Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ហេតុអ្វីម្ដេចបានជាប្អូនៗ មកដាក់ពាក្យសុំប្រឡងចូលយកក្របខ័ណ្ឌរបស់ក្រសួងអប់រំយុវជន និងកីឡា ? ចូរពន្យល់ ។

២. ក្នុងនាមជាគ្រួបង្រៀនម្នាក់ តើអ្នកត្រូវធ្វើដើម្បីឪ្យសិស្សនឹងសម្រេចបាននូវសំសរស្ដម្ភទាំងបួនវប្បធម៌ ? ចូរពន្យល់ ។

៣​. ក្នុងនាមជាគ្រូបង្រៀនដ័ល្អមួយរូប តើអ្នកត្រូវប្រកាន់យកនូវសីលធម៌ និងអាកប្បកិច្ចដូចម្ដេចខ្លះ​ ?

៤. តើគ្រួបងៀនត្រូវមានភារកិច្ចដូចម្ដេចខ្លះ ដើម្បីថែរក្សាការពារសម្បត្តិវប្បធម៌ជាតិឪ្យ និងរីកចម្រើន ?

៥. ក្នុងនាមជាបុគ្គលសិក្សាមួយរូបតើត្រូវមានវិធានការបែបណាដើម្បីទប់ស្កាត់វប្បធម៌ពាលាអាវ៉ាសែ ?

ចម្លើយ

១. បានជាខ្ញុំមកដាក់ពាក្យសុំប្រឡងចូលយកក្របខ័ណ្ឌរបស់ក្រសួងអប់រំយុវជននិងកីឡាពីព្រោះថា ៖

  • គ្រូបង្រៀនជាមុខរបរមួយថ្លៃថ្នូរ ឧត្តុងឧត្តមហើយមានគុណតម្លៃណាស់ចំពោះជាតិក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ដូចពាក្យស្លោកមួយឃ្លាបានពោលថា “ ដាំក្នុងសាលា ផ្នែកផ្កាក្នុងសង្គម “
  • ចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សដើម្បីអភិវឌ្ឍជាតិមាតុភូមិ
  • គ្រួបង្រៀនជាវិស្វករនៃព្រលឹង
  • ជាគ្រូបង្រៀនជាបុព្វការីជន
  • ជាអ្នកកសាងសតិសញ្ញារបស់ជាតិ
  • ជាអ្នកចង្អុលបង្ហាញពីសេចក្តីសុខសុវត្ថិភាពរបស់សង្គម
  • ជាអ្នកការពារ និងដោះស្រាយបញ្ហាជាតិ​
  • ជាគ្រូពេទ្យព្យាបាលរោងល្ងង់ខ្លៅរបស់ប្រជាជន
  • ជាអ្នកលះបង់ផងប្រយោជន៍ផ្ទាល់ខ្លួន ឬ ជាអ្នកចិត្តបុណ្យដ៏ប្រសើរ
  • ជាអ្នកចង្អុលបង្ហាញផ្លូវដ៏ភ្លឺស្វាង និងរុងរឿងរបស់ជាតិ
  • ជាបុគ្គលគួរឪ្យគោរពរាប់អាន
  • ជាឃ្លាំងនៃសតិបញ្ញារបស់ជាតិ
  • ជាអ្នកកសាងគ្រឹះជីវិតជាតិ
  • ជាឪពុកម្ដាយទីពីររបស់សិស្សនៅលើផែនដី ។

២. ក្នុងនាមជាគ្រូបង្រៀនម្នាក់ត្រូវអប់រំពីផលប្រយោជន៍នៃការសិក្សានូវវប្បធម៌ដើម្បីសិស្សសម្រេចបាននៅសសរស្តម្ភទាំងបួនមានដូចជា ៖

ក.​ចំណេះដឹង

  • បើកទូលាយនៃចំណេះដឹងទូទៅឪ្យបានទូលំទូលាយនឹងថែមទៀត
  • ស្គាល់មួយដ្ឋានគ្រឹះរបស់សង្គមជាតិនិងព្រលឹងជាតិ
  • យល់ដឹងកាន់តែច្បាសនូវអ្វីដែលខ្លួនមានដែលលល្អ ហើយគេស្រឡាញ់នឹងទទួលស្គាល់តាំងពីបុរាណមក ។

