន់ពណ៌ ។

៥. បុណ្យចូលឆ្នាំខ្មែរបានកំណត់ធ្វើឡើង ផ្នែកឡើងតាមហេតុផលពីរយ៉ាងគឺ ៖

  • ការកំណត់តាមហោរាសាស្រ្ដ ក្បូនខ្នាត គង់គួររកថ្លៃខែចូលឆ្នាំទៀងទាត់តែត្រឹមថ្ងៃ ១៣ ឬ ១៤  មេសាជារៀងរាល់ថ្ងៃឆ្នាំចាប់ឆ្នាំចាប់ពីខ្មែរយើងបានប្រើចុល្លសករាជ គឺបានសេចក្ដីថាផ្អែកតាមប្រក្រតិទិនសុរិយគតិអ្នកប្រាជ្ញហោរាសាស្រ្ដខ្មែរកំណត់ច្បាស់ពេលចូលសង្រ្កាន្ដស្ថិតនៅត្រង់មេសរាសី ខែមេសា សន្ម​តថាបុណ្យផ្គាច់ឆ្នាំត្រូវធ្វើបុណ្យចូលឆ្នាំ ដែលពេលនេះដំណើរព្រះអាទិទ្យត្រូវផុតក្នុងខែមេសាតែម្ដង ។ ការដែលអ្នកប្រាជ្ញហោរាស្រ្ដខ្មែរកំណត់បែបនេះពុំស្របទៅតាមចន្ទកតិដែលខ្មែរប្រកាន់យកមកកាលវេលាពុទ្ធសករាជមែន ប៉ុន្ដែការកំណត់បែបនេះវាបំពេញតាមតម្រូវការរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទដែលត្រូវការដូវការដូររាំងស្ងូតធ្វើបុណ្យទើបមឆានេជ្រះថ្លាក្នុងសន្ដានចិត្តប្រជាជនគ្រប់រូប ។
  • តាមផ្លូវចិត្ត ឬ ទំនៀមទម្លាប់ គឺខ្មែរចង់ធ្វើបុណ្យឪ្យមានភាពអធិកអធមសប្បាយរីករាយ លំហែទុក្ខ បំបាត់ការនឿយហត់ ងាយស្រួលធ្វើដំណើរ ជួបជុំសាច់សាចញាតិ បងប្អូន មិត្តភក្ដី ។

ដូចនេះ ការកំណត់ពេលកំណត់ចូលឆ្នាំខ្មែរក្នុងខែមេសាជារដូវដែលប្រជាពលរដ្ឋទាំងអស់រួចរាល់ពីការងារទាំងឡាយ គ្មានលំអៀង ជាហេតុងាយស្រួលដល់ការប្រជុំ លេងកំសាន្ដល្បែង របាំប្រជាប្រិយខ្មែរ និងងាយស្រួលក្នុងការធ្វើបុណ្យទានតាមវត្តអារាម តាមស្រុកកំណើតដោយមិនបង្កើតក្ដីសៅហ្មងក្នុងការបំពេញកុសលឡើយ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login