ខ. ចំណេះធ្វើ

  • បណ្ដុះមនោសញ្ចេតនាលើការងារគ្រប់ផ្នែក ដោយស្រឡាញ់ថែរក្សា និងការពារអ្វីដែលជារបស់ជាតិ
  • ស្គាល់ច្បាស់នូវប្រភពលក្ខណៈវប្បធម៌ អរិយធម៌ជាតិរបស់ខ្លួន ឥរិយាបថដេក ដើរ ឈរអង្គុយ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ សាសនា សិល្បៈផ្សេងៗទាំងឡាយ
  • ចេះយកអ្វីដែលមិនរបស់ជាតិខ្លួនមកកែច្នៃឪ្យសមស្របតាមដួងព្រលឹងជាតិសាសនា៍ខ្មែរខ្មែរយើងផងដែរ
  • ចេះរកវិធានការការពារ និងទប់ស្កាត់នូវឥទ្ធិវប្បធម៌ អរិយាធម៌ បរទេសទាំងឡាយណា ដែលមកបំផ្លាញ ដល់វប្បធម៌ជាតិរបស់ខ្លួន

គ. ចំណេះអប់រំ ធ្វើការអប់់រំឪ្យស្វែងយល់កាន់តែស៊ីជម្រៅទៅលើអត្តសញ្ញាណជាតិ និងដួងព្រលឹងរបស់ជាតិខ្មែរ ប្រជាជន ទឹកដី​ ប្រវតិ្តសាស្រ្ដ ចិត្តគំនិត អាកប្បកិរិយា ឆន្ទៈរួមគ្នា ....។

ឃ. ចេះរស់នៅក្នុងសង្គម

  • ចេះរស់នៅជាមួយ ចេះស្រឡាញ់រាប់អានគ្នា គោរពសិទ្ធិគ្នាទៅវិញទៅមក គ្មានបែងចែកវណ្ណៈ ឋានៈ ពណ៌សម្បុរ ភេទ ជំនឿ សាសនា ...
  • ចេះរស់នៅប្រកបដោយចរិយាធម៌ និងគុណធ​ម៌ ដើម្បីរស់នៅសមរម្យក្នុងសង្គម
  • ស្គាល់កាតព្វកិច្ច និស័្វយសិក្សាអប់រំខ្លួនឪ្យបានក្លាយទៅជាពលរដ្ឋល្អ
  • មានមនសិកាល្អក្នុងមុខរបរវិជ្ជាជីវៈតាមសម្មាជីវោ មិនរំលោភលើអ្នកដទៃឡើយទោះក្នុងកាលទេសៈណាក៍ដោយ​
  • មានសាមគ្គីភាពល្អ ស្រឡាញ់យុត្តិធម៌ ស្រឡាញ់មនុស្សជាតិទូទៅ
  • ទទួលស្គាល់ទុក្ខវេទនារបស់អ្នកដទៃ
  • មានទំនាក់ទំនងល្អជាមួយជាតិនឹងអន្តរជាតិមិនប្រកាន់ពូជសាសន៍ ជំនឿសាសនា ...។​

៣. ក្នុងនាមជាគ្រូបង្រៀនដ៏ល្អមួយខ្ញុំត្រូវប្រកាន់យមនូវសីលធម៌ និងអាកប្បកិរិយាដូចតទៅ ៖

  • ត្រូវជាជនគំរូនៅក្នុងគ្រប់មជ្ឈដ្ឋាន
  • ជាអ្នកកសាងសតិបញ្ញាណរបស់ជាតិ
  • ត្រូវយល់សតិបញ្ញាណរបស់ជាតិ
  • ត្រូវយល់ថាគ្រូវបង្រៀន​ជាមុខរបរមួយថ្លៃថ្នូរ និងឧត្តុង្គឧត្តម
  • ត្រូវយល់ថាគ្រូ​បង្រៀនជាមាតាបិតាទីពឹងរបស់សិស្ស
  • ត្រូវយល់ថាគ្រូបង្រៀនជាវិស្វករនៃព្រលឹង
  • ត្រូវធ្វើខ្លួនឪ្យទៅជាមនុស្សប្រកាន់នូវសច្ចធម៌ យុត្តិធម៌ ឧត្តមគតិ ស្នេហា មុខរបរវិជ្ជាជិវៈ និងគតិប្រយោជន៍ជាតិជាធំ
  • សកម្មភាពរបស់គ្រូត្រូវទាមទារ នូលក្ខណៈសម្បតិ្តសីលធម៌​និងភាពអត់ធ្មត់ ព្រមទាំងវាងវៃ ដើម្បីនាំមកនូវសតិសញ្ញារបស់សិស្សឪ្យមានការវិវត្ត
  • គ្រប់កាយវិការ ទោះបីជាដក ដើរ ឈរ អង្គុយ និយាយស្ដីគ្រប់កន្លែង គ្រប់សកម្មភាពរបស់គ្រូត្រូវតែជាគម្រូ
  • គ្រូបងៀនត្រូវយយកត្រូវយកចិត្តទុកដាក់ដល់ការបង្រៀន​​​និងស្រាវជ្រាវ បន្ថែមដើម្បីផ្ដល់នូវចំណេះដឹង ចំណេះធ្វើនិងបំណិន​ប្រសប់ដល់សិស្ស ។

       ដូចនេះដើម្បីក្លាយជាគ្រូបង្រៀនដ័ល្អមួយរូបចាំបាច់ត្រូវមានព្រហ្មវិហារធម៌ទាំងបួនចំពោះសិស្ស ។

៤. ដើម្បីថែរក្សាការពារសម្បតិ្តវប្បធម៌ជាតិឪ្យបានគង់វង្ស និងរីកចម្រើនយើងជាគ្រូបង្រៀនត្រូវ ៖

  • អប់រំដោយបណ្ដុះស្មារតីឪ្យចេះថៃរក្សាការពារសម្បត្តិ
  • នាំគ្នានិយមលើតំកើងសម្បត្តិវប្បធម៌ជាតិ
  • ផ្សព្វផ្សយនូវអ្វីដែលជាសម្បតិ្តរបស់ជាតិឪ្យចម្រើនជាងអ្វីរបស់បរទេស
  • បង្កើតស្នាដៃដែលជារបស់ជាតិឪ្យបានច្រើនហើយមានលក្ខណៈសុក្រឹតស្របតាមចំណង់ចំណូលចិត្តរបស់ប្រជាជាតិ
  • ស្រាវជ្រាវ និងស្វែងយល់វប្បធម៌ជាតិឪ្យបានស៊ីជម្រៅ
  • ទប់ស្កាត់វប្បធម៌បរទេសណា ដែលមិនបម្រើផលប្រយោជន៍ដល់ជាតិ​
  • ​ខិតខំកែច្នៃវប្បធម៌បរទេសឪ្យមកជារបស់ជាតិ ។

៥. ក្នុងនាមជាបុគ្គលិកសិក្សារូបដើម្បីទប់ស្កាត់វប្បធម៌ពាលាអាវ៉ាសែយើងត្រូវមានវិធានការដូចជា ៖

  • បណ្ដុះស្មារតីស្រឡាញ់សិល្បៈ វប្បធម៌ជាតិខ្មែរ ចូលឪ្យជ្រៅស្រទាប់យុវជន
  • ផ្សព្វផ្សាយ សិល្បៈ និងវប្បធម៌ជាតិខ្មែរ ឪ្យបានច្រើនជាការផ្សព្វផ្សាយវប្បធម៌បរទេសនៅតាមគ្រឹះស្ថានសិក្សានានា និងសាធារណៈ
  • ទប់ស្កាត់វប្បធម៌បរទេសណា ដេលមិនផ្ដល់ប្រយោជន៍ដល់ជាតិ
  • បង្កើតស្នាដៃអ្វីដែលជារបស់ខ្លួនឪ្យបានច្រើនឪ្យមានលក្ខណៈសុក្រិតល្អប្រណិតជាទី​ពេញនិយមរបស់ប្រជាពលរដ្ឋខ្មែរ
  • ស្រាវជ្រាវស្វែងយល់ ស្វ័យកែលំអ វប្បធម៌ឪ្យស៊ីជម្រៅថែមទៀត
  • រួបរួមគ្នាលើកតម្កើងសិល្បៈវប្បធម៌ជាតិបានព្រមៗគ្នា
  • អប់រំប្រជាបលរដ្ឋ យុវជន និយមប្រើប្រាស់សិល្បៈវប្បធម៌ជាតិឪ្យបានទូទាំងប្រទេស
  • អប់រំ និងចាត់វិធានការអនុវត្តទៅលើទ្រឹស្ដីព្រំប្រទល់នៃសិទ្ធិសេរីភាពរបស់យុវជន ពលរដ្ឋ ឪ្យតើយល់ពីសិទ្ធិ និងច្បាប់ សិទ្ធិ និងការទទួលខុសត្រូវដើម្បីបំបាត់ភាពអនាធិបតេយ្យឪ្យអស់ពីក្នុងសង្គមជាតិ ព្រមទាំងបំបាត់ការរំលោភសិទ្ធិទាំងនានាដែលធ្លាប់់មាន
  • អប់រំសីលធម៌ទាំងប្រាំ មានដូចសីលធម៌ផ្ទាល់ខ្លួន គ្រួសារ សង្គម វិជ្ជាជីវៈ និងអន្តរជាតិ
  • អប់រំឪ្យចេះយល់់ខច្បាស់ពីអ្វីដែលជាលក្ខណៈជាតិ អត្តសញ្ញាជាតិ ដើម្បីទប់ស្កាត់ការបំផ្លាញវប្បធម៌ជាតិខ្មែរ​
  • វាយបក និងទប់ស្កាត់ឪ្យទាន់ពេលវេលា ទៅលើអ្នកដែលបង្កឪ្យមានការប្រព្រឹត្តល្បែងពាលាអាវ៉ាសែផ្ដេសផ្តាស និងការទិញទឹកចិត្តសិល្បៈករទិញស្នាដៃអ្នកនិពន្វជាដើម ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